ភាគទី48 : មិនស្តាយក្រោយទេ!!


     ពេលនេះជុងហ្គុកដេកបង្ហូរទឹកភ្នែកអោបរូបថតអាពាហ៍ពិពាហ៍របស់គេជាមួយថេយ៉ុងក្នុងបន្ទប់ដែលបិទភ្លើងងងឹតឈឹង ។ ម្រាមដៃវែងអង្អែលលើកញ្ចក់រូបថតដែលបែកនោះទៅមកៗធ្វើអោយមុតជ្រាបឈាមចេញមកតែគេមិនខ្វល់ របួសប៉ុណ្ណេះវាមិនឈឺនោះទេ ព្រោះខ្លួនប្រាណរបស់គេស្ពឹកលែងដឹងអ្វីទៀតហើយ ។


     « ហុឹក....ហុឹក!! » សម្លេងយំឮឡើងគ្រលួចគួអោយសង្វេគ គេសើចផងយំផងប្រៀបបីដូចមនុស្សដែលមានសតិមិនគ្រប់ ។


     « បងខំប្រឹងធ្វើគ្រប់យ៉ាងសង្ឃឹមថាអូននឹងមានសេចក្តីសុខ សង្ឃឹមថាថ្ងៃមុខបងនឹងបានរស់នៅជាមួយអូនដោយមានសុភមង្គល!! តែអូន...អូនបែជាមិនស្តាប់ការបកស្រាយបងទៅវិញ!! » គេស្រែកខ្លាំងៗលើកដៃចង្អុលមុខរាងតូចក្នុងរូបថត ដែលញញឹមស្រស់មករកគេហាក់គ្មានដឹងថាចិត្តរបស់គេថាកំពុងតែឈឺ ។


     « តែមិនអីទេ!! បងនៅតែស្រលាញ់អូន..អូនសម្លាញ់!! អូនដឹងទេ? អូនបានលួចយកបេះដូងរបស់បងត្រឹមតែរយះពេលដ៏ខ្លី ធ្វើអោយបងប្រច័ណ្ឌអូន ហើយក៏ស្រលាញ់ដកចិត្តមិនរួច!! » រាងក្រាស់និយាយដោយសម្លេងស្រាលៗញញឹមទាំងទឹកភ្នែក ។


     « ថ្ងៃដែលអូនធ្លាក់ពីលើកាណូតនោះបងភ័យស្ទើរតែស្លាប់ទៅហើយ បងខ្លាចថាយើងត្រូវនៅឆ្ងាយពីគ្នា ខ្លាចថាបងលែងបានឃើញមុខដ៏ស្រស់ស្អាតរបស់អូនទៀត!! » នាយពោលឡើងដូចជាមនុស្សកំពុងតែរវើរវាយ ។


     « តែថ្ងៃនេះអូនបែជាដេញបង ហើយរើសយកគេ ហេតុអ្វីថេយ៍? បងស្រលាញ់អូនមិនគ្រប់គ្រាន់ឬ? ហេតុអ្វី?? » រាងក្រាស់ស្ទុះក្រោកឈរស្រែកតឹងសរសៃរក ។


ប្រាវ.........


     គេបោកស៊ុមរូបថតទៅលើឥដ្ឋ ម្តងនេះវាមិនត្រឹមតែបែកកញ្ចក់នោះទេ តែវាបែកទាំងស៊ុមលែងសល់សភាពដើម ។


     « ថេយ៍!! បងសុំទោសៗ បង...បងគ្មានចេតនានោះទេ ហុឹក....ហុឹក!! » រាងក្រាស់ស្រាប់តែលុតជង្គង់ចុះប្រវេប្រវារូបថតទាំងនិយាយសុំទោសជាប់មាត់ ។ ដៃញញីញញ័ររបស់គេប្រមូលវាយកមកអោបជាប់នឹងទ្រូង ស្រែកយំយែកដូចក្មេងត្រូវគេដណ្តើមរបស់សំណព្វចិត្តទៅបាត់ ។


     ចំណែកនៅខាងមុខបន្ទប់វិញយ៉ុនហ្គីឈរអោប ជីមីនដែលខ្ទប់មុខយំឡើងញ័រខ្លួន ។ ពួកគេឃើញគ្រប់សកម្មភាពរបស់នាយតាមចន្លោះទ្វាដែលបិទមិនជិត សភាពដែលគួអោយអាណិតបង្ហាញមកយ៉ាងច្បាស់ទាំងដែលពីមុនគេមិនមែនបែបនេះ ។ អ្នកទាំងពីរបានត្រឹមឈរមើលពីចម្ងាយក៏មិនហ៊ានចូលទៅជិតព្រោះដឹងថាគេចង់នៅម្នាក់ឯង បណ្តោយគេអោយអស់ខ្យល់សិនចុះ ទុកអោយគេស្រែកយំដោយសេរីភាព ព្រោះមនុស្សដូចជុងហ្គុកមិនងាយបង្ហាញភាពទន់ជ្រាយរបស់គេអោយអ្នកណាបានឃើញនោះទេ ។


     « យ៉ុន អូនអាណិតគេណាស់ ហុឹក....ហុឹក!! » ជីមីននិយាយទាំងផ្តេកក្បាលលើទ្រូងប្តី ។


     « យើងមិនអាចជួយអ្វីគេបានទេអូនសម្លាញ់!! » រាងក្រាស់អង្អែលខ្នងគេថ្នមៗ មុននឹងដើរចេញទៅព្រោះមិនចង់ឃើញទិដ្ឋភាពនេះបន្តទៀត ។


     « យ៉ុន! ជួនអូនទៅផ្ទះរបស់ថេយ៍ !! » រាងតូចប្រាប់ប្តីដែលកំពុងបញ្ជារចង្កូតឡានចេញពីផ្ទះរបស់ថេយ៍ ។


     « អូនចង់ទៅទីនោះធ្វើអី? »


     « អូនចង់បកស្រាយអោយគេយល់!! »


     « អូនគិតថាគេនឹងស្តាប់ដែរទេ? នេះជុងហ្គុកតាមបកស្រាយប្រាប់គេជាងមួយខែហើយតែគេមិនព្រមស្តាប់នោះទេ!! »


     « បើមិនសាកក៏មិនដឹងដែរ!! » រាងក្រាស់ក៏យល់ព្រមបើកឡានជូនប្រពន្ធទៅទិសដៅដែលគេបញ្ជារ មិនយូរប៉ុន្មានពួកគេក៏មកដល់ផ្ទះរបស់ថេយ៍ ។


     «អូស៎!! អ្នកប្រុសជីមីនមករកអ្នកប្រុសតូចមែនទេ? » អ៊ុំនីមកាលបើឃើញពួកគេទាំងពីរដើរចូលមកក៏ស្រូតចេញពីផ្ទះបាយមកទទួល ។ យ៉ុនហ្គីនិងជីមីនអោនកាយបន្តិចជាការសួស្តីទៅស្ត្រីចំណាស់  ។


     « មែនហើយអ៊ុំ!! ចុះថេយ៍នៅផ្ទះទេ? »


     « ចា៎! អ្នកប្រុសតូចនៅក្នុងបន្ទប់ ចឹងអ្នកប្រុសទាំងពីរអញ្ជើញអង្គុយសិនទៅចាំខ្ញុំទៅហៅគាត់អោយ!! » អ៊ុំចំណាស់ដើរឡើងទៅលើហៅថេយ៍ទាំងមិនភ្លេចប្រាប់ស្រីបម្រើអោយយកទឹកមកជូនភ្ញៀវ ។
បន្តិចក្រោយមកគាត់ក៏ចុះមកវិញជាមួយរាងតូចដែលដើរតាមក្រោយភ្នែកឡើងហើមព្រោះយំតាំងពីព្រឹក ។


     « មីនមីននិងបងប្រុសយ៉ុនមករកខ្ញុំមានការអីមែនទេ? » រាងតូចនិយាយទាំងញញឹមស្ងួតដាក់ខ្លួនអង្គុយលើសាឡុងទល់មុខពួកគេ ។


     « យើងមកនេះគឺមានរឿងចង់និយាយជាមួយឯង! » ជីមីនដែលមិនចង់បូរបាច់កាច់កុងច្រើនក៏ចាប់ចូលសាច់ការតែម្តង ។


     « មានរឿងអីមែនទេ? ចឹងឆាប់និយាយមក!! »


     « យើងចង់និយាយរឿងរបស់ជុងហ្គុក! » ថេយ៍កាលបើឮដល់រឿងនេះទឹកមុខញញឹមអម្បាញ់មិញក៏ប្រែជាស្មើធេង ។


     « បើឯងចង់មកនិយាយរឿងនេះ ចឹងឯងទៅវិញទៅ ព្រោះយើងមិនចង់ដឹងឮរឿងរបស់ប្រុសម្នាក់នោះទេ!!»


     « ថេយ៍! ឯងស្តាប់យើងបកស្រាយតែបន្តិចក៏បានដែរណា!! »


     « ទេ!! បើអស់កិច្ចការហើយឯងទៅវិញទៅយើងចង់សម្រាក!! » រាងល្អិតក្រោកឈរឡើង ធ្វើអោយជីមីនប្រញាប់ក្រោកតាមដែរ ។


     « ថេយ៍! ក្រែងពីមុនឯងជាមនុស្សមានហេតុផលណាស់មែនទេ? ចុះហេតុអ្វីពេលនេះឯងមិនចេះស្តាប់ហេតុស្តាប់ផលខ្លះចឹង? »


     « ព្រោះយើងឈឺឆ្អែតឆ្អន់ហើយ!! បងប្រុសជួយនាំគេទៅផ្ទះផងទៅ!! » រាងតូចតបទៅមិត្តវិញ រួចក៏ងាក់មកនិយាយជាមួយយ៉ុនហ្គីដែលមិនបានលូតមាត់អ្វីក្នុងការសន្ទនានេះ ។ ថេយ៍បែខ្នងបម្រុងដើរឡើងទៅខាងលើតែក៏ត្រូវឈប់ព្រោះប្រយោគមួយឃ្លារបស់មីនយ៉ុង ៖


     « ក៏បាន! បើឯងមិនស្តាប់យើងទៅហើយយើងក៏មិនដឹងថាត្រូវនិយាយយ៉ាងមិចទៀតដែរ តែឯងត្រូវចាំសម្តីរបស់យើងថា ឯងនឹងស្តាយក្រោយ!! » ជីមីនស្រែកខ្លាំងៗទាំងទឹកភ្នែក ។


     « យើងនឹងមិនស្តាយក្រោយទេ!! » សម្តីមួយៗច្បាស់របស់រាងតូចតបទៅវិញទាំងទឹកមុខគ្មានជាតិ រួចក៏ឡើងទៅខាងលើបាត់ដោយមិនងាក់ក្រោយ ។


« មីនមីន! បងថាយើងទៅវិញទៅ!! » រាងក្រាស់
និយាយតិចៗជិតត្រចៀករបស់គេ ឯនាយតូចក៏បានត្រឹមខាំមាត់សម្រក់ទឹកភ្នែកទាំងអាក់អន់ស្រពន់ចិត្ត នេះជាលើសទីមួយហើយដែលថេយ៉ុងមិនស្តាប់ការបកស្រាយរបស់គេ ហើយក៏ជាលើកទីមួយដែរដែលគេស្រែកខ្លាំងបែបនេះដាក់ថេយ៍ ។


     ងាកមកមើលថេយ៉ុងនៅក្នុងបន្ទប់វិញ គេអង្គុយសំកុកមើលទៅខាងក្រៅតាមកញ្ចក់បង្អួច កែវភ្នែកស្មើធេងអម្បាញ់មិញក៏ចាប់ជ្រាបទឹកថ្លាៗពេញប្រឡង់មុននឹងស្រក់ចុះមកដូចមេឃភ្លៀង ។  រាងតូចប្រឹងលើកដៃជូតវាចេញតែជូតយ៉ាងណាក៏មិនអស់ ជូតឡើងក្រហាយទាំងភ្នែកទៅហើយ ។ ពាក្យមួយឃ្លាចុងក្រោយរបស់ជីមីននៅរងំក្នុងខួរក្បាលរបស់គេ តើគេអាចស្តាយក្រោយដូចអ្វីដែលមីនមីននិយាយដែរទេ?


     ប៉ុន្តែទោះជាយ៉ាងណាវាជាការសម្រេចចិត្តរបស់គេទៅហើយថាចង់នៅម្នាក់ឯង លែងមានទំនាក់ទំនងជាមួយប្រុសម្នាក់នោះទៀត ទោះត្រូវឈឺ តែឈឺតែបន្តិចក៏បាត់ទៅវិញហើយ បន្តិចទៅវានឹងបាត់ទៅវិញឈប់ឈឺហើយ ។ គេប្រហែលជាភ្លេចហើយថាគេអាចកុហកអ្នកជុំវិញខ្លួនបាន ប៉ុន្តែគេមិនអាចកុហកបេះដូងរបស់ខ្លួនឯងបាននោះទេ ។ ការស្លាប់រស់វាមើលមិនឃើញទេមិនដឹងថាជាថ្ងៃនេះ ថ្ងៃស្អែកឬក៏ថ្ងៃខាងស្អែកនោះទេ តែអ្វីដែលយើងគួធ្វើគឺអោបក្រសោបអ្វីដែលកំពុងតែមាននៅក្នុងដៃជៀសវាងពេលនោះមកដល់យើងនឹងអស់ឱកាសសូម្បីតែពាក្យសុំទោសក៏មិនអាចនិយាយ មិនអាចអោប មិនអាចថើប មិនអាចឮពាក្យស្រលាញ់ ហើយមិនទាំងអាចនឹងឃើញស្នាមញញឹមរបស់គេម្តងទៀត ។ តើគេមិនគិតដល់ចំណុចនេះទេឬ?


+ អ្វីគ្រប់យ៉ាងគឺគ្មានភាពទៀងទាត់នោះទេ!!


( អាចថាសភាពរបស់Jungkookគឺយ៉ាប់យឺុន ព្រោះគេបានបាត់បង់ក្តីស្រលាញ់ដែលផ្តល់អោយមនុស្សពីរនាក់ក្នុងពេលតែមួយ ដោយនារីដែលគេស្ម័គ្រប្រគល់ក្តីស្រលាញ់ដំបូងអោយបែជាបោកប្រាស់ ឯអ្នកបន្ទាប់ក៏ជ្រើសរើសអ្នកផ្សេងដោយមិនស្តាប់ហេតុផលបកស្រាយរបស់គេ នេះវាឈឺលើសពីពាក្យថាឈឺទៅទៀត ។ )


+Vote and cmt for next episode


To be continue.....

Comment