បន្លំខ្លួនផ្សងស្នេហ៌

   ភាគទី14 ( មិនទាន់អាចសារភាព ) by sakurak


បន្ទាប់ពីធ្វើការលាងរបួសហើយរួចអស់ជុងហ្គុកក៏ដើរទៅបន្ទប់ដើម្បីពិនិត្យមើលការងារដែលយ៉ន់ជីផ្ញើរមកដោយចាក់សោជិតក្នុងបន្ទប់នៅតែ2នាក់ទេគឺ
អុីលីង និង ជុងហ្គុកនេះឯង
« អុីលីងឯងទៅរៀបចំបាយហើយឫនៅ » រាងក្រាស់ងៀកសួរប្អូនស្រីខ្លួនដែលកំពុងគេងចុចទូរស័ព្ទ
« គឺរួចហើយចាំតែលោកប៉ានិងគីយូ មកទេ » នាងនិយាយរួចចុចទូរស័ព្ទបន្ត តែពេលនោះអ្នកស្រីចនក៏តេមកអុីលីង
« អាឡូម៉ាក់ »
« ចាសកូន នឹងហើយម៉ាក់ខានតេទៅ1អាទិត្យហើយយ៉ាងមិចហើយកូនមើលឃើញឫនៅ »
« នៅស្រពិចស្រពិលទេម៉ាក់ » នាងតូចអេះក្បាលព្រោះការរកគូរមិនមែនងាយស្រួលដូចឃើញពពកទេត្រូវស្វះស្វែងតែម្ដងដូចជារកអាតូមមួយចឹង ( ស្គាល់អាតូមអត់នៅគីមីវិទ្យាហាស )
« ហុឹម អោយលឿនទៅកូននិយាយចឹងយូហ្វាគេនឹកកូនណាស់ណានាងតែងតែមកផ្ទះយើងសួររកកូនរហូត »
« ប្រាប់វាទៅម៉ាក់ថាខ្ញុំមករកគូរស្នេហ៌មិនមែនមករកចេកទេ »
« ហុឹយ ចុះឥឡូវកូនហ្គុកទៅណាកូន »
« គឺនៅក្បែរខ្ញុំម៉ាក់កំពុងមើលការងារបងយ៉ន់ផ្ញើរមក»
« ម៉ាក់ចង់និយាយជាមួយជុងហ្គុក » និយាយចប់នាងតូចគោះបងប្រុសខ្លួនរួចហុចទូរស័ព្ទនាងតូចឲ
« អាឡូម៉ាក់ »
« ហឹមយ៉ាងមិចហើយកូនគេនៅមើលថែរកូនទេឫ »
« បាទ ម៉ាក់គាត់នៅតែមើលថែតែគាត់ឥឡូវគឺ... »
« គឺអី?? »
« គឺឲខ្ញុំហៅម៉ាក់ដែរហើយសូម្បីតែលោកគីមដែលជាស្វាមីគាត់ក៏ឲហៅដូចគ្នា »
« ហុឹម ហេតុអី »
« ព្រោះខ្ញុំថាកូនកំព្រា »
« ហុឺយ កូននេះនឹងហើយកូនចាប់អារម្មណ៌គេឫនៅ»
« មិនទាន់ទេម៉ាក់ព្រោះចរិកមនុស្សបើយើងរស់នៅជាមួយគេត្រឹម៣ខែមិនទាន់ដឹងទេ ចាំមើលខ្ញុំរស់នៅឲបានកន្លះឆ្នាំសិន »
« ហុឺយ យូរម្ល៉េះម៉ាក់ចង់បានចៅពរ »
« តែម៉ាក់ខ្ញុំមិនបានចាប់អារម្មណ៌កូនស្រីគេទេ »
« អាវ បើមិនឲកូនស្រី កូនអីវិញ »
« គឺ មិនទាន់ដឹងទេម៉ាក់បានហើយម៉ាក់កូនធ្វើការបន្តបាយបាយម៉ាក់ ខ្ញុំនឹកម៉ាក់ ជុប » រាងក្រាស់និយាយចប់ក៏ឲស្នាមថើបដែលគេបែកជាមួយម៉ាក់ប៉ារបស់គេ3ខែទៅហើយតើពួកគាត់សុខភាពល្អមែនទេ មិនអីទេមែនទេ រាងក្រាស់ សញ្ជឹងគិតប៉ាម៉ាក់ខ្លួនដោយក្ដីបារម្មណ៌និងនឹករឭក
« បងសុីង អាសច្រឡំបងហ្គុកទូរស័ព្ទខ្ញុំ »
« នេះ » រាងក្រាស់ហុចឲនាងតូចទាំងបែរមុខទៅតាម ក៏ធ្វើឲនាងតូចភ្ញាក់ផ្អើល
« កើតអីបងហ្គុកបានមុខជាំចឹង »
« គឺមានពួកឆ្កែខាំតាមផ្លូវពេលមកវិញ »
« ហុឹម មិចក៏បងមិនវ៉ៃពួកវា »
« បើវ៉ៃយើងវ៉ៃយូរហើយឲដេកស្លាប់នៅនឹងភ្នំនឹងទៀតតែយើងមិចចង់មានរឿងទេ »
« ជឿមួយរយលើមួយរយ ម្នាក់នោះនឹងក្បែរស្លាប់ហើយព្រោះបើសភាពបងប្រុសឈឺ20 បងដាក់70% ឯណោះស្មានមិនដឹង »
« ត្រូវណាស់ប្អូនឆ្លាតតែបើឯងវិញគឺត្រឹម40%ទេកុំឲឈឺពេក»
« ហុឹម40%នឹងសឹងបាក់ចង្កេះហើយស្មានមិនដឹងមែនឫ នឹងហើយខ្ជិលឈ្លោះច្រើនណាស់ទៅរៀបចំបាយហើយ » នាងតូចនិយាយរួចក៏យកទូរស័ព្ទ Samsung galaxy Ultra S21 ដាក់នៅក្នុងទូរតូចមួយដែលនាងតូចយកមករួចចេញពីបន្ទប់ទៅផ្ទះបាយដោយមិនភ្លេចកឹបពីក្នុងឡើយ
ត្រឡប់មកមើលគីយូវិញពេលនេះគេកំពុងនៅជាមួយនាយម៉ៃអង្គុយនិយាយគ្នានៅមុខផ្ទះ
« គីយូរៀនដល់ថ្នាក់ទីប៉ុន្មានហើយ » នាយម៉ៃសួរព្រោះគេមិនដែលបានដឹងនោះទេថានាងតូចរៀនទៅប៉ុន្មានឡើយ
« គឺខ្ញុំចប់ទី12 ពីរឆ្នាំហើយតែដោយសារតែម៉ាក់ប៉ាខ្ញុំត្រូវភ្លើងឆេះផ្ទះស្លាប់ទើបខ្ញុំឈប់ក៏ចំពេលប្រឡងគិតថាទេវតាគាត់ជួយខ្ញុំបុិននឹងក៏ល្អដែរ » នាងតូចនិយាយទាំងញញឺមស្ងួតនាងតូចមិនចង់ឡើយរឿងការរំលឹករឿងអាតីតកាលព្រោះវាសែនឈឺចាប់តែម្ដង
« អូចុះប្រឡងជាប់ដែរទេ »
« គឺជាប់តែនិទ្ទេសB »
« វ៉ាវឡូយខ្លាំងណាស់ ចុះថេរយ៉ុង »
« គឺគេនិទ្ទេសA »
« វ៉ាវ » រាងក្រាស់នឹកស្មានមិនដល់នេះឫកូនស្រុកស្រែទេតែរៀនពូកែជាងកូនអ្នកក្រុងទៀតបើកូនអ្នកក្រុងខ្លះបាននៅស្រួលហើយនៅតែមិនចង់ទៅរៀនទៀតចង់សុីចាយទ្រព្យម៉ាក់ប៉ាមិនទៅរៀនអ្វីសោះ
« វាមិនសូវពិបាកនោះទេព្រោះលំហាត់ភាគច្រើនសិទ្ធតែខ្ញុំចេះខ្លះៗដែរ »
« អរ ចឹងបាននិទ្ទេស A B ប្រាកដជាបានអាហាររូបករណ៌ហើយត្រូវទេ »
« បានតែខ្ញុំមិនទាន់ចង់ទៅស៊េអ៊ូទេព្រោះទីមួយខ្ញុំត្រូវជួយធ្វើស្រែសិនសន្សំលុយទិញទូរស័ព្ទខ្លួនឯងសិន »
« ដល់ម្លឹងទៀតចឹងមានតែសុំគេពន្យា »
« ចាសមានតែបែបនឹង »
« គីយូ នាំបងមកញាំបាយកូន » អ្នកស្រីគីម
« ចាសម៉ាក់តោះ » នាងតូចនិយាយរួចក៏កាន់ដៃរាងក្រាស់ទៅតុបាយ
មកដល់តុបាយមូយីង( អុីលីង ) បានរៀបចំដួសបាយភ្លាមៗមិនឲចាំយូរនោះទេ ចំណែករាងក្រាស់ក៏បើកទ្វារមកព្រោះគេបានមើលការងាររួចអស់ហើយក៏សម្ដៅមកតុបាយយ៉ាងលឿនតែគេមិនបានឃើញវត្តមានរាងតូចនៅទីនោះទេ
« អាវ ម៉ាក់ថេរយ៉ុងមិនទាន់មកទេឫ »
« ប្រហែលអស់កម្លាំងហើយ អូចេះចុះកូនយកទៅដាក់នៅក្នុងបន្ទប់ទៅកូន »
« ចេះទៅម៉ាក់ខ្ញុំនិងទៅញាំជាមួយថេរយ៉ុងនៅទិនោះក៏បានដែរ »
« ចឹងក៏ចឹងទៅកូន កូនទៅយកថាសតូចនោះទៅហើយយកទៅៗកូន »
« បាទ ម៉ាក់» និយាយរួចក៏ចាប់ផ្ដើមចាប់ម្ហូបដាក់ចានបន្តិចនិងដួសបាយឲរាងតូចពីរចានព្រោះអ្នកស្រីគីមថារាងតូចញាំច្រើនហើយតួចអស់ក៏ដើរទៅបន្ទប់រាងតូចតែម្ដង
តុក តុក !!
« ថេរយ៉ុង ថេរយ៉ុង ខ្ញុំចូលទៅហើយណា » និយាយរួចរាងក្រាស់បើកសោរដើរចូលទៅឃើញថារាងតូចនៅគេងនៅឡើយ ក៏ដើររួចយកចានទុកនៅលើតុក្បែរដៃនឹងដាស់ថេរយ៉ុង
« ថេរ ថេរ ថេរ ភ្ញាក់ញាំបាយ » រាងក្រាស់ដាស់ប្រហែល2នាទីរាងតូចក៏ភ្ញាក់
« អឹម មីងសុីងមែនទេ » រាងតូចងើបខ្លួនមកទាំងញីភ្នែកព្រោះមិនទាន់អស់ជាតិងងុយ
« បាទ តោះញាំបាយខ្ញុំបញ្ចុកណា »
« មិនអីទេ »
« អត់ទេឲលឿនបើកមាត់មកខ្ញុំបញ្ចុក » រាងតូចអស់ជម្រើសក៏ហាមាត់ញាំតែម្ដង គេទំពារខ្មឹបៗរាងក្រាស់សម្លឹងមើលរាងតូចគ្រាន់តែទំពារអាហារសោះមើលមាត់ទៅចុះក្រហមគួរឲចង់បឺតណាស់ អឺអាហ្គុកកូនគេចង់ជាប់គុកឫ , រាងក្រាស់គិតស្លុងតែម្ដងតែត្រូវភ្ញាក់វិញព្រោះបើមិនចឹងចប់មិនខានទេ
« ហឹម នរណាធ្វើនឹងម៉ាក់ខ្ញុំមែនទេ »
« គឺនឹងហើយជាមួយមូយីង »
« អរ ចុះហេតុអីមិនទៅញាំជុំគេទៅ »
« អត់ទេខ្ញុំមិនចង់ឲឯងនៅម្នាក់ឯងព្រោះខ្លាចមានរឿងអី »
« អរ មិនអីទេលោកទៅក្រោមទៅខ្ញុំញាំម្នាក់ឯងបានតើ »
« មិនទេខ្ញុំកំដរឯអ នេះញាំទៅត្រជាក់អស់ហើយ » រាងក្រាស់ក៏បញ្ចុកមួយម៉ាត់ទៀត
« ហិកហិក អរគុណ » រាងតូចទំពារទាំងញញឹម
« យើងមិនដឹងថាមានអារម្មណ៌យ៉ាងមិចចំពោះឯងទេបើយើងស្រឡាញ់ឯងមែន យើងក៏មិនទាន់អាចសារភាពនៅពេលដែរ » រាងក្រាស់និយាយក្នុងចិត្តទាំងញញឹមតបទៅរាងតូច
« និយាយចឹងខ្ញុំយល់សុបិនមួយ »
« យល់សុបិនអី »
« ខ្ញុំយល់សុបិនថាមានអ្នកថើបខ្ញុំហើយប្រុសម្នាក់នឹងសង្ហាណាស់ដូចម្នាក់នោះចឹង »
« ដូចអ្នកណា » រាងក្រាស់ចាប់ផ្ដើមភ័យខ្លួនតិចៗព្រោះគេបានថើបរាងតូចតាំងពីល្ងាចជិតឈានយប់
« គឺដូចជាលោក ចនជុងហ្គុក »
____________________


#Sakurak⌫

Comment