បន្លំខ្លួនផ្សងស្នេហ៌

                 ភាគទី10 ( ខ្ពើម )
ពេលនេះព្រះអាទិត្យបានងើបបង្ហាញដោយយកថាមពលចែងចាំងមកជាមួយដូចគ្នាពេលនេះមនុស្សគ្រប់គ្នាក្នុងភូមិបានក្រោកទទួលយកថ្ងៃថ្មីយ៉ាងស្រស់ស្រាយព្រោះដោយសារទេសភាពដ៏ត្រជាក់រហឹមលាយជាមួយនឹងខ្យល់ត្រជាក់តិចៗទៀតពិតជាស្រស់ស្រាយមិនអាចនិយាយប្រាប់បានពេលនេញរាងតូចបានស្លៀកពាក់ហើយអស់ចុះទៅស្រោចផ្កាចំណែកមូយីង( អុីលីង ) ជាអ្នករៀបចានម្ដងចំណែកគីយូម៉ាក់រាងតូចធ្វើអាហារពេលព្រឹកចំណែករាងក្រាស់នាយម៉ៃ មីង និង លោកគីមវិញគឺមិនទាន់មកតុបាយទេព្រោះនៅងូតទឹកនៅឡើយទេ
អស់រយៈពេលប្រហែល40នាទីក្រោយមកគ្រប់គ្នាតុបាយពោពេញទៅដោយម្ហូបឆ្ងាញ់ដោយស្នាដៃរបស់មេផ្ទះវ័យក្មេងអាយុ18 ឆ្នាំមួយនិងអាយុ36ឆ្នាំមួយ ដែលធ្វើឲគ្រប់គ្នាលេបទឹកមាត់ឃ្លានមិនស្ទើរ
« ហួយម៉ាក់អូនធ្វើម្ហូបឆ្ងាញ់មិនលួសមួយថ្ងៃទេ »យូមីងលើកដៃសរសើរម្ហូបម្ដាយជាទីស្រឡាញ់ខ្លួនរួចសើចបែបឃ្យូតៗ
« នែ៎អាច្រម៉ក់ម្ហូបនឹងក៏យើងធ្វើដែរ »គីយូនិយាយដោយងោកមុខនាងតូចទៅមុខដោយធ្វើកែវភ្នែក
ព្រឹមៗនិយាយទៅគីយូ យូមីងមិនសូវត្រូវគ្នាប៉ុន្មានទេបើមានអីញាំត្រូវគ្នាសម្បើមណាស់😂🤪
« អូនថារាល់ថ្ងៃតើមិនមែនបងយូឯងណា » យូមីងធ្វើមុខឌឺញាក់ចិញ្ចើមទ្រឺតៗដាក់គីយូ
« អាជ្រូក » ដោយប្រកែកមិនឈ្នះនាងតូចធ្វើជេរជំនួសវិញព្រោះសម្ដីរបស់គ្មេងតូចម្នាក់នេះគ្មានអ្នកណាប្រកែកបាននោះទេ បើមានក្រៅពីប៉ាម៉ាក់របស់គេនោះឲពានអូសស្កាមួយតែម្ដង
« ប្រកែកអត់ឈ្នះជេរគេមួយដៃបែកកញ្ចប់មាត់ឥឡូវនឹង » និយាយទាំងក្ដាប់ដៃមួយខាងរួចខាំមាត់ដាក់គីយូ
« បានហើយយូមីងញាំបាយអត់មាននិយាយចឹងទៀតទេណា ប្រយ័ត្នប៉ាវ៉ៃ » ដោយឃើញសម្ដីកូនប្រុសលេងធ្ងន់ៗទើបលោកគីមបញ្ឈប់ការប្រកែក
« បាទលោកប៉ាយូមីងសុំទោស បងយូ មីងសុំទោស» ដោយភ្ញាក់ខ្លួននឹងសម្ដីខ្លួនធ្ងន់ៗដាក់បងស្រីទើបឱនសុំទោស
« អឹមបងនិយាយលេងទេញាំបាយទៅកុំធ្វើមុខចឹង » ដោយឃើញទឹកមុខគេរកយុំទើបគេរហ័សអត់ឱនព្រោះក្មេងដូចជាយូមីងដឹងកំហុសចូលចិត្តយំច្រើនឆាប់អន់ចិត្ត
« បាទហិកហិកនេះយូមីងឲបងយូ » យូមីងសើចរួចដួសម្ហូបឲគីយូ
« អរគុណហិកហិក » គីយូបញ្ចេញស្នាមញញឹមសើចរីករាយដែលធ្វើឲមនុស្សម្នាក់មើលទាំងភ្លឹកតែម្ដង
« ហើយអត់ដាក់ឲបងទៅអីហាស យូមីង » រាងតូចធ្វើមុខរកយំ
« អរមែនហើយយូមីងអត់ដាក់ឲបងទេឫប្រយ័ត្នបងមូយីងម្នាក់នេះអន់ចិត្ត » ចំណែកអុីលីងក៏ធវើចឹងដូចគ្នាព្រោះនាងមិនដែលមានប្អូននោះទេទើបនាងចង់លេងជាមួយនឹងយូមីង
« អូ យូមីងសំទោសនេះនេះយូមីងចាប់ឲហើយ អូនេះកុំឲបងម៉ៃបងសុីងអន់ចិត្តអូនដាក់ទាំងអស់តែម្ដង» យូមីងជំទើតជើងឡើងលើកៅអីចាប់ឲទាំងអស់គ្នាធ្វើឲការញាំបាយនេះមានភាពសប្បាយរីករាយការញាំបាយពេលព្រឹកក៏បានបញ្ចប់ហើយលោកគីម,ម៉ាក់រាងតូច,គីយូ,រាងតូច,នាយម៉ៃ,ជុងហ្គុក នឹងយូមីងក៏បានទៅធ្វើស្រែចម្កាជាមួយគ្នាតែម្ដង ពេលទៅដល់ពួកគេចាប់ផ្ដើមដកស្ទូងទាំងអស់គ្នាលើកលែងតែយូមីងជាអ្នកចាប់ក្ដាមខ្យងតែបុិនណោះ
« នែ៎កាថេរ » នាងតូចគីយូលើកមួកមើលក៏ឃើញថានារីរូបស្រស់Pil liya ដែលមានរហ័សនាមថានាងត្រពែកបានដើរកាច់រាងតម្រង់មករាងតូចទាំងពីរ ភ្នែកថេរយ៉ុងបានក្រលេកមើលក៏ឃើញបែបនោះក៏មិនមាត់ចំណែករាងក្រាស់នឹងម៉ៃឃើញក៏រាងផ្អើលតិចៗព្រោះឃើញសម្រស់របស់នាងក្រមុំក៏ស្អាតមួយល្មមដូចគ្នាតែមិនដល់ថេរយ៉ុង និង គីយូនោះទេ
« នែ៎អាស្វា » សម្ដីដ៏សែនពិរោះបានចេញមកពីមាត់នាងក្រមុំដែរធ្វើឲរាងក្រាស់នាយម៉ៃភ្ញាក់ផ្អើលនេះមើលទោមុខមាត់ស្អាតបាតតែមិនបាច់មើលសម្ដីដូចជេះទាំងកន្ថោរតែម្ដង
« ស្អីនាងត្រពែក » ដោយស្ដាប់សម្ដីនាងនោះក៏តបទៅវិញបែបនេះដូចគ្នា
« ឯងនឹងនាងយូមែនទេដែលប៉ាតអាចម៌គោដាក់យើង »
« ហើយចុះវាយ៉ាងមិច » គេនឹងគីយូឆ្លើយព្រមគ្នា
« នេះ.. » នាងប៊ីសនឹងយាដៃទៅទះរាងតូចតែរាងក្រាស់បានទប់ដៃទាន់
« អ្ហាយ ចេញអាសម្រាមកុំយកដៃដ៏គគ្រិចរបស់ឯងមកប៉ះយើង » នាងក្រមុំក្រវាសដៃចេញមួយទំហឹងរួចជូតនឹងក្រណាត់ជូតដៃខ្លាំងៗ
« កុំមកប៉ះយើងយើងខ្ពើមឯងណាស់ខោមិនខោអាវមិនអាវមកប៉ះយើងគួរឲខ្ពើមណាស់ » នាងនិយាយខ្ពើមៗពេញមាត់ធ្វើឲរាងក្រាស់ចាប់ផ្ដើមចេញសាតានមកភ្នែកក្រហមសម្លឹងមើលនាងចង់សុីសាច់ហែលឲដាច់នោះទេ
« សម្លឹងស្អីប្រយ័ត្នយើងចាក់ខ្វាក់ភ្នែកអាសម្រាម »
« នែ៎នាងត្រពែកនាងរលួយក្នុងនាងចូលចិត្តមើលងាយគេម្ល៉េះចេញឲឆាប់បើមិនចង់ឲប៉ែលក្នុងដៃយើងកាប់នាងចេញលលា » រាងតូចសងក្រឺតធ្មេញរួចយកប៉ែលលើកឡើងខាំមាត់សម្លឹងមើលនាង
« មែនហើយនាងផ្លែល្វាចេញឲឆាប់ប្រយ័ត្មយើងសំពងក្បាលនាងឯងណា » ដោយគីយូទ្រាំមិនបានដូចគ្នាក៏និយាយខ្លាំងៗ
« ឯងៗៗអ្ហាយយើងនឹងប្រាប់ប៉ារបស់យើង » និយាយរួចនាងដើរចេញទៅទាំងទន្រាំជើងខ្លាំងៗ
« ទៅហៅដល់ជីទួតនាងក៏គាត់គ្មានជួយនាងឯងដែរនាងស្វាតាមអូរ៉ង់ » ថេរយ៉ុងស្រែកនិយាយខ្លាំងៗ
រួចក្រលេកមើលជុងហ្គុកវិញ
« កុំទៅខ្វល់ពីនាងនឹងអីណាព្រោះនាងមាត់ស្អុយតែបុិននឹងណាលោកកុំខ្វល់ » រាងតូចនិយាយទាំងគោះស្មាតិចៗនឹងញញឹម ចំណែករាងក្រាស់ង៉ក់ក្បាលញញឹម រួចធ្វើការងារបន្ត ។
____________
TO be continued
#Moony 💜

Comment