part 17ទន់ៗ🤣

«  ហេយ៉ុន មកណេះបន្តិច !!»ថេហ្យុង

« មានការអីឬ??»ហេយ៉ុន

« នាងជួយ ទៅយកឈុតទៅកម្មវិធីយប់នេះអោយខ្ញុំបន្តិច នៅគូទឡាន »ថេហ្យុង

« ដឹងហើយៗ »នាងមិនចាំក៏ទៅធ្វើតាមអ្វីថេហ្យុងប្រាប់

«  នេះ ចារឈុត »ហេយ៉ុនក៏ហុចឈុតដែលរាងតូចប្រើអោយទៅយកអំបាញ់មិញនេះ

« ទុកទីនេះចុះនាងទៅវិញបាន»ថេហ្យុង

« បាយៗ ចឹង»ហេយ៉ុន

«  ហ្អើយធុញ ខ្លាំងណាស់ យើងគួរតែបញ្ជប់គ្រប់យ៉ាងឆាប់ៗនឹងទៅបារាំងវិញ »ថេហ្យុងអង្គុយដកដង្ហើមទាំងធុញថប់ជាខ្លាំង

« ចន សុងគីលជួបគ្នាឆាប់ៗមិនខានទេ វាគួរតែដល់ពេលដែលយើងត្រូវចាត់ការឯងហើយ  »ថេហ្យុង

#ពេលយប់

«  អូរសួស្ដីអ្នកប្រុសថេហ្យុង »  សុងហ៊ុន

« អូរលោកមកដែរឬ សុងហ៊ុន???»ថេហ្យុង

« បាទគឺខ្ញុំត្រូវបានខាងក្រុមហ៊ុនអញ្ជើញមក »សុងហ៊ុន

« បែបនឹងទេឬ ???តែមើលទៅលោកយប់នេះសង្ហាខ្លាំងណាស់  » ថេហ្យុង

« អគុណណាស់ តែថាថេហ្យុងក៏មិនធម្មតាដែរ ស្អាតដាច់គេតែម្ដងក្នុងកម្មវិធី »សុងហ៊ុន

« ហិហិ លោកសរសើរពេកហើយ »ថេហ្យុងធ្វើរឹអឹមអៀនឯសុងហ៊ុនសឹងចាប់ក្រញិចទៅហើយ

« ខ្ញុំនិយាយមែនណាបាទ  » សុងហ៊ុន

« តើថេហ្យុងមានដៃគូរាំឬនៅ??? » សុងហ៊ុន

« អរគឺនៅទេណាមួយក៏មិនចូលចិត្ត» ថេហ្យុង

« បើមិនយល់ទាល់ ទេថេហ្យុងអាចរាំជាមួយខ្ញុំមួយបទបានទេ »សុងហ៊ុន

« ណ្ហើយចុះបើលោកស្នើរសុំបែបនេះទៅហើយអ្នកណាប្រកែកបាន »ថេហ្យុង

« អគុណណាស់អញ្ជឹងយើងទៅ »សុងហ៊ុនដឹកដៃថេហ្យុងចូលទៅក្នុងវង់រាំ ភ្លេងក៏បានចាក់សុងហ៊ុននឹងថេហ្យុងក៏ចាប់ផ្ដើមរាំ 

សុងហ៊ុន កូកដៃទៅអបចង្កេះថេហ្យុងរាំតានខង្វាក់ភ្លេងបែបរូមេតិច  ជុងហ្គុកនាយក៏ឈរសមហលឹងមើលទៅពួកគេទាំងខឹងសម្បារតែក៏មិនអាចធ្វើអីបានព្រោះទីនេះជាកម្មវិធីជប់លៀងគេមិនចង់លក់មុខដូចថ្ងៃមុនឡើយ

« អាវីន !!!»ជុងហ្គុក

« បាទចាហ្វាយ មានការអ្វីឬ »វីន

« ឯងចេះរាំទេ »ជុងហ្គុក

« បា~បាទ ចេះតិចៗចាហ្វាយ »វីនឆ្លើយទាំងងឺងើ ចាហ្វាយគេចង់ធ្វើអីចេះមកសួរបែបនឹងនាយចង់ភាំងដែរ
« ល្អឯងត្រូវធ្វើជាដៃគូរាំរបស់យើង  »ជុងហ្គុក

« ហ្អាស!! ចាហ្វាយអោយខ្ញុំនឹងរាំជាមួយចាហ្វាយស្លាប់ហើយ

« យ៉ាងមិចចង់អត់ប្រាក់ខែឬ »ជុងហ្គុកសម្លឹងមើលទៅជំនិតខ្លួនទាំងដាក់កំហិត

« បាទមិនចង់ទេបាទ យល់ព្រមក៏បាន »វីនឆ្លើយទាំងមិនចង់

« ឯងស្ដាប់យើងអោយច្បាស់ ពេលដល់វគ្គគេរាំដូរគូឯងទៅរាំជាមួយ នឹងអាសុងហ៊ុនទៅ»ជុងហ្គុក

« ហៅខ្ញុំមកបែបនឹងហ្អេស មិនអីទេ »វីន

« អឺ តោះ»ជុងហ្គុកដឹកដៃវីនចូលរាំកៀកៗថេហ្យុងឯនាយតូចក៏ងាកឃើញដែរតែក៏ធ្វើមិនខ្វល់

« ចាហ្វាយ ហ្អាកុំអោបចង្កេះខ្ញុំអី មានអារម្មណ៍ថាថាដូចជាយ៉ាងមិច » វីនរអ៊ូរង៊ូវៗ អោយគេមករាំងធ្វើតួ Bttទាំងដែលគេនេះ topចំតួសោះសល់ពឹលចឹងគេវាពិបាក

« បិទមាត់ឯងទៅកុំតាប៉ែពេកតាប្ដូរគូពេលណាឯងទៅណាទៅ » ជុងហ្គុក មិនយូប៉ុន្មានការរាំប្ដូរគូក៏ចាប់ផ្ដើមជុងហ្គុកសង្ឃឹមថា គេអាចប្ដូរជាមួយថេហ្យុងតែខុសស្រឡះ នាយបែជាប្ដូរគូ ទៅជាមួយសុងហ៊ុនទៅវិញ

« ឯង!! ហ្អើយ »ជុងហ្គុកខាំមាត់សង្រ្គឺតចិត្តតិចៗ

« ឯងខ្វះគូហ្អេបានមកប្ដូរជាមួយយើងអាចង្រៃ » សុងហ៊ុនឯណេះក៏ហួសចិត្តមិនចាញ់ជុងហ្គុកដែរ មកប្ដូរប៉ះចំគូសត្រូវឯងវិញ

« យ៉ាងមិច ខកចិត្តឬ ???យើងប្រាប់ឯងអោយហើយកុំសង្ឃឹមថាថេហ្យុងបានទៅលើដៃឯងអោយសោះ »ជុងហ្គុកអោនទៅខ្សបដាក់ត្រចៀកសុងហ៊ុន វាមើលទៅដូចពួកគេនិយាយគ្នាធម្មតាតែអ្នកណាទៅដឹងថាពួកគេកំពុងតែចង់សុីសាច់ហុតឈាមគ្នានោះ

« មិនទៀងទេ ថេហ្យុងចូលចិត្តខ្ញុំវាក៏អាចទៅរួចដែរបើសិនជាយើងចង់ដណ្ដើមយកគេមកធ្វើជាកម្មសិទ្ធរបស់យើង »សុងហ៊ុននាយហាក់មិនញញើតខ្លាចនឹងពាក្យគំរាមជុងហ្គុកគេរឹតតែដុតនាយថែមទៀត

« ហុឹស ..!!!កុំស្រម៉ៃអោយសោះ »ជុងហ្គុកសម្លឹងទៅកាន់សុងហ៊ុនបែបសាតានរំពេចនោះការរាំប្ដូរគូរក៏ចាប់ផ្ដើមម្ដងទៀត ជុងហ្គុកបានសុីញូភ្នែកអោយវីន គេក៏រុញថេហ្យុង អោយទៅជុងហ្គុកឯគេក៏ទៅបង្ខាំងសុងហ៊ុន

« អួយ ...លែងមើលអីក៏អោបខ្លាំងម្ល៉េះ !!»ថេហ្យុង

« បងមានបានអោបណាបងរាំតាមបទគេតើ »ជុងហ្គុក

« បន្ធូរដៃខ្លះទៅថី »ថេហ្យុងធ្វើមុខម៉ូវ ដាក់ជុងហ្គុក នេះអោបគេសឹងតែក្លាយទៅជាខ្លួនតែមួយទៅហើយ

« អួយ..លោកឯង !!ចង់ស្លាប់ហើយឬ???» ថេហ្យុងភ្ញាក់ព្រើតពេលជុងហ្គុកប្ដូរពីអោបចង្កេះគេទៅច្របាច់គូទរបស់គេវិញ🤣

« ទន់ៗ»នាយ វិញមិនណយដែរនៅឈ្លៀតឌឺទៀត

« ទន់ៗក្បាលឯង ដកដៃភ្លាម »ថេហ្យុង

« កាលយប់នោះ មិនឃើញថាអីផងបងស្ទាបគ្រប់កន្លែងសោះ »ជុងហ្គុក

« ចនជុងហ្គុក !!!»ថេហ្យុងពេលនេះឆេះដុំហើយ គេសឹងតែធាក់ជុងហ្គុកកណ្តាលវង់រាំនឹងតើ

« បាទប្រពន្ធសម្លាញ់ »ជុងហ្គុកញញឹមច្រឡើមទៅកាន់ថេហ្យុង

« ហ្អើយ...និយាយជាមួយលោកឯងដូចចាក់ទឹកលើក្បាកទា »ថេហ្យុង មិនចង់កាន់តែមានបញ្ហាធំទ្រាំនៅអោយជុងហ្គុកស្ទាបសឹងគ្រប់កន្លែង ទម្រាំចប់ចម្រៀងមួយបទថេហ្យុងសឆងដាច់ខ្យល់ ទៅហើយ

«  Bossមិនអីទេឬមុខក្រហមម្ល៉េះ?»ហ្វីន

« យើងធុញៗៗ ធុញៗនឹងអាបុស្អីជុងហ្គុកនឹងខ្លាំងណាស់រោគចិត្តក៏រោគចិត្ត ព្រានក៏ព្រានមិនដឹងថាបងថេយ៉ុងគិតយ៉ាងមិចទៅលង់សេ្នហ៏គេទេ »ថេហ្យុងចេញពីវង់រាំយ៉ាងលឿនបើនៅទៀតនោះជុងហ្គុកច្បាស់ជាស្ទាបគ្មានសល់កន្លែងទេ

« Bossតិចទៀតអាចនឹងលង់ស្នេហ៍គេផងក៏មិនដឹង »ហ្វីន

« វាមិនអាចទៅរួចទេ ឯងនេះតាំងពីទាក់ទងហេយ៉ុនមកឆ្គួតតាមនាងហើយ »ថេហ្យុង

« huh boss angryហើយហ៎ទៅហ្វីនសុំទោស»ហ្វីនធ្វើទឹកមុខស្មឿកៗសុំទោស ថេហ្យុងបើមិនចឹងទេគេច្បាស់ជសត្រូវរបស់ថេហ្យុងមិនខាន

« ហុឹស..!!មិននឹកស្មានថា គេអញ្ជើញឃាតករមកដែរសោះ » សុងគីល

« អូ លោកសុងគីលចង់និយាយពីអ្វីដែរទៅ»ថេហ្យុង

« យើងដឹងថាឯង ជាអ្នកសម្លាប់ហ្វីយ៉ា នឹងអ៊ុនត្រា  »សុងគីលដើរមកជិតថេហ្យុង

« លោកដឹងហើយហ៎ លោកចង់ធ្វើយ៉ាងមិច »ថេហ្យុងមិនបានភ័យនឹងសម្ដីសុងគីលឡើយមានតែឌឺថែម

«យើងនឹងប្រកាសប្រាប់គេថា ឯងជាឃាតករ »សុងគីល

« ទោះលោកប្រកាសប្រាប់គេ ក៏គ្មានអ្នកណាធ្វើស្អីខ្ញុំបានដែរ ចនសុងគីល លោកកុំភ្លេចថាខ្ញុំដឹងរឿងច្រើនណាស់ពីលោកទាំងការជួញដូរគ្រឿងញៀនកឹបកេងលុយក្រុមហ៊ុន នៅមានរឿងច្រើនទៀត បើលោកមិនចង់ធ្លាក់ដល់បាតទេនោះនៅអោយស្ថៀមទៅ »ថេហ្យុង

« ឯងគិតថាយើងខ្លាច ឯងហ្អេត្រឹមជាក្មឹងមិនទាន់ជ្រុះអាចម៍ក្របីពីក្បាលផងចង់មកគម្រាមយើង»សុងគីល

« ចឹងចាំក្មេងម្នាក់នេះធ្វើអោយលោកមើល »ថេហ្យុងញញឹមបែបឃឃៅមុននឹងដើរចេញទៅ

(ប្រហែលអ្នកទាំងអស់គ្នាចាំយូហើយមិនមែនមិនចង់ផុសតែ wattpadនឹងវា មិនដឹងជាស្អីផុសមិនបាន )



រង់ចាំភាគបន្ត...💜








Comment