បន្លំខ្លួនផ្សងស្នេហ៌

                ភាគទី០២  ( នាងត្រពែក )


គ្រាន់តែរាងក្រាស់ បាញ់កាំភ្លើង រះមកក្បាលមនុស្ស ដែរចង់រក រឿង នោះស្លាប់ភ្លាមៗ គ្មាន អ្នកណា ហ៊ាន ជាមួយគេទៀត ម្នាក់ៗ ស្ងាត់ជ្រៀប ដូច នាអាធ្រាត ឡើយ រាងក្រាស់ គ្រាន់តែធ្វើហើយ អស់ គេប្រើកែវភ្នែក សាតាន សម្លឹង មើល ពួកមនុស្ស ដែរឈ្លក់ នឹងល្បែង ដែលកំពុងមើលគេ ធ្វើឲពួកគេ ឱនចុះ យ៉ាងលឿន រួច បន្ទាប់មក រាងក្រាស់ ក៏ប្រើ ប្រុស សង្ហា របស់ ពួកយើងនឹងហើយ យក អាកុល មកលាងដៃ តែមុនដំបូងគេ យក កន្សែងជូតឈាម សិន រួចបាន យក អាកុល មកលាងដៃ ហើយបោះ ជំហ៊ាន ទៅ ជណ្ដើរយន្ត ជាន់ទី 17 ជា ជាន់ខ្ពស់ជាងគេ របស់ កាសុីណូ នេះ
ក្រាក!!
ទ្វារ ដែលស្រោប ដោយឈើ តម្លៃថ្លៃ បំផុតបាន បើកដោយសារ ដៃ របស់ សាតាន ឈាមត្រជាក់ ដែរមាន មុខមាត់សង្ហា ប្រៀបដូចទេវបុត្រ ប៉ុន្តែ នេះក្នុងចិត្ត គេប្រែ ជាបែបនេះទៅ វិញ សាតាន កំណាច ឈាមត្រជាក់ តែ កុំអាល ទាន់ វាយតម្លៃ ណា ចាំមើល បន្ត ថា វាមានអ្វី កើតឡើងទៀត ពី ចរិក របស់គេ , ស្បែកជើង ពណ៌ខ្មៅ ក្រឹប បានបោះ ជំហ៊ានទៅ តុការិយាយល័យ ខ្លួន រួច បង្គុយ នៅនឹងកៅអី ដ៏មានតម្លៃ ថ្លៃ ជាមួយ នឹង គ្រឿង សង្ហារឹម តុការិយាយល័យ ទៀត ដៃក្រាស់បើក គែក តុ មើលឯកសារ ដោយ ស្មើរថេង ព្រោះគេមិនទាន់បាត់ខឹង រឿងនឹង នៅឡើយទេ គេយកឯកសារមកមើល ម្ដងមួយៗ ព្រោះនេះជា ឯកសារ បញ្ជី អ្នកជំពាក់លុយ
*ម៉ោះមកមើល ថេរយ៉ុង ម្ដង
នៅភូមិ មួយ ដែលមើលទៅ ដាច់ស្រយាល គួរសម ឆ្ងាយ ពីក្រុង មនុស្ស នៅទីនោះ ស្លៀកពាក់ ជា លក្ខណៈសាមញ្ញ ធម្មតា ព្រោះនៅភូមិ នោះមិនមាន អ្នកណា ជាអ្នកមាន ទេ ពួកគេ ជាអ្នក មានជីវភាព ខ្វះខាត ក្នុងនោះ មានតែ គ្រួសារ មួយប៉ុណ្ណោះ ដែលមើលទៅ មានជាងគេក្នុងភូមិ នោះគឺ លោក LoPIL គាត់ជា មេភូមិ រកចំណូលបានច្រើនតែបើធៀបនឹង មនុស្ស ដែល រស់នៅ ស៊េអ៊ូ គឺគាត់ជា គ្រួសារ ល្មមទេ តែនៅភូមិ នោះដូចខ្ញុំ និយាយចឹង គេពួកគេ មានជីវភាព ខ្វះខាត ទើបបែបនេះ ក្នុងភូមិ មាន ក្មេងប្រុស ម្នាក់ មុខមាត់ ដូចនឹង មនុស្ស ស្រី សុំខ្មាស ស្រស់ ស្អាតខ្លាំងណាស់ ត្រគាក សាយ ភ្លៅ ជើងស្រឡូនស្រឡៅ ពណ៌សម្បុរ របស់គេ សាកសម មើលទៅ ដូចជា គ្រួសារ មានស្តុកស្តម តែមិនមែននោះទេ គេជា គ្រួសារ មាន ឋានៈក្រីក្រ តែមិនខ្លាំង ប៉ុន្មានទេ គ្រាន់បាន ហូបឆ្អែត មួយថ្ងៃ ទៅ មួយថ្ងៃ ដែរ គេមានឈ្មោះថា គីម ថេរយ៉ុង គេពេលនេះរៀន ដល់ ចប់ ថ្នាក់ទី 12 ហើយ តែត្រូវ ឈប់ មួយរយៈសិន ព្រោះ គេចង់ជួយ សម្រាលបន្ទុក គ្រួសារ គឺត្រូវ ទៅ ធ្វើស្រែ ជាមួយ ម៉ាក់ប៉ា របស់គេ ពេញមួយថ្ងៃ ពេលយប់ គេ មើលសៀវភៅ បានបន្តិច បើទំនេរ គេមាន មិត្តម្នាក់ ឈ្មោះ Kiyu នាង និង ថេរយ៉ុង ស្រឡាញ់ចូលចិត្ត គ្នាខ្លាំងណាស់ នាងតែងតែ ជួយធ្វើស្រែ គ្រួសារ រាងតូច រហូត នាងជា កូនកំព្រា រាល់ថ្ងៃ នាង ក៏នៅជាមួយ គ្រួសារ ថេរយ៉ុង ដែរ និយាយទៅ មូលហេតុដែរ kiyu កំព្រា ព្រោះមានគេ និយាយថា ឳពុកម្ដាយ នាង បានស្លាប់ ពេលវាលស្រែ របស់ ឳពុក ម្ដាយនាង ឆេះដាប ភ្លើងសន្ធោសន្ធៅ តាំងពី 2 ឆ្នាំមុន ទើប គ្រួសារ ថេរយ៉ុង សម្រេចចិត្ត យក គីយូ មក ចិញ្ចឹម បីបាច់ ចំណែកស្រែនោះ គឺបានទៅលើ គីយូ តែ គីយូ សុខចិត្តឲ គ្រួសារ ថេរយ៉ុង វិញ ព្រោះពួកគេ បានចិញ្ចឹមបីបាច់ នាង រហូតមក ឥឡូវនេះ ពួកគេ បានស្ថិត នៅលើ វាលកម្រាល ពណ៌បៃតង ខៀវខ្ចី ឱនងើបៗ មិនឈប់ ចំណែក យូមីង ជាប្អូនប្រុស ថេរយ៉ុង វិញ រត់លេង ពេញស្រែ ពេលខ្លះ ប្រទះ ឃើញ ក្តាម កង្កែប ក៏ចាប់យក មក ទៅ
« ថេរយ៉ុង » សម្លេងនាងតូច ហៅ ថេរយ៉ុង ដែលកំពុង ដក ស្មៅ នៅទីនោះ ចុះឡើងៗ មិនឈប់
« ហាស ស្អី កា យូ »
« ទៅលេង នៅទីនោះ ពីរនាក់ » នាងតូច ចង្អុលទៅទិស ខាងជើង នៅទីនោះមាន បឹងឈូក មួយកន្លែង វាពិតជា ស្រស់ស្អាតណាស់ រាងតូច ងួកក្បាល រួច បោះជំហ៊ានទៅ គីយូ រួច កាន់ដៃ គ្នា ដើរទៅ បឹងឈូក នោះ ពេលទៅដល់ ពួកគេបានប្រទះឃើញ ថាមាន ផ្កាឈូក ជាច្រើន ប្រលិត ដុះចេញពណ៌ ផ្កាឈូក ស្អាត ខ្លាំងណាស់
« តោះថេរ ចុះទៅ » គីយូ កាន់ដៃ ថេរយ៉ុង ចុះទៅលេង បាចទឹកដាក់ គ្នា តំណក់ទឹក ដែល បាចចេញ មកដាក់ គ្នា ក៏បាន ធ្លាក់មក នៅលើ ឈូកខៀវ ដូចជា ទឹកសន្សឹម មួយ តំណក់ អញ្ចឹង
« អេរ ពួកឯង អ្នកណាឲលេងបងឈូក ប៉ារបស់យើង » សម្លឹង ក្មេងស្រី ក្រមុំ ម្នាក់ បានបង្ហាញមុខសុខៗ
« ចុះ ប៉ារបស់នាង មានបានថាអីពួកយើងឫនៅ គាត់បើកសិទ្ធ ឲពួកយើងលេងតើ » គីយូ បានតបទៅនាងក្រមុំនោះ វិញ
តោះ មកមើល ចរិក តួរ នឹងតិចមើល
នាងក្រមុំម្នាក់នោះ ឈ្មោះ Pil liya នាងជាកូនរបស់លោក Lopil នឹងឯង លោក Lopil ជាមនុស្ស ស្លូតបូត គោរព ចាស់ទុំ អ្នកក្នុងភូមិ ស្រឡាញ់គាត់ខ្លាំងណាស់ ព្រោះគាត់ ជាមេភូមិ ល្អ ជួយយកអាសារ ប្រពន្ធរបស់ គាត់ ក៏ដូចគ្នា គាត់មាន កូន 2 នាក់ គឺ ស្រីមួយ ប្រុស មួយ ស្រី គឺជា នាងក្រមុំនេះនឹងឯង ចរិក ខុសគ្នា ពី ឪពុកម្ដាយ បងប្រុស នាងខ្លាំងណាស់ នាងជាមនុស្ស រើសអើងគេ មើលងាយ គេ តែសម្បកក្រៅ ហាយសូ ចង់ធ្វើដូចកូនអ្នកមាន នៅក្នុងក្រុង មាត់ និយាយគ្មានសុជីវធម៌ គ្មានគោរព ចាស់ ទុំ នោះទេ បើបងប្រុសនាងវិញ ឈ្មោះ Pil Jiyeon គេមានចរិក ដូចជា ប៉ារបស់គេ ចឹង
តោះ រៀបរាប់ តិចបានហើយ ច្រើនសាំ
« តែយើងមិនឲលេង » លីយ៉ា តបទៅវិញ ទាំងដៃ ក្ដាប់ចូលគ្នា
« មិនឲលេងអត់ទៅ នឹងត្រពែក » ថេរយ៉ុង ស្ងាត់មាត់ មិនតប តែទ្រាំមិនបាន ដាក់មួយ ប្រយោគ នេះធ្វើឲ នាងក្រមុំ គាំង ស្ញេញនិយាយលែងចេញ តែម្ដង
« អ្ហាយ!! យើងមិនបានត្រពែក អាឆ្កួត »
« ចុះ មីក្មេងណា ពីតូច ត្រពែក រកសក់មុខមិនឃើញ ហាហា » គីយូ ដាក់មួយ ប្រយោគ ទៀត គាំងទៀត ព្រោះវាជា រឿងពិត នឹងឯង😂😂
« ហឹស ពួកឯង សិទ្ធតែ ពួកក្រ មកលេងបឹង ឈូករបស់ ប៉ាយើង តិចយើងឆ្លង ក្រ តាមទៅ ហុឺយ ចេញឲឆាប់ »
« មិនចេញនាង ត្រពែក »
« អេរតោះ ចេញទៅ កុំមាត់អី តោះ » ថេរយ៉ុងបានប្រទះ ឃើញ ជន្លេន មួយនៅ ជិត ឈូក ក៏បង្គាប់ ឲគីយូ ចេញ ហើយយក ជន្លេន នោះមក តាម ដោយ ចាប់ នឹង ស្រោមដៃស្ដើង ដែលគេ ពាក់
គេដើរមក ជិតដល់គេ បោះ ជន្លេននោះទៅ ជាប់ក្បាលនាង ធ្វើឲនាង ស្រែក ចង់ផ្អើលភូមិ
« អ្ហាយ ជួយផងៗ ជន្លេនជាប់ក្បាល » នាងក្រមុំស្រែកយកៗ រត់ចុះឡើង តាមពិត ទៅនាងមិនដឹងនោះទេ ថា ជន្លេននោះមក ពីណា នោះ ដឹងត្រឹម ថា ហោះ មក ចំក្បាលគេ តែម្ដង🌚🤧
___________________
#Moonykim

Comment