part 24ឯងចង់ធ្វើអីកូនយើង?

#មួយអាទិត្យក្រោយ

« ឯងត្រៀមខ្លួនហើយមែនទេថេយ៍»ជីមីន

«អឺ យើងត្រៀមរួចរាល់ហើយឯងកុំភ័យ»ថេយ៉ុង

«នេះកាំភ្លើង សៀតវាទុកទៅ»ជីមីនហុចកូនកាំភ្លើងខ្លីមួយទុកអោយថេយ៉ុងការពារខ្លួនការប្រថុយលើកនេះគឺវាគ្រោះថ្នាក់ខ្លាំងបំផុត

« អគុណ ឯងចេញទៅចុះប្រាប់ពួកគេអោយធ្វើតាមផែនការទៅ »ថេយ៉ុង

«ហ្អឹមដឹងហើយ »ជីមីន

«អ្នកប្រុសថេហ្យុងរួចហើយមែនទេ »កូនចៅជំនិតរបស់សុងហ៊ុនក៏មកហៅថេយ៉ុងនៅក្នុងបន្ទប់  make up

« ខ្ញុំរួចហើយ »ថេយ៉ុង

«បាទអញ្ជងអញ្ជើញទៅក្នុងពិធីព្រោះដល់ម៉ោងហើយ »

« ចឹងទៅ »ថេយ៉ុងក៏ដើរចេញទៅក្រៅស្លៀកឈុតសរក្នុងនាមជាកូនក្រមុំធ្វើអោយគ្រប់គ្នាលង់នឹងសម្រស់គេដកចិត្តមិនរួច ជាពិសេសសុងហ៊ុន

« អូនស្អាតណាស់ »សុងហ៊ុន

«អគុណ»ថេយ៉ុង

«បើអញ្ជឹងកូនកម្លោះកូនក្រមុំគួរតែសច្ចាទៅ»លោកអាចារ្យ

« តើលោកយ៉ាង សុងហ៊ុនព្រមទទួលគីមថេហ្យុងជាភរិយាទេ » លោកអាចារ្យ

« ខ្ញុំព្រម »សុងហ៊ុនឆ្លើយយ៉ាងញញឹមមិនទាក់ទើអីបន្តិច

« ចុះលោកគីម ថេហ្យុងព្រមទទួលលោកយ៉ាងសុងហ៊ុនជាស្វាមីទេ »លោកអាចារ្យ

« ខ្ញុំទទួលតែទទួលយកគេទៅដេកក្នុងគុក » ថេយ៉ុង

« អូននិយាយអីនឹងថេហ្យុង ??? »

« ខ្ញុំនិយាយអីចឹងឬ?? លោកបើកភ្នែកមើលខ្លួនឯងទៅ»

ភ្លាមនោះវិដេអូនឹងរូបភាពដែលគេបានសម្លាប់គ្រួសារត្រកូលគីម អេម៉ានឹងមនុស្សជាច្រើនបានបង្ហាញឡើងចំពិធីមង្គលការភ្ញៀវចូលរួមទាំងអស់ភ្ញាក់នឹងទង្វើគ្រូបង្រៀនសង្ហាៗមានចំណេះដឹងខ្ពស់បែជា ឃាតកទៅវិញ

« នេះ~នេះ!!!»សុងហ៊ុននឹកស្មានមិនដល់ថាគ្រប់យ៉ាងត្រូវបែកធ្លាយដោយសារតែមនុស្សខ្លួនស្រលាញ់សោះ

« ស្មានដល់ឬ??? »

«បងមិនបានធ្វើទេគ្រប់គ្នាយល់ច្រលំហើយ»នាយប្តឹងពន្យល់អ្នករាល់គ្នាតែអ្នកណាទៅជឿបើមានភស្តុតាងនៅនឹងមុខទៅហើយ

«ឈប់បោកគេទៅ ខ្ញុំមិនសម្លាប់លោកគឺសំណាងហើយ »ថេយ៉ុងគិតថាមិនចង់សម្លាប់សុងហ៊ុនព្រោះគេចង់អោយច្បាប់ដោះស្រាយព្រោះគេលែងចង់សម្លាប់មនុស្សហើយ

«ហេតុអីអូនធ្វើបែបនេះថេហ្យុង? »

« I'm not ថេហ្យុង I'mថេយ៉ុង!!!»

« ជាឯង???ឯងមិនទាន់ងាប់ទេ??

« ខ្ញុំមិចនឹងអាចស្លាប់បានទៅបើឃាតករមិនទាន់ចាប់បានផង »

« ប៉ុន្តែពេលនេះឯងនឹងស្លាប់ពិតប្រាកដជាមិនខាន  »សុងហ៊ុនទាញយកកាំភ្លើងពីចង្កេះតម្រង់មករកថេយ៉ុង

«ផាំង ផាំង!!!💥»

«ជុងហ្គុក!!!!......!!!» គ្រាប់កាំភ្លើងមិនបានប៉ះសាច់រាងតូចឡើយព្រោះជុងហ្គុករុញគេចេញហើយរងគ្រាប់ជំនួស

«លោកម្ចាស់រត់សិនទៅពេលនេះប៉ូលីសមកដល់ហើយបើនៅតទៀតជាប់គុកទាំងអស់គ្នាមិនខាន »សុងហ៊ុនប្រុងនឹងលើកកាំភ្លើងបាញ់សម្លាប់ពួកគេទាំងពីទៅហើយតែស្ថានភាពមិនស្រួលក៏នាំគ្នារត់សិន។ឯភ្ញៀវវិញចលាចលពេញនឹង

« ជុង ~ជុងហ្គុកហេតុអីលោកធ្វើបែបនេះ»រាងតូចស្ដងរត់ទៅត្រកងរាងកាយដែលដេកដួលសុទ្ធតែឈាមពេញរាងកាយមកអោបក្នុងដៃ

« អឹក~ព្រោះបងស្រលាញ់អូនថេយ៉ុង»ជុងហ្គុកលើកដៃសឹងពុំរួចទៅក្រសោមមុខរលោងមត់ខៃទាំងក្ដីពេញចិត្តនឹងការលះបង់មួយនេះ

« ហុឹក..លោកឆ្គួតហើយហ្អឹកជុងហ្គុក »

« អ្ហឹក ~កុំយំអីលែងស្អាតហើយ អឹក~ថេយ៉ុង~បងៗ សុំទោស លើក~អឹកលែងទោសអោយបងផង~»ជុងហ្គុក

« ឈប់និយាយទៅហ្អឹកៗៗឈាមហូច្រើនណាស់ ជុង »

« អឹក អឹក បងនឹងឈប់និយាយបើអូនព្រមអភ័យទោសអោយបង »

« បានៗៗ អូនអភ័យទោសអោយបង ហឹកជុងហ្គុកហឹក »

« បង~បងស្រ~លា..ញ់អូនគីមថេយ៉ុង »

« .....»ជុងហ្គុកទម្លាក់ដៃចុះលែងកម្រើកភ្នែកបិទលែងលឺនិយាយស្ដីតទៅទៀតរាងតូចឃើញបែបនេះចាប់ផ្ដើមភ័យ តកធ្វើអ្វីលែងត្រូវ

«ជុងហ្គុកៗៗ ហ្អឹកបើកភ្នែកឡើងនិយាយ ជាមួយអូន ហ្អឹកអូនមិនទាន់ប្រាប់ទេហ្អឹកថាអូនស្រលាញ់បង ជុងហ្គុក ហឹកៗៗកុំបែបនេះអី បើកភ្នែកមកអូនសូមអង្វរហ្អឹកៗអ្ហឹក កុំគេងអី ងើបមកនិយាយជាមួយអូនទៀត »រាងតូចក្រសោមកាយដែលបាត់មាត់ឆឹងផ្អឹមនឹងទ្រូង ព្យាយាមអង្រួនដាស់គេអោយភ្ញាក់មកបិញតែគ្មានបានផងសោះ គាប់ជួនជាពេលនោះឡានពេទ្យនឹងប៉ូលីសក៏មកដល់ល្មម

# hospital🏥

«គ្រូពេទ្យសូមជួយ គេផង »ថេយ៉ុង

« ខ្ញុំនឹងប្រឹងអោយអស់ពីសមត្ថភាពតែសូមអ្នកប្រុសចេញក្រៅសិនទៅ »គ្រូពេទ្យក៍រុញរេះជុងហ្គុកចូលបន្ទប់ ICU

« ស្ងប់អារម្មណ៍ សិនថេយ៍ជុងហ្គុកនឹងមិនអីទេ »ជីមីន

«ហឹកៗៗ ក៏ព្រោះតែយើងទើបគេទៅជាបែបនេះ យើងជាមនុស្សស៊យ ហឹកៗៗអ្នកក្បែខ្លួនយើងតែងតែមានគ្រោះថ្នាក់ ហឹក»ថេយ៉ុងអោបជង្គង់យំគ្មានប្រណី

« ថេយ៍ស្ដាប់យើងណា  ឯងគឺជាមនុស្សដែលមានសំណាង ឯងជាមនុស្សស្មោះត្រង់ឯងមិនខុសកំហុសទាំងអស់ពួកគេទេជាអ្នកធ្វើ ជុងហ្គុកគេនឹងមិនអីទេបើឯងឈប់យំ»ជីមីនចូលទៅអោបលួងលោមមិត្តភក្តិទាំងក្ដីអាណិតជាពន់ពេក

« ហ្អឹកៗៗ អ្ហឹកៗៗយើងមិនចង់បាត់បង់គេម្នាក់ទៀតទេ យើងខុសយើងខុសដែលគិតតែសងសឹករហូតធ្វើអោយគេគ្រោះថ្នាក់ »ថេយ៉ុង

« កុំយំហើយឈប់គិតបែបនេះ ឯងទន់ជ្រាយទៀតហើយឬ??ឯងក្លាយទៅជាបែបនេះទៀតហើយថេយ៉ុង ក្រែងឯងនិយាយថានឹងមិនទន់ជ្រាយបែបមេះទេហេតុអីឯងធ្វើមិនបាន »ជីមីនលើកនេះស្រែកខ្លាំងៗស្ដីអោយថេយ៉ុងហេតុអីក៏ចូលចិត្តតែបន្ទោសខ្លួនឯងបែបនេះទៀត

« មីនអូនប៉ុណ្ណឹងបានហើយគេអាចនឹងពិបាកទទួលយកព្រោះវាកើតឡើងច្រើនដងពេកហើយលើគេ »សូហ្គាចូលទៅឃាត់ជីមីន

« តែគេទន់ជ្រាយទៀតហើយ ហឹកគេចូលចិត្តតែបន្ទោសខ្លួនឯងរហូតអូនពិបាកភ្នែក »ជីមីន

« បងដឹង មនុស្សយើងណាមិនមែនរឹងមាំរហូតទេ »សូហ្គា

« ទ្រឹង~ទ្រឹង!!!»

« ហាឡូអ្នកណាគេ »ថេយ៉ុងដែលយំសុខៗស្រាប់តែមាននណាមិនដឹងខលមកគេ

«ឆាប់ភ្លេចបងម្ល៉េះទើបតែជួបគ្នាសោះនឹង»

« សុងហ៊ុន!!!»

« គឺបងឆាប់មកជួបបងអីឡូវនេះបើមិនចង់អោយកូនអូនស្លាប់ »

« ឯង !! ឯងចង់ធ្វើអីកូនយើង »

« បើក្នុងរយះពេល1ម៉ោងទៀតមិនមកជួបបងទេក្មេងនេះនឹងស្លាប់ដោយគ្មានអុកសុីសែន មកជួបបងនៅ_#@-'#@#$#@...»

«បើកូនយើងមានរឿងអីយើងនឹងសម្លាប់ឯងមិនខានទេ»

«ចាំជួបគ្មាណាអូនសម្លាញ់ »

« ទឺត!!»
« អាឡូ !!អាឡូសុងហ៊ុនអាចង្រៃ »និយាយមិនទាំងទាន់ដឹងសាច់ការផងទូរស័ព្ទក៏ដាច់បាត់

« ថេយ៉ុងឯងចង់ទៅណា » ហេយ៉ុន

« មើលជុងហ្គុកជំនួសខ្ញុំផងខ្ញុំគ្មានពេលបកស្រាយទេ »ថេយ៉ុងមិនបង្អង់យូបើកឡានចេញទៅទាំងខ្លួនប្រលាក់សុទតែឈាមជុងហ្គុក

« ក្រាក !!»

« លោកគ្រូពេទ្យ គេយ៉ាងមិចហើយហើយ »ថេយ៉ុងចេញទៅផុតមិនទាន់ប៉ុន្មានគ្រូពេទ្យក៏ចេញមក

« ស្ថានភាពអ្នកជម្ងឺគឺធ្ងន់ធ្ងរ ណាស់ពេលនេះពួកគឺត្រូវការឈាមជាបន្ទាន់ព្រោះវាហូមិនឈប់បើមិនមានឈាមទាន់ពេលវេលាទេគេអាចនឹងស្លាប់ »គ្រូពេទ្យ

«គេមានឈាមប្រភេទអីទៅ លោកគ្រូពេទ្យ? »ហេយ៉ុន

« ឈាមប្រភេទOឈាមនេះជាប្រភេទឈាមកម្រណាស់ហើយក្នុងមន្ទីពេទ្យយើងអស់សតុកឈាមប្រភេទនេះហើយ »

« ធ្វើយ៉ាងមិចទៅពួកយើងគ្មានឈាមប្រភេទនេះទេមានតែថេយ៍ តែពេលនេះគេទៅណាមិនដឹងទេ »ស៊ាវចាន់

«ទាក់ទងគេមិនចូលសោះ ធ្វើយ៉ាងមិចទៅ»ជីមីនដើរទៅមកទាំងអារម្មណ៍ភ័យព្រួយ ថេយ៉ុងទៅណាក៏មិនប្រាប់សោះពេលនេះស្ថានការណ៍កាន់តែយ៉ាប់ហើយ


តើជុងហ្គុកអាចនឹងស្លាប់ដែលទេ???

រង់ចាំភាគបន្ត



Comment