ភាគបញ្ចប់😊

        លើកនេះឈប់ប្រេងហី😁
















«ទេ ទេ!!!កុំធ្វើបែបនេះអី »សុងគីលសុងហ៊ុននឹងខេនចាប់ផ្ដើមភ័យព្រោះមើលទៅថេយ៉ុងមិននិយាយលេងសើចទេ។

«លទ្ធផលដែលឯងប៉ះមនុស្សរបស់យើង បាយ!!»រាងស្ដើងក៏ដើរចេញទៅសល់ប៉ុន្មានទុកអោយលូកាសនឹងហ្វីនជាអ្នកបង្ហើយព្រោះពេលនេះគេត្រូវទៅពេទ្យសិន ។

« ថេយ៍..អំបាញ់មិញឯងទៅណា? »ស៊ាវចាន់

« ទៅបង្ហើយ..ល្បែង »

«កុំប្រាប់ណាថាឯងសម្លាប់ពួកគេអោយសោះ »

« យើងក៏មិនចង់ដែរតែវាបង្ខំយើងដោយខ្លួនឯង »

«ហ្អើយឯងនេះ មិនចោលចរិកសោះ »

«កុំនិយាយច្រើនអីបើជុងហ្គុកអស់អីហើយ ហ្វីនកុំភ្លេចអោយបងជេកទៅទទួលលោកអ៊ំចនមកពីវិញផងព្រោះរឿងចប់សប់គ្រប់អស់ហើយ »

« អ្ហេ!!នេះលោកអ៊ំចននៅរស់ហ្អេ??»រាងតូចឋ៊ាវចាន់បើកភ្នែកភ្លឹសៗ។

« អឺយើងអោយបងជេកជួយគាត់មុនពេលឡើងយន្តហោះ អីឡូវគាត់នៅផ្ទះបងជេកនៅឯចិន»

« យើងស្មានតាឯងដាច់ចិត្តហើយតើ»

«យើងមិចនឹងអាចដាច់ចិត្តធ្វើបែបនេះទៅយ៉ាងណាគាត់ក៏ជាមនុស្សល្អ »

« យើងសរសើរឯងខ្លាំងណាស់ថេយ៉ុងដែលឯងបោកយើងបានល្អ បោកយើងថាឯងស្លាប់យើងមិនចង់លើកលែងទោសអោយឯងសោះ តែយ៉ាងណាយើងក៏មិនខឹងព្រោះឯងនាំហ្វីនមកអោយយើង»ស្រីស្រស់ហេយ៉ុននិយាយដំបូងហាក់បីដូចជាខឹងថេយ៍ណាស់តែស្ដាប់ប្រយោគចុងក្រោយចង់គាំង។

« ក៏មិនចង់លាក់ដែរតែខ្ញុំត្រូវធ្វើបែបនេះ ដើម្បីសុវត្ថិភាពអ្នករាល់គ្នា »

« ខ្ញុំគិតថាសុំទៅមើលជុងហ្គុកសិនហើយ »ថេយ៉ុងមិនចាំយូគេក៏ដើរចូលទៅបន្ទប់អ្នកជំងឺ គេចូលទៅពិតជាស្លត់ចិត្តខ្លាំងណាស់ គេសម្លឹងមើលទៅរាងកាយដែលគេងលើគ្រែប្រដាប់ទៅដោយឧបករណ៍ពេទ្យជុំវិញខ្លួន។

« អូន សុំទោសដែលធ្វើអោយបងទៅជាបែបនេះគ្រប់យ៉ាងមកពីអូន ជុងហ្អាបងគុំគេងយូពេកណាអូននឹកបងណាស់ដឹងអត់ ហ្អឹកៗៗ ហេតុអីទៅបានជាប្រុសល្ងង់ដូចបងមករងគ្រោះជំនួសអូន »

« បងដឹងអត់កូនយើងបាន7ខែហើយណាបន្តិចទៀតអូននឹងពិភាក្សារជាមួយនឹងពេទ្យហើយថាកូនយើងអាចចេញមកក្រៅបានឬអត់បងត្រូវឆាប់ក្រោកលឺទេបើមិនប្រញ៉ាប់ក្រោកទេអូននឹងខឹងបងហើយ »រាងតូចអង្គុយយំរៀបរាប់ម្នាក់ឯងមើលទៅមនុស្សជាទីស្រលាញ់គេងលើគ្រែទាំងក្ដីសោកសៅ។

« ប៉ាម៉ាក់របស់បងអូនបាននាំគាត់មកវិញហើយ ពេលបងភ្ញាក់មកច្បាស់ជាសប្បាយចិត្តមិនខានទេ អូអូនភ្លេចប្រាប់បងរឿងមួយទៀតអូនចាប់ឃាតករបានហើយពេលនេះពួកវាប្រហែលជាចុះនរកទាំងរស់ផង »

« Boss »

« មានអ្វីមែនទេហ្វីន ???»

« គឺថាប្រអប់សំងាត់នោះរកឃើញហើយនៅផ្ទះរបស់សុងហ៊ុន »

« អឹមអោយមកណេះមកហើយឯងទៅវិញទៅ »

«ចាសBoss»អស់កិច្ចការរបស់ខ្លួនហ្វីនក៏ចេញទៅវិញទៅរកសំណព្វចិត្តគេដែលចាំនៅខាងក្រៅ។

« តើក្នុងប្រអប់នេះវាមានអ្វីទៅទើបធ្វើអោយគ្រួសារខ្ញុំទៅចោលខ្ញុំបែបនេះ »រាងស្ដើងបើប្រអប់នោះថ្នមៗដោយប្រុងប្រយ័ត្នគ្រប់គ្នាមើលមកប្រអប់នេះដូចមានមន្តអាគមន៏ចឹងតែមានឯណាវាគ្រាន់តែជាប្រអប់ធម្មតាគ្រាន់តែត្រូវការខ្សែរថេយ៉ុងធ្វើជាកូនសោរគេបើកមើលទៅ មានរូបថតគ្រួសារត្រកូលគីម មាផ្លាស់ឯកសាសំខាន់របស់ត្រកូនចនជាពិសេសគឺសំបុត្រមួយច្បាប់

#ក្នុងសំបុត្រ

« ថេយ៉ុងហ្អា៎ បើឯងបានអានសំបុត្រនេះហើយប្រហែលវត្តមាមបងលែងមានលើលោកនេះហើយ បងដឹងច្បាស់ថាការធ្វើជាជនបង្កប់គឺវាគ្រោះថ្នាក់តែបងស្រលាញ់ការងារនេះណាស់ ឯងដឹងទេបងនឹងអ៊ុនត្រាជាមិត្តនឹងគ្នាបងបានដឹងរឿងផ្ទៃក្នុងរបស់នាងជាមួយសុងហ៊ុននឹងសុងគីល ពួកគេរៀបគម្រោងចង់ដណ្ដើមទ្រព្យសម្បត្តិត្រកូលគីមនឹងត្រកូលចន ហើយនេះជាផ្លាស់ឯកសាសំខាន់សម្រាប់ចាប់ពួកនោះដាក់គុកតែបងប្រហែលមិនអាចយកវាទៅដោយផ្ទាល់ដៃទេ បងដឹងថាបងនឹងស្លាប់ តែបងចង់មានរឿងមួយប្រាប់ បងស្រលាញ់អ្នករាល់គ្នាជាពិសេសប្អូនប្រុសទាំងពីរបស់បង ពីខ្ញុំគីម វ៉ូអុី.....។

« ហ្អឹកៗៗ បងស្រីបងល្អពេកហើយ តែបងសប្បាយចិត្តចុះទោះពួកវាមិនជាប់គុគតែពួកវាចុះនរកជំនួសហើយ សូមបងបិទភ្នែកអោយជិតចុះ »បន្ទាប់ពីអានសបុត្រហើយួឹកភ្នែកគេហូច្រោកៗអាណិតបងស្រីជាពន់ពេកមិនគួណាលះបង់ដល់ថ្នាក់នេះសោះ។

«ជាច្រើនខែគន្លងផុតទៅរាងតូចបានទៅពេទ្យពិគ្រោះជាមួយគ្រូពេទ្យរឿងកូនប្រុសរបស់គេនឹងមើលថេជុងហ្គុករាល់ថ្ងៃ»

« មិនអីទេអ្នកប្រុសកូនរបស់អ្នកប្រុសអាចយកចេញពីកែវចិញ្ជឹមបានហើយព្រោះពេលនេះគេអាយុ1ខួបទៅហើយ »គ្រូពេទ្យ

«អគុណណាស់លោកគ្រូពេទ្យសម្រាប់ការជួយគន្លងមក»

«មិនអីទេអ្នកប្រុសវាជារឿងដែលខ្ញុំត្រូវធ្វើ បើអញ្ជឹងសូមអ្នកប្រុសមកតាមខ្ញុំមកដើម្បីយកកូនអ្នកប្រុស »គ្រូពេទ្យនឹងរាងតូចក៏នាំគ្នាទៅបន្ទប់ឆាអុីន។ចូលមកដល់ក្នុងមានអ្នកគ្រូពេទ្យម្នាក់លើកបីឆាអុីនមកអោយថេយ៉ុង

« អាប៉ា អាប៉ា ៗៗ!! »សម្លេងក្មេងតូចនិយាយបិបឺៗធ្វើអោយរាងតូចលឺហើយរំជួលចិត្តជាខ្លាំង

« ហ្វីនៗៗ ហ្អឹកឯងឃើញទេគេហៅយើងណាគេហៅយើងអាប៉ាណា ហឹកៗៗ »ទឹកមុខរំភើបរកអ្វីថាមិនត្រូវពេលលឺកូនចេះហៅខ្លួនដំបូងៗបែបនេះ។

«ពិតមែនហើយBossអ្នកប្រុសតូចហៅ Bossថាអាប៉ាវាពិរោះខ្លាំងណាស់»ហ្បីននេះក៏រំភើបមិនស្ទើដែរ

« អ្នកប្រុសៗៗ លោកចនដឹងខ្លួនហើយ »គ្រូពេទ្យស្រី

« គេដឹងខ្លួនហើយឬតោះហ្វីន »មិនបង្អង់យូគេក៏បីកូនសំដៅទៅបន្ទប់ជុងហ្គុកភ្លាម

« ជុងហ្គុក!!!»

«ថេយ៍!!»

« ហឹកៗៗ ...ប្រុសចំម្គួតបងនេះធ្វើអោយអូនបារម្ភណាស់ដឹងទេ »គ្រាន់តែមកដល់ភ្លាមគេរត់ទៅអបជុងហ្គុកភ្លេត

«ឈប់យំទៅបងអស់អីហើយតើ ចេះយំដូចកូនក្មេងទៅកើតអូននេះ »

«យ៉ាប្រុសសម្អុយហ៊ានថាអោយអូនផងឬវៃលែងដឹងឈឺឡូវហើយ »រាងតូចសម្លក់ជុងហ្គុកថ្លែឯអ្នកនៅទីនោះឃើញហើយមិនអស់សំណើចមិនបាន។

« យ៉ាបងនិយាយលេងតើ ហើយបងក៏អគុណអូនដែលជួយប៉ាម៉ាក់បង »ជុងហ្គុកទាញដៃមកក្រសោបរាងតូចទាំងក្ដីរំភើប

«អូនមិចនឹងអាចអោយប៉ាម៉ាក់ក្មេងអូនកើតអីនោះ»

« នេះជាកូនអ្នកណាដែរមិចមុខដូចអូនម្ល៉េះ?»ជុងហ្គុកក្រឡេកទៅឃើញឆាអុីននៅនឹងដៃអ្នកស្រីចនធ្វើអោយគេកើតចម្ងល់ជាខ្លាំង។

«ជាកូនប្រុសឯងនឹងគេឈ្មោះឆាអុីន»ជេកសិន

«ជាកូនខ្ញុំនេះបានន័យថា កូនយើងនៅរស់ »

« ត្រូវហើយអូនចិញ្ជឹមគេក្នុងកែវ»

« អោយខ្ញុំសូមបីកូនបន្តិចមក»នាយលាដៃយកកូនឯអ្នកស្រីចនឃើញបែបនេះក៏លើកចៅទៅអោយជុងហ្គុក។

« កូនប្រុសប៉ា ហឹក ៗប៉ាពិតជារំភើបណាស់»នាយបីកូនហើយសម្លឹងទៅកូនដោយក្ដីស្រលាញ់គេមិននឹកស្មានថាគេមានកូនប្រុសខ្ជូតៗបែបនេះសោះ។

« សួស្ដីអ្នកទាំងអស់គ្នា💜»

«ណូរីជេហូប»

«ត្រូវហើយជាពួកយើងនឹងសុំទោសណាដែលមិនបានមកលេងព្រោះរវល់ »ណូរី

«ឆើស យើហស្មានថាឯងភ្លេចពួកយើងហើយតា »រាងតូចធ្វើរឹកអន់ចិត្តនឹងណូរីតែតាមពិតគេសប្បាយចិត្តសឹងស្លាប់ហើយ

«នែយើងមិនទាន់ជម្រះបញ្ជីតឿងឯងកុហកយើងថាស្លាប់ផងកុំមកធ្វើខឹងប្រយ័ត្នត្រូវ»ណូរី

«ហីយ៉ាជេហូបមិនអន់ទេមើលណកណូរីពោះប៉ុណណាណីទៅហើយ »អុីបូ

« វាត្រូវតែចឹងគ្រាន់បើជាងឯងដែរស៊ាវចាន់វៃរហូតនោះ »ជេហូបចំអន់ទៅមិត្តវិញទាំងញញឹមខ្ជឹប

«ឯងចាំមើលតាការហើយយើងយកភ្លោះបីតែម្តង»អុីបូ

«នែយកអីក៏យកម្លឹងៗស្លាប់អូនមិនខានទេ »ស៊ាវចាន់អៀនឡើងខ្មូរមកនិយាយអីចឹងទេស។

« បងចង់បានកូនដែរ»

«ស្អីអាបុិស្លេក មកចង់បានកូនស្អីធាក់ធ្លាក់ពីលើសាឡុងនឹងឡូវ»តាងតូចជីមីននេះណាគ្រាន់តែឮបែបនេះចង្គូមខ្លាចេញមកតែម្ដងធ្វើអោយស៊ូហ្គាអត់នឹងញញើតមិនបាន។

« អ្នកទាំងអស់គ្នាខ្ញុំគិតថាពេលជុងហ្គុកចេញពីពេទ្យទៅលេងកោះជេជូដែរអត់»ហេយ៉ុន

«មានអីល្អតាស អោយកូនជុងនឹហកូនថេយ៉ុងរៀបការនៅទីនោះតែម្ដងទៅយ៉ាងមិចដែរ»លោកចន

«ល្អណាស់ប៉ាកូនគិតថានៅទីនោះក៏ល្អដែរ»រាងតូចបីកូនបណ្ដើរនិយាយបណ្ដើរមើលទៅមានក្ដីសុខណាស់។

« គេមានគូអស់ហើយនៅឡើយតែខ្ញុំ »វីនឈរតូចចិត្តស្អិតទ្រូងគេសុទ្ធតែមានគូចំណែកខ្លួន lonelyសាហាវ ។

« ចុះយើងនោះ»ជេក

«នែខ្ញុំមិនយកលោកឯងទេ »វីន

«យើហលឺល្ហៀងៗលើកមុនថាក្រាស់ជេកសិនសោះនឹងហា»ហ្វីន

«មិនបានទេបាទ កុំចេះតែនិយាយនោះ»

«ចុះហេតុអីថ្ពាល់ក្រហម អៀនហើយមែនទេ »អ្នកស្រីចនចំអន់ទៅវីនគេធ្វើខ្លួនមិនចង់ត្រូវ

« សូមទោសផងណារំខានបន្តិចហើយ »កំពុងតែសើចសប្បាយសុខៗក៏មានគេមកកាត់ចង្វាក់

«លូកាស មានការអីឬ?»ថេយ៉ុង

«ខ្ញុំចង់មកប្រាប់បងថ្លៃថាខ្ញុំត្រូវទៅបារាំងវិញតើបងថ្លៃទៅជាមួយខ្ញុំទេ »

« គឺខ្ញុំលែងទៅទីនោះហើយ លោកទៅទីនោះមើលជំនួសខ្ញុំផង »

«មិនអីបើបែបនេះនោះ »លូកាសក៏ចូលទៅអោបថេយ៉ុងដើម្បីលាគ្នាតែមិនបាច់មើលមុខជុងហ្គុកទេមុខដូចគេយកទៅបាញ់ចោល

«ខ្ញុំលាសិនហើយណា »លូកាស

«ទៅចុះណា»all

«ជុងបងកើតអីមុខក្រមូវម្លេះបងឈឺរបួសឬ?»

«អត់ទេបងឈឺបេះដូង»

«ឈឺបេះដូងតែពេទ្យប្រាប់ថារបួសត្រូវស្មានឹងដៃតើមិចទៅឈឺបេះដូងវិញ»

« អូនមិនដឹងឬក៏ធ្វើពើ»

«ធ្វើពើស្អីបង»

«កូនថេយ៍ជុងគេប្រចណ័្ឌកូននឹងណា»អ្នកស្រីចន

«លោកព្រះ គេជាប្អូនថ្លៃអូនចេះប្រចណ្ឌ័ទៅកើតប្រុសសម្អុយនេះ»រាងតូចហួសចិត្តគ្រាន់គេអោបបន្តិចសោះកំណាញ់អីកំណាញ់ម៉្លេះ

«មើលទៅនៅក្នុងបន្ទប់ពេទ្យមានតែភាពរីករាយស្រស់ស្រាយសម្លេងសើចកខឹកចេញពីក្នុងគ្រប់យ៉ាងត្រូវបានប្រសើរឡើង ជុងហ្គុកនឹងថេយ៉ុងរៀបការជាមួយគ្នាដោយមានឆាអុីនជាចំណហដៃឯជេហូបនឹងណូរីក៏កើតបានកូនស្រីឈ្មោះឈីរ៉ាបើអុីបូវិញក៏មិនណួតាមយកបានភ្លោះប្រុសបីរបស់គេពិតមែនឯជីមីនក៏មានកូនប្រុសម្នាក់ដែល ហេយ៉ុននឹងហ្វីនពួកគេក៏ទៅនៅបារាំងមួយគ្នា ជេកសិននឹងវីនក៏ក្លាយជាសង្សារ ពួកគេម្នាក់ៗរស់នៅយ៉ាងមានក្ដី។បើជុងហ្គុកវិញណាមានស្រីណាមកញ់ែដឹងតែថេយ៉ុងវៃបោចសក់ហើយឯជុងហ្គុកវិញខខ្លាចប្រពន្ធដូចខ្លាទៅណាមកណាសុទ្ធតែប្រាប់រាងតូចជាមុនបើមិនអញ្ជឹងទេដេកក្រៅបន្ទប់ហើយ ចាប់ពីនោះមកគ្រួសារពួកគេគ្មានអ្នកណារំខានរស់នៅយ៉ាងសុខសាន្តហើយរឿងនេះក៏សន្មតថាចប់ដែរ🥰។

By:Pichmona

ចប់បរិបូរណ៍🤘💜


Comment