ភាគទី43 ( Jilis!! )

បន្លំខ្លួនផ្សងស្នេហ៍
អានដោយរីករាយ
សរសេរដោយ មូនី ( ថេយ៍លី)
__________________


ដោយការជជែកគ្នាយ៉ាងច្រើនសន្ធឹកសន្ធាប់ពីការងារនោះក៏បានដល់ម៉ោងបាយល្មមរាងតូចក៏បានភ្ញាក់ទាំងមុខជូរព្រោះគេឃ្លានហើយ


< ជុង.. > គេហៅរាងក្រាស់តិចៗដែលកំពុងអង្គុយចុចកុំព្យូទ័រដែលពេលនេះយ៉ន់ជីបានចេញទៅបាត់ប្រហែល5នាទីមុន


< បាទ..អូនភ្ញាក់ហើយអីអូនឃ្លានទេចាំញាំបាយថ្ងៃជាមួយបងណាពៅព្រលឹងមាសបង > គេនិយាយទាំងញញឹម


< បាទអូនឃ្លានណាស់តែបងធ្វើកិច្ចការអោយហើយសិនទៅណាអូនចាំបាន > គេនិយាយទាំងញញឹមដាក់រាងក្រាស់


< ទម្រាំតែចប់ល្ងាចឯណោះឥឡូវបងធ្វើបានពាក់កណ្ដាលហើយតោះទៅញាំបាយបងសេវឯកសារសិន > គេចាប់ផ្ដើមរៀបចំទុកដាក់ក្នុង
កុំព្យូរទ័រកុំអោយមានសភាពរញ៉េរញ៉ៃណាមួយត្រូវប្រុងប្រយ័ត្ន


< តោះទៅញាំបាយណា > និយាយរួចក៏ក្រសោបចង្កេះរាងតូចដើរទៅហាងបាយ


ងាកមកមើលព្រលានយន្តហោះពេលនេះ
មាននារីម្នាក់ពាក់ឈុតពណ៍សនឹងមានវ៉ែនតាពាក់មើលទៅបង្កើតអោយមានភាពស្រស់ស្អាតថែមទាក់ទាញមនុស្សគ្រប់គ្នាមើលព្រាតតែម្ដង


< ខ្ញុំមកវិញហើយខ្ញុំនឹងមកយកលោកវិញហើយចន ជុងហ្គុក > នាងម្នាក់នោះនិយាយទាំងឈ្មោះរាងក្រាស់ទៀតតើគេជាអ្នកណាទៅ


< អាឡូម៉ាក់ខ្ញុំបានមកដល់ហើយ...ចាសខ្ញុំនឹងចាប់ជុងហ្គុកនឹងធ្វើប្ដីតែម្ដងម៉ាក់កុំបារម្មណ៍ >
នាងនិយាយបានមួយសន្ទុះរួចក៏រង់ចាំតាក់សុីទៅកន្លែងមួយ


ចំណែកពួកគេទាំងពីរបានត្រឡប់មកក្រុមហ៊ុនវិញពេលញាំបាយថ្ងៃរួចរួចធ្វើការបន្តរហូតដល់ល្ងាចពេលនោះអ្វីដែរភ្ញាក់ផ្អើលនោះគឺ....


< Jilis!! > ជុងហ្គុកនិយាយទាំងភ្ញាក់ផ្អើលមើលចុះសម្លៀកបំពាក់នាងរហែកខ្ទេចដែលសុទ្ធភក់គួរអោយញញើត


< បងហ្គុកហឹក...អូននឹកបងណាស់ដឹងទេអូនសំទោសដែលអូនទៅចោលបងព្រោះម៉ាក់របស់អូនបង្ខំអោយអូនរៀបការជាមួយប្រុស
ម្នាក់ទើបអូនបាត់យូរដល់ថ្នាក់នេះនោះ ហិកហិក > នាងបានរត់មកអោបគេទាំងនិយាយទឹកភ្នែកជោគជាំដែលមិនបានខ្វល់ពីវត្តមានរាងតូចឈរឡើយ


< បានហើយ ហើយអូនមកទីនេះធ្វើអី > គេប្រលែងនាងចេញពីការអោបនឹងនិយាយ


< គឺម៉ាក់អូនពេលនេះគាត់បានស្លាប់បាត់ហើយហិកហិកក្រុមហ៊ុនបានលក់ខ្ទេចហើយខ្ញុំគ្មានកន្លែងជ្រោគកោននោះទេអូនសុំនៅជាមួយផងហិកហិក > នាងនិយាយយំយែកលឺមិនទុកមុខអោយម្ចាស់ផ្ទះសោះនេះសំណាងហើយដែលអ្នកស្រីចននិងលោកចនទៅក្រៅប្រទេសរយៈពេល2ខែបើសិននៅវិញនាងប្រាកដណាស់ដឹងតែខ្ទាតចេញពីផ្ទះហើយ


< ហឹយ!!សម្លេងឆ្កែយំមែនទេបងហ្គុកលឺៗម្ល៉េះ > EL ( អុីលីង ) និយាយទាំងឌឺតែម្ដងដៃឈ្លីសៀតផ្កាសងខាង


< អុីលីងបងនឹកអូនខ្លាំងណាស់ដឹងទេហិកហិកបងនឹកអូនខ្លាំងណាស់មានចាំបងទេ >


< នាង!!មកផ្ទះយើងមកចាប់បងយើងមែនទេចង់ត្រូវគ្នាជាមួយបងយើងមែនទេបងយើងមានគូរដណ្ដឹងហើយនាងឆាប់ប្រាស់ក្បាលចេញអោយឆ្ងាយពីផ្ទះអោយលឿនបើមិនចង់អោយយើងសម្លាប់នាងទាន់ > នាងនិយាយស្រែកចង្អុលទៅនាងយ៉ាងកំហឹងពេញខួរក្បាលនាង


< EL និយាយធម្មតាៗទៅនាងគ្រាន់មកសុំជ្រកកោនតើអ៊ុំជួយរៀបចំបន្ទប់អោយនាងផងហើយអូនងូតទឹកចេញទៅតោះ
ថេរយើងទៅបន្ទប់ > និយាយរួចក៏ឡើងលើ
ពីរនាក់រាងតូចទាំងក្រសោបចង្កេះគេទៀតដឺលធ្វើអោយនាងខឹងក្ដៅស្លឹកត្រចៀកងឺង


< យើងនឹងកំចាត់ឯងចេញអាក្មេងចង្រៃយករបស់យើងផងហេស!! > នាងនិយាយក្នុងចិត្តទាំងក្ដាប់ដៃជាប់សម្លឹងមើលគេមិនដាច់
( របស់ង៉ែងស្អីបែកពីគេហើយនឹង )


< នាងឯងមើលស្អីបងថ្លៃយើងងាប់ចុយម៉ាយឥឡូវហើយនាងចង្រៃ >  EL និយាយទាំងកំហឹងលើកដៃចង្អុលនាង


< យ៉ាងមិចមើលមិនបានអីនាងចង្រៃ > នោះចេញចរិកពិតប៉ាដោយតែក៏ចង់ដឹងណាស់ថានឹងអាចឈ្នះពួកគេដែរទេ


< នាងឯងមិនចោលចរិកពស់លាក់ពិសនិងសោះឆ្កែកន្ទុយខ្វៀននៅតែខ្វៀនឆ្កែឆ្មារអស់នេះវុី > និយាយរួចនាងក៏ដើរទៅបន្ទប់បាត់


< យើងនឹងកម្ចាត់នាងដូចគ្នាចនអុីលីង > នាងស្បថចុងមាត់និយាយទាំងក្ដាប់ដៃសឹង
បាក់ម្រាម


យប់*


ពួកគេបានចុះមកញាំបាយទាំងអស់គ្នានៅតែ Jilis អាតីតសង្សាជុងហ្គុកតែប៉ុណ្ណោះ អុីលីងបានដើរកាត់បន្ទប់នាងបានលឺសម្លេងនាងនិយាយទូរស័ព្ទ


< ម៉ាក់ខ្ញុំនឹងកម្ចាត់អាខ្ទើយមុខស្រីនិងចេញតែម្ដងហើយនឹងយកបងជុងមកពេលនោះម៉ាក់មិនបាច់ភ័យថាគ្មានប្រាក់ចាយនោះទេម៉ាក់ > នាងនិយាយដោយខាងអុីលីងលឺខ្សាវៗតែលឺទាំងអស់តែម្ដងនាងចាប់ផ្ដើមភ័យខ្លួនចំពោះ
ថេរយ៉ុងហើយ


< យើងនឹងដេញជើងនាងអោយទាន់នាងស្រីចង្រៃ > នាងតូចនិយាយរួចក៏ដើរចេញញាំបាយនៅខាងក្រោម


< EL ចុះ Jilis មិនចុះមកញាំបាយទេឬ > រាងក្រាស់ចុះមកសួរប្អូនទាំងទឹកមុខធម្មតានិងដួសស៊ុបក្ដៅៗអោយថេរ


< គឺ...នាងមិនដឹងធ្វើស្អីទេតែបងជុងគួរតែប្រយ័ត្ននាងផងមើលទៅខ្ញុំនៅតែស្អប់នាងដដែល >


< ហឹយ ឯងកុំសូវនិយាយអីពីនាងពេលឥឡូវនាងគ្មានម្ដាយឳពុកនោះទេណា >


< នេះបងជឿវាហេសបងជុង?? >


< មិនសូវប៉ុន្មាននោះទេតែម៉ោះកុំខ្វល់ញាំបាយទៅហើយគីយូនៅឯណា >


< គឺ..គេកំពុងសាសងគ្មាជាមួយជំនិតបងនឹង >


< ហឹយ ស្អីក៏ស្អីទៅលែងខ្វល់ហើយញាំបាយទៅម៉ោះថេរបងដួសសាច់ជ្រូកអផយណាញាំអោយច្រើនៗពៅពេលយប់មានកម្លាំងហាត់ប្រាណ > គេនិយាយទាំងគ្មានមើលឃើញ EL នៅទីនេះដែរសោះ


< ជុងនេះបងនិយាយអីនឹងមិនខ្មាសប្អូនបងទេហេសគ្មានអនាម័យសោះនេះនែ៎ > គេដោយទ្រាំមិនបានក៏វ៉ៃរាងក្រាស់មួយដៃលេង


< និយាយតែបែបនឹងឯងបងជុងតាំងពីដើមហរតោះកុំនិយាយច្រើនញាំបាយតោះៗមក > គេបន្តញាំបាយដោយគ្មានវត្តមាន Jilis នោះទេ
មើលទៅសប្បាយរីករាយណាស់


កាត់បន្តិចពេលដែលទៅដល់បន្ទប់ដែលពេលថ្ងៃមិញនោះរាងតូចគ្រាន់តែមកដល់បន្ទប់នោះគេនិយាយជាមួយរាងក្រាស់


< បងជុងនេះនាងមកវិញហើយអូនខ្លាចណាស់ខ្លាចតែនាងយកបងពីខ្ញុំណាស់បងជុងនៅ
ស្រឡាញ់នាងមែនទេបងជុងកុំចាកចេញពីខ្ញុំអីអូនស្រឡាញ់បង > គេនិយាយរៀបរាប់ទាំងអោបរាងក្រាស់ដោយមុខចង់យំ


< បងមិនស្រឡាញ់នាងទៀតទេអូនសម្លាញ់កុំបារម្ភអីណា > គេនិយាយទាំងអោបរាងតូចនិងថើបថ្ពាល់រាងតូចខ្សឺតៗ។


________________


To be continued....
Moony TAE_LY

Comment