part 20គេថាបើចង់ចាប់ខ្លាត្រូវចូលរូងខ្លា🔥

«បងមកវិញហើយ»ជុងហ្គុក

« តើអូនមានដឹងថាអ្នកណាជាអ្នកចាប់អូនទៅទេ»ជុងហ្គុក

« ចន សុងគីល »ថេហ្យុង

« បងគិតច្បាស់ហើយថាប្រកដជាគេអីឡូវគឺគេមែន »ជុងហ្គុកភ្នែកក្រហមច្រាលពេលលឺឈ្មោះសុងគីលភ្លាម នេះគេហ៊ានដល់ហើយ មកប៉ះសំណព្វចិត្តរបស់នាយ

« បងនឹងចាត់ការ គេ»ជុងហ្គុក

« មិនបាច់ទេ ខ្ញុំមិនចង់មានរឿងវែងឆ្ងាយ»ថេហ្យុងនិយាយហាក់ដូចជាមិនចង់មានបញ្ហាតែតាមពិតអ្នកណាទៅដឹងទៅថាគេមានគំនិតចង់ធ្វើអីសុងគីលនោះ

« តែបង »ជុងហ្គុក

« ខ្ញុំថាមិនបាច់គឺមិនបាច់ហើយ »ថេហ្យុង

« អូខេស្រេចតែអូនចុះ ហើយអូនត្រូវការអីទៀតអត់ »ជុងហ្គុក

« មាន!! »ថេហ្យុង

« អូនត្រូវការអ្វី?? »ជុងហ្គុក

« ខ្ញុំចង់ទៅផ្ទះខ្ញុំវិញ »ថេហ្យុង

« មិនបាន !!!»ជុងហ្គុកនិយាយទាំងផ្ដាច់ការ

« ហេតុអីខ្ញុំទៅមិនបាន លោកជាស្អីមកបិទសិទ្ធខ្ញុំនោះប្រយ៏ត្នខ្ញុំប្ដឹងលោកពីបទរំលោភសិទ្ធអ្នកដទៃទៅ »ថេហ្យុង

« ចង់ប្ដឹងក៏ប្ដឹងទៅបងមិនខ្វល់ទេ »ជុងហ្គុកឆ្លើយហីៗឯអ្នកស្ដាប់នោះសឹងស្ទះខ្យល់

« ការងារខ្ញុំច្រើន ខ្ញុំត្រូវទៅផ្ទះលឺទេ !!!»លើកនេះថេហ្យុងស្រែកមួយទំហឹងតែម្ដងសឹងបែកភូមគ្រិស្តត្រកូលចនទៅហើយ

« បាទបងលឺ 😜»ជុងហ្គុក

« អាឆ្គួត អាចង្រៃយើងចង់ទៅផ្ទះ »ថេហ្យុង

« បើអូននិយាយម្ដងទៀតបងនឹងរំលោភអូនទាំងឈឺមិនខានទេ ថេហ្យុងគីម   😘»ជុងហ្គុកលើកនេះគម្រាមគេវិញម្ដងបើមិនអញ្ជឹងទេគេច្បាស់ជាអុកឡុកពេញនឹងមិនខានទេ

« លោក..ឯង! ហ្អើយ..គួរអោយស្អប់!! »ថេហ្យុងវិញគេក៏មិនតបតអីច្រើនវិញដែរព្រោះពេលនេះគេមានរបួសផងបើប្រកែកទៀតអាបុិនឹងចាប់សុីគ្រឿងក្នុងទៀតលូវហើយ

រំពេចនោះស្រាប់តែមានព័តមានមួយបានផ្សាយជុងហ្គុកស្ដាប់ហើយគាំងថ្មឹង

« ជើងហោះហើរពីចិនមកកូរ៉េជួបឧបទវហេតុផ្ទុះយន្តហោះលេខ៣០៦ដោយយើងមិនដឹងថាអ្នកដំណើរនៅក្នុងនោះអាចរស់ឬអត់ទេ ជាពិសេសនោះលោកចននឹងអ្នកស្រីចនក៏ជិះយន្តហោះនេះដែរ យ៉ាងណាមិញសូមអ្នកទាំងអស់គ្នាតាមដានជាមួយនាងខ្ញុំបន្ត ដើម្បីទទួលបានព័ត៏មានកាន់តែច្បាស់ សូមអគុណ »ពត៌មាន

« ម៉ាក់!!! ប៉ា!!!!  អត់ទេ »ជុងហ្គុកស្រែកមួយទំហឹងពេលលឺដំណឹងនេះនាយទន់ជង្គង់ក្រឹបស្មារតីលែងនៅខ្លួន

« ជុងហ្គុក !!!! »រាងតូចក៏ស្ទុះងើបពីលើគ្រែមកមើលនាយ

« អ្ហឹក..ៗៗ ថេហ៍ អ្ហឹក ប៉ាម៉ាក់បងអ្ហឹក នឹងមិនអីទេមែនទេ ? »ជុងហ្គុកងើបមើលមុខថេហ្យុងទាំងទឹកភ្នែកហូកាត់ពេញថ្ពាល់

« អត់ទេៗពួកគាត់មិនអីទេសម្រួលអារម្មណ៍សិនណាលោក  លោកមិនអាចទន់ជ្រាយបែបនេះបានទេ »ថេហ្យុងទាញនាយមកអោបលួងលោមហាក់យល់ពីអារម្មណ៍របស់នាយច្បាស់ព្រោះគេក៏ធ្លាប់ជួប

« អ្ហឹក ហឹកៗៗ ទេមិនពិតទេ ហុឺ !!!ពួកគាត់មិនអីទេពួកគាត់មិនទៅចោលបងទេមែនទេថេហ៍ អ្ហឹកៗៗ »ជុងហ្គុកទ្រហោយំដូចមនុស្សឆ្គួត គេគ្មានកម្លាំងក្នុងខ្លួន ទឹកភ្នែកកូនប្រុសស្រក់ហូមិនឈប់ នាយសឹងតែលែងមានវិញ្ញាណក្នុងខ្លួនទៅហើយ ប៉ាម៉ាក់គេទៅបាត់តើនាយសល់អ្នកណា ?បើរាល់ថ្ងៃនាយមានតែពួកគាត់ !!

« លោកទៅសម្រាក សិនទៅបើលោកនៅតែបែបនេះ តើលោកគិតឬថាពួកគាត់សប្បាយចិត្ត »ថេហ្យុងព្យាយាមលួងលោមនាយរហូតដល់គេងលក់លើស្មាររបស់គេ ឃើញបែបនេះថេហ្យុងក៏ហៅវីនអោយមកជួយលើកគេដាក់លើគ្រែ  ។បន្ទាប់ពីរៀបចំអោយនាយរួចរាល់ហើយ គេក៏ហៅវីនអោយមកនិយាយជាមួយគេបន្តិច

« វីន  លោកមើលគេផង »ថេហ្យុង

« បាទមិនអីទេអ្នកប្រុស »វីន

« ខ្ញុំត្រូវទៅវិញហើយ »ថេហ្យុង

« នេះអ្នកប្រុសចង់ទៅទាំងបែបនេះឬ របួសមិនទាន់ជាស្រួលបួលនោះទេ »វីន

« មិនអីទេ របួសពិននឹងមិនជាបញ្ហាឡើយ ខ្ញុំទៅសិនហើយព្រោះមានរឿងជាច្រើនដែលខ្ញុំត្រូវធ្វើ »ថេហ្យុងនិយាយតែប៉ុណ្ណឹងក៏ឡើងឡានទៅជាមួយហេយ៉ុនបាត់ព្រោះហ្វីនមិនទាន់ជាស្រួលបួលទើបហេយ៉ុនមកជំនួស

« ហឹម ទៅមើលចាហ្វាយវិញមិនដឹងពេលនេះយ៉ាងមិចទៅហើយទេ»វីន

ក្រឡេកមកមើលសុងហ៊ុននឹងសុងគីល ឯណេះវិញកំពុងតែសើចសប្បាយលើគំនរទុក្ខអ្នកដទៃពួកគេសើចធ្វើមើលវាហាក់ជារឿងកម្លែងយ៉ាងអញ្ជឹង

« ហុឹស~លោកធ្វើបានល្អណាស់ សុងគីល ប្រហែលពេលនេះវាកំពុងតែយំបោកខ្លួនផងមិនដឹង »សុងហ៊ុន

« វាប្រាកដជា ទួញសោកហើយលោកម្ចាស់ ព្រោះម៉ែឪវាងាប់មួយទាំងមូលបែបនេះ តើលោកម្ចាស់ចង់ធ្វើអីបន្ត»សុងគីល

« អ្វីៗគ្រប់យ៉ាងរបស់វាត្រូវតែជារបស់យើង »សុងហ៊ុនលើកកែវស្រាក្រវីចុះឡើងសម្លឹងមើលទៅពត៍មានដែលចុះផ្សាយនោះ

« លោកម្ចាស់កុំភ័យខ្ញុំនឹងចាត់ការអោយ »សុងគីល

« ហ្វីនឯងមិនអីមិនអីទេឬ »ថេហ្យុង

« ខ្ញុំមិនអីទេ Bossខ្ញុំអន់ណាស់ការពារ bossមិនបាន »ហ្វីនតបទាំងទឹកមុខស្រងូតស្រងាត់ នាមជាអង្គរក្សតែការពារចាហ្វាយមិនបាន

« កុំបន្ទោសខ្លួនឯងអី មិនមែនជាកំហុសឯងទេអ្នកដែលខុសគឺជាពួកវា »ថេហ្យុង

« ចុះរឿងជុងហ្គុកនោះថេហ្យុង »ហេយ៉ុន

« រឿងគេខ្ញុំត្រៀមរួចរាល់ហើយគ្រាន់តែមិនទាន់ប្រាប់គេ »ថេហ្យុង

« ហេតុអីមិនប្រាប់គេតាមត្រង់ទៅ »ហេយ៉ុន

« ខ្ញុំចង់អោយគេស្គាល់អ្វីដែលហៅថាភាពឈឺចាប់ »ថេហ្យុង

« ឯងលេងសើចផ្លូវអារម្មណ៍គេពេកទេដឹង »ជីមីន

«  អោយគេស្គាល់ភាពឈឺចាប់ខ្លះទើបជីវិតមានន័យ បានហើយឈប់និយាយរឿងនេះទៅមកចូលសាច់រឿងយើងវិញ »ថេហ្យុង

« អឺរឿងអីនិយាយមក »ជីមីន

« សុងគីលមានអ្នកនៅពីក្រោយខ្នង »ថេហ្យុង

« ឯងប្រាកដហើយ??»ជីមីន

« នៅយប់នោះ យើងចាំច្បាស់ណាស់ថាអ្នកដែលមកជួយវានោះមិនមែនមនុស្សធម្មតាទេ »ថេហ្យុង

« ចុះឯងសង្ស័យអ្នកណាទេ »ហេយ៉ុន

« មិនទាន់ដឹងច្បាស់គ្រាន់តែខ្ញុំសង្ស័យមនុស្សម្នាក់ »ថេហ្យុង

« អ្នកណា?»ជីមីន&ហេយ៉ុន

« គឺ.....»ថេហ្យុងក៏អោនខ្សឹបប្រាប់ទៅអ្នកទាំងបី

« ចុះគិតប្រឹងធ្វើយ៉ាងមិចទៀត »ហេយ៉ុន

« គេថាបើចង់ចាប់ខ្លាទៅចូលរូងខ្លា»ថេហ្យុង

« តែវាគ្រោះថ្នាក់ណាស់ ថេហ្យុង»ជីមីន

« នេះឯងមិនទុកចិត្តម៉ាហ្វៀដូចយើងទេឬ ?»ថេហ្យុង

« បើឯងគិតបែបនេះទៅហើយយើងប្រកែកក៏មិនឈ្នះដែរ »ជីមីន

« ធ្វើតាមផែនការទៅ»ថេហ្យុង

មួយរយះនេះអេតមីនឈឺរហូតចង់បញ្ជប់រឿងនេះតាំងពីថ្ងៃមួយតែតាំងពីចូលឆ្នាំថ្មីមកឈឺគ្មានលួសថ្ងៃសោះ សូមទោសផងណាក្នុងយឺតយាវ

រង់ចាំភាគបន្ត....💜

Comment