Part 08 (ឈ្មោះអី )

ពេលនោះពេលល្ងាចក៏បានមកដល់រាងតូចនិងkiyu ចាប់ផ្ដើមរៀបចំទៅផ្ទះវិញ
« មានភ្លេចអីទៀតអត់ថេរ »
« អត់ទេម៉ាក់ »
« ចុះគីយូកូន »
« អត់ទេម៉ាក់ »
« អូខេតោះទៅយូមីង » អ្នកស្រីគីមងាកទៅហៅកូនប្រុសពៅ ដែលកំពុងលេងចាប់ក្ដាមដោយមុនខ្លាចអីសោះ
« តោះម៉ាក់ៗតោះប៉ាៗ » និយាយរួចក៏ដឹកដៃឪពុកម្ដាយខ្លួនទៅផ្ទះជាមួយគ្នាចំណែកថេរយ៉ុងជាមួយគីយូកំពុងពិភាក្សាមិនដឹងថារឿងអី
« អេរយើងឃើញឡានអ្នកណាទេនៅចតក្រោយផ្ទះនាងត្រពែកនោះ »
« អ្នកណាហាសប្រហែលឡានលោកPil ដឹង »
« វាមិនដែលគាត់មាន1ហើយទិញយកមកធ្វើអីទៀត»
« អាកប្រហែលឡានគេសុំចតដឹង »
« ហុឺយ មិនដឹងទេហាសកុំចង់ដឹងរឿងគេ »
« វានិយាយមុនសោះនឹងហាស » ពួកគេទាំងពីរដឹកដៃគ្នាទៅផ្ទះដោយមកក្រោយគេហើយមកដល់ចំពេលដែលម៉ាក់របស់រាងតូចកំពុងធ្វើម្ហូប ដោយចិត្តមានការរអៀសខ្លួនទើបចូលទៅធ្វើជាមួយម្ដាយរបស់គេដូចគ្នា
« ម៉ាក់ធ្វើអីថ្ងៃនឹងម៉ាក់ »
« គឺម៉ាក់ស្លអីឲកូនញាំឲច្រើនបន្តិចនឹងណា »
« វ៉ាវ ចឹងកូនត្រូវជួយធ្វើហើយចឹងហរ » និយាយរួចគេក៏ចាប់ផ្ដើមជួយធ្វើចំណែកគីយូដាំបាយ
អស់រយៈពេលប្រហែល30នាទីក្រោយមកលោកគីមបានចុះមកពីលើផ្ទះព្រោះគាត់សម្អាតខ្លួនរួចក៏អង្គុយនៅតុបាយដោយមានយូមីងអង្គុយនៅជិតហើយរាងតូចអង្គុយជិតគីយូ អាហារពេលល្ងាចបានចាប់ផ្ដើមដោយសប្បាយរីករាយពេលនោះក៏មានសម្លឹងបន្លឺនៅទ្វារប្រហែលមានអ្នកគោះ
តុក តុក
« អូថេរកូនទៅមើលទៅកូនមានអ្នកណាមក »
« បាទម៉ាក់ » និយាយរួចថេរយ៉ុងក៏បោះជំហ៊ានសម្ដៅទៅទ្វារ
ក្រាក!!
ទ្វារបានបើកដោយដៃរាងតូចពេលនោះគេបានប្រទះឃើញមនុស្ស3នាក់មើលទៅពួកគេដូចជាក្រីក្រណាស់ ខោអាវចាស់ៗមានវ៉ាលីចាស់2នៅនឹងដៃក្មេងស្រីម្នាក់និងប្រុស2នាក់ទៀតទំនងមាឌធំជាងរាងតូចទៀត
« អ្នកទាំងអស់គ្នាមករកអ្នកណាដែរ » រាងតូចនិយាយទាំងទឹកមុខញញឹមគួរសម
« គឺបងប្រុសខ្ញុំសុំរស់នៅជាមួយបងប្រុសដែលបានទេគ្រួសារខ្ញុំក្រធ្វើដំណើរថាទៅរកម្ដាយតែម្ដាយខ្ញុំឲមកវិញគាត់មិនទទួលស្គាល់ខ្ញុំពេលនេះពួកខ្ញុំគ្មានកន្លែងទៅទេក៏គ្មានកន្លែងនៅដែរ »
« គឺ ខ្ញុំហៅម៉ាក់ខ្ញុំសិនចឹង ម៉ាក់ ម៉ាក់!! »រាងតូចរត់មកតុបាយវិញ
« មានការអីកូន »
« គឺមានអ្នកចង់ស្នាក់នៅកន្លែងយើងម៉ាក់ »
« ហុឹមអ្នកណាម៉ាក់ចង់ដឹងណាស់ » និយាយរួចម៉ាក់រាងតូចក៏ដើរទៅ
« ក្មួយចង់ស្នាក់នៅទីនេះមែនទេ »
« ចាស អ្នកមីង ខ្ញុំនិងបងប្រុសខ្ញុំពីរនាក់ ខ្ញុំនឹងសន្យាជួយធ្វើកិច្ចការផ្ទះអ្នកមីង ជួយធ្វើម្ហូបពេលអ្នកមីងមកវិញដោយខ្ញុំសុំតែអាហារ3ពេលក្នុងមួយថ្ងៃទេ3នាក់បងប្រុសខ្ញុំ »
« គឺមិនអីទេមីងឲនៅបានម៉ោះចូលផ្ទះមកក្មួយ »
« អរគុណណាស់អ្នកមីង » និយាយរួចក៏ដឹកដៃមនុស្សម្នាក់ចូលក្នុងផ្ទះដោយមានបុរសម្នាក់ចូលទៅដូចគ្នា
« នេះជាអ្នកណាអូន » លោកគីមនិយាយទាំងភ្ញាក់ផ្អើល
« គឺពួកគេទាំង3ចង់មកនៅទីនេះគេនឹងធ្វើម្ហូបធ្វើកិច្ចការផ្ទះឲនឹងណាបង »
« អរ មិនអីទេបងឲនៅតែពូសុំប្រាប់ក្មួយៗទាំង3ណាគឺពូមានតែបន្ទប់មួយដែលទំនេរទេក្មួយនៅបានទេ »
« បានពូពួកខ្ញុំមិនអីទេ »
« បាទចឹងក៏ចឹងណាក្មួយតែពូសុំឲក្មួយប្រុសម្នាក់ទៅធ្វើស្រែចម្ការជាមួយពូអាចបានទេ »
« ខ្ញុំក៏បានដែរលោកពូតែខ្ញុំមិនចេះប៉ុន្មានទេ »
« មិនអីទេក្មួយ »
« ហុឹមហុឹមហុឹម » រាងក្រាស់ចង់ដឹងអត់ថាអ្នកណាគឺជាជុងហ្គុកនឹងឯងធ្វើដៃធ្វើជើងលើកដៃដោយមិននិយាយព្រោះដូចជាដឹងស្រាប់ចឹង
« ក្មួយកណ្ដាលកើតអី ក្មួយស្រី »
« គឺគាត់គរលោកពូ »
« អរ ក្មួយចង់ទៅដែរមែនទេ » រាងក្រាស់ងួកក្បាល
« តោះក្មួយៗញាំបាយសិនទៅណា គីយូដាំបាយច្រើមតើអីកូន »
« ចាសម៉ាក់បាយច្រើនតើ ចឹងកូនទៅយកចានហើយណា »
« ខ្ញុំទៅជួយដែរ » Lee won
« មិនអីទេលោកនៅអង្គុយនឹងចុះណា »
« បាទ » និយាយរួចនាងតូចក៏ដើរមកយកចានហើយត្រឡប់មកវិញដោយមានចានស្លាបព្រាក្នុងដៃ
រួចពួកគេចាប់ផ្ដើមញាំបាយជុំគ្នាតែម្ដងមើលទៅរាងតូច ថេរយ៉ុង និង គីយូដូចជាស្និតនិងពួកគេណាស់ ចាប់ម្ហូបឲគ្នាទៅវិញទៅមក អាហារពេលល្ងាចបានបញ្ចប់រាងតូចប្រមូលចានយកទៅលាងជាមួយគីយូ ចំណែករាងក្រាស់វិញអង្គុយនៅកៅអីមិនមាត់នោះទេ ឲមាត់យ៉ាងមិចនឹងកើតបើគេធ្វើមនុស្សគនឹងរាងក្រាស់ក៏អង្គុយគិតរឿងម្យ៉ាងពេលដែលគេបានជួបរាងតូចបេះដូងគេដូចជាលោតខុសចង្វាក់យ៉ាងមិចមិនដឹងមើលមុនដំបូងស្មានតែស្រីតាមការពិតជាប្រុសសោះមិនដែលឃើញទេមនុស្សប្រុសចង្កេះមួយក្ដាប់បបូរមាត់ស្ដើងសឡើងម៉ត់តែម្ដង ចង់នេបនិត្យតែមិនអាចទេព្រោះខ្លាចមកនៅថ្ងៃដំបូងរំលោភកូនប្រុសគេនឹងវរៗគុកខលលីង😂🌚
រាងតូចស្ថិតនៅក្នុងផ្ទះបាយថានឹងលាងចានតែពេលនោះអុីលីងបានចូលមកផ្ទះបាយ
« ឲខ្ញុំអ្នកលាងវិញណាឯងទៅគេងវិញចុះណា »
« អត់ទេឯងទៅគេងចុះព្រោះឯងមកឆ្ងាយហើយមកលាងទៀតដូចជាមិនសមទេទៅគេងចុះ »
« ចាស ចឹងក៏បានដែរ តែខ្ញុំចង់សួរឯងមួយបានទេ »
« អូខេ សួរតែមួយទេណា »
« ហឹម មិនប្រាកដែរ ហិកហិក ឯងឈ្មោះអី »
« យើង គីមថេរយ៉ុង ចុះឯង »
« យើង មូយីង » នាងល្អិតសុខចិត្តជ្រើសផ្លូវកហុកព្រោះបើប្រាប់ឈ្មោះពិតប្រាកដណាស់នឹងស្គាល់មិនខាន
« អូ ពិរោះតើឯងមើលយូរៗដូចអ្នកនាងអុីលីងកូនលោកចនចឹង »
« ទេគេស្អាតខ្ញុំមុខមិនស្អាតដូចនាងទេ ឯងចេះតែថា»
« អូខេៗតាមចិត្តឯងចុះតែបងប្រុស2នាក់ទៀតឈ្មោះអី »
« បងម្នាក់គរនឹងគឺឈ្មោះ មីងសុីង ហើយបងមួយម្នាក់ដែលទៅធ្វើស្រែជាមួយលោកពូ នឹងឈ្មោះ ម៉ៃ »
« អរ អូខេឥឡូវឯងទៅគេងទៅណាទៅៗប្រយ័ត្នយើងចាប់បោក »
« យីទើបមកនៅចង់ប្រើអំពើហិង្សាវ៉ៃលូវ » និយាយនាងតូចសើចបន្តិចរួចដើរចេញទៅបន្ទប់បាត់ទៅ
« ហុឺយលាងឲហើយសិន » និយាយរួចរាងតូចលាងចានបន្ត ចំណែកគីយូនៅស្រោចផ្កាខាងមុខផ្ទះ ពេលនោះនាយម៉ៃបានដើរមកជួយ
« ខ្ញុំជួយបានទេ »
« មិនអីទេ លោកទៅគេងទៅ ខ្ញុំចូលទៅគេងឥឡូវហើយ »
« អូខេចឹងខ្ញុំទៅមុនហើយណា »
« ចាស » និយាយរួចម៉ៃក៏ដើរទៅបន្ទប់បាត់ចំណែកលោកគីមយូមីងនិងអ្នកស្រីគីមគេងបាត់ទៅហើយព្រោះគាត់ធ្វើការហត់នឿយ.
គ្រាន់មកដល់បន្ទប់ភ្លាមនាងតូចក៏ដើរមកជិតបងប្រុស
« នែបងហ្គុកហាស ខ្ញុំដាក់ឈ្មោះឲបង មីងសុីង ចឹងបើអ្នកណាហៅបង បងត្រូវងាកទៅណា »
« ដឹងហើយយើងធ្វើមនុស្សគរ ដូចចង់ដាច់ខ្យល់ »
« ហឹកហឹក នឹងហើយទ្រាំទៅ »
« ចុះឯងឈ្មោះអីវិញ »
« គឺ ខ្ញុំមូយីង »
« យីមើលវាដាក់ឈ្មោះ អឺបានហើយតោះគេងចុះអាម៉ៃ នៅឯណា »
« នៅនៀកចាហ្វាយ »
« អឺ តោះចឹងឯងគេងនៅខាងឆ្វេងទៅយើងជាមួយប្អូនយើងខាងស្ដាំ »
« អូខេ » និយាយរួចក៏រៀបចំកន្លែងគេង តែពួកគេមិនទាន់គេងទេព្រោះទើបតែម៉ោង 8:30ទេចឹងគេយកទូរស័ព្ទមកលេងទាំងបឹទទ្វារចាក់សោរតែម្ដង ។
______________
𝗧𝗢 𝗕𝗘 𝗖𝗢𝗡𝗧𝗜𝗡𝗨𝗘𝗗
#𝗠𝗢𝗢𝗡𝗬

Comment