ភាគទី15 : សុំទោស!!

     ជុងហ្គុកនិងរាងតូចកំពុងតែអង្គុយលើសាឡុងមើលTVជាមួយគ្នា ថេយ៍តែងតែលួចសម្លឹងមុខប្តីម្តងៗតែក៏ប្រឹងធ្វើធម្មតាវិញនៅរាងក្រាស់ចាប់បាន ។


ទឺង....ទឺង....


     សម្លេងកណ្តឹងរោទិ៍នៅមុខផ្ទះបញ្ជាក់ថាមានអ្នកណាមក រាងក្រាស់ងើបដើរទៅបើកទ្វាអោយ បង្ហាញអោយឃើញអ្នកដែលមាននាមជាសង្សាឈរញញឹមដាក់គេ ។


     « ស៊ូមី ??  »


     « ចា៎!គឺអូន យ៉ាងមិចហ៎?»


     « គ្មានទេ! អូនចូលមកក្នុងមក! »


     « ចា៎! » នាងក៏ដើរមកអោបដៃរាងក្រាស់ចូលក្នុងធ្វើដូចខ្លួនជាម្ចាស់ផ្ទះនេះអញ្ចឹង  រាងតូចសម្លឹងមើលទៅប្តីរបស់ខ្លួននិងស្រីស្នេហ៍ដែលដើរចូលមកទាំងមានអោបក្រសោបដៃគ្នា ទាំងភ្នែកចាប់ផ្តើមផ្សារតិចៗឯទ្រូងអួលណែនតែម្តង ។


     « សួស្តី ថេយ៍! » ស្រីល្អញញឹមបញ្ឈឺរាងតូចទាំងដាក់ខ្លួនអង្គុយស្របជាមួយរាងក្រាស់ ។


     « បាទ! សួស្តី »


     « អូនមកថ្ងៃនេះមានការអីមែនទេ? »


     « គឺ........! » ស៊ូមីដៀងភ្នែកមើលរាងតូច ថេយ៍យល់សាច់ការមុននឹងងើយឡើងទាំងពិបាកដើរបាំុងខ្ញើកៗសម្តៅទៅក្រោយផ្ទះ ជុងហ្គុកតាមសម្លឹងមើលដំណើរប្រពន្ធក៏ដឹងថាគេពិបាកដើរ បើនៅតែពីរនាក់គេមិនអោយប្រពន្ធមកពិបាកដើរបែបនេះទេគេនឹងបីរាងតូច តែទើសទាស់ត្រង់មានសង្សាគេនៅទីនេះដែរ ។


     « អូនមានរឿងអីឆាប់និយាយមក! »


     « បងដូចជាប្រញាប់ម្ល៉េះ? បងធ្វើដូចចង់អោយអូនឆាប់ចេញទៅវិញណាស់អញ្ចឹង? »


     « អត់ទេ! បងមិចនឹងអាចគិតបែបនេះនោះ! »


« អូនគ្រាន់តែនឹកបង ហើយចង់ចំណាយពេលជាមួយបងអោយបានច្រើនដូចមុន! » ស៊ូមីផ្តេកក្បាលលើស្មារបស់រាងក្រាស់ នាយលើកដៃអង្អែលសក់នាងតិចៗ ។


     « គ្រាន់តែប៉ុណ្ណឹងសោះបងស្មានតែរឿងធំដុំអី! បើអូននឹកគ្រាន់តែប្រាប់បងមកបងទៅរកអូនភ្លាមមិនចាំបាច់មកដោយផ្ទាល់បែបនេះ! »


     « ឃើញថាបងក៏រវល់នឹងប្រពន្ធបងនោះអី? » នាងនិយាយទាំងលេងទឹកមុខអន់ចិត្តអន់ថ្លើមដាក់រាងក្រាស់ ។


     « គឺ............! »


ទឺត....ទឺត.......


     សម្លេងទូរស័ព្ទរបស់នាយរោទិ៍ឡើងផ្តាច់ការសន្ទនារបស់ពួកគេ រាងក្រាស់ចុចទទួលហើយដើរទៅនិយាយឆ្ងាយបន្តិចក្រោមក្រសែភ្នែកសម្លក់សម្លឹងរបស់មិត្តស្រីដែលខឹងក្រោធនឹងអ្នកដែលCallមកមិនមើលពេលវេលាបែបនេះ ។


     « មានការអីបឺន? »


     [ ចៅហ្វាយ! ថ្ងៃនេះមានប្រជុំភាគហ៊ុន! ]


     « ក្រែងយើងអោយឯងចាត់ការមែនទេ? »


     [ បាទចៅហ្វាយ! គឺមិនជាអ្វីសម្រាប់ខ្ញុំនោះទេ តែថាឯកសារគឺនៅជាមួយចៅហ្វាយទាន! ]


     « ចឹងឯងមកយកមក! »


     [ បាទចៅហ្វាយ! ]


     ជុងហ្គុកដាក់ទូរស័ព្ទចុះមុននឹងងាកមកនិយាយជាមួយស៊ូមី ។


     « អូនចាំនៅទីនេះសិនហើយ! បងឡើងទៅយកឯកសារនៅខាងលើបន្តិច! »


     « ចា៎! » នាងញញឹមដាក់គេ រាងក្រាស់ញីក្បាលនាងបន្តិចមុននឹងឡើងទៅខាងលើ ។


     រាងតូចឈរជិតអាងទឹកសម្លឹងមើលទៅទឹកអាងដែលថ្លាមើលឃើញដល់បាតអាង ខុសពីរូបគេដែលមិនអាចមើលឃើញដល់បាតចិត្តរបស់ជុងហ្គុកថាគេកំពុងតែគិចអីមកលើខ្លួន ថេយ៍ស្រាប់តែប្រលែងទឹកភ្នែកអោយវាហូរចេញមករូបភាពពួកគេទាំងពីស្និទ្ធស្នាលគ្នាអម្បាញ់មិញគឺគេបានឃើញទាំងអស់ ទ្រូងគេវាឈឺស្ទើរតែប្រេះទៅហើយ នាយតូចយំអស់ចិត្តអស់ចង់ហើយលើកដៃជូតសម្អាតទឹកភ្នែកអោយស្អាតរួចក៏ឈានជើងបម្រុងដើរទៅមុខតែ.......


<< ប្រូង >>


     រាងតូចស្តើងត្រូវធ្លាក់ចូលក្នុងទឹក អាចនិយាយថាអាងទឹកវាជ្រៅតែសម្រាប់គេដែលមិនចេះហែលទឹកនៅគឺត្រូវចំប្លង់តែម្តង រាងតូចបម្រាស់ក្នុងទឹករាងកាយរបស់គេលិចអណ្តែតៗ ។


« ជួយផង......ហុឹក! ជុង ជួយផង! ! » ថេយ៍ប្រឹងត្រដរស្រែកហៅជំនួយទាំងពិបាកដកង្ហើមគេស្ទះខ្យល់អស់ហើយ ដៃប្រឹងទះទឹកឡើងដើម្បីកុំអោយខ្លួនលិចលង់ ។ រាងក្រាស់ដែលឡើងមកយកឯកសារ ពេលរកឃើញហើយគេបម្រុងនឹងចុះទៅក្រោយមវិញតែក៏ក្រឡេកភ្នែកទៅចំរាងតូចដែលកំពុងតែលិចចូលក្នុងទឹកបន្តិចម្តងៗនោះតាមកញ្ចក់បង្អួចដែលមើលធ្លុះដល់អាងទឹកដែលថេយ៍ធ្លាក់ចូលនោះ ។


     « ថេយ៍! ! » នាយស្រែកឆោឡោធ្លាក់ឯកសារពីដៃស្ទុះម្នីម្នារត់ចុះមកក្រោមយ៉ាងលឿន ។


     «ជុងហ្គុក! » ស៊ូមីដែលអង្គុយលើសាឡុងចាំគេ ពេលឃើញគេចុះមកក៏ហៅតែគេបែជាមិនខ្វល់ហើយរត់ទៅក្រោយផ្ទះយ៉ាងលឿន នាងឃើញបែបនេះក៏រត់ទៅតាម ។ ជុងហ្គុកមិនគិតច្រើនក៏លោតទៅជួយប្រពន្ធដែលមើលឃើញសម្រោលស្ទុងៗនៅបាតអាង មិនដឹងថាផឹកទឹកអស់ប៉ុន្មានហើយ នាយហែលទៅជិតរាងតូចដៃម្ខាងចាប់ក្រសោបកាយនឹងម្ខាងទៀតចាប់មុខរាងតូចហើយទម្លាប់បបូរមាត់លើបបូរមាត់ប្រពន្ធបញ្ចូលខ្យល់អោយ រួចធាក់បាតអាងដើម្បីអោយខ្លួនរបស់ពួកគេស្ទុះងើបឡើង គេស្រង់ថេយ៍ឡើងគោកសឹមដាក់អោយដេកផ្ទាល់នឹងឥដ្ឋជិតមាត់អាង ។


      « ថេយ៍!! ថេយ៍ឮយើងហើយទេ? »គេទះថ្ពាល់រាងតូចតិចៗ តែអ្នកខាងនោះនៅតែមិនដឹងខ្លួនដដែល ។


      « ថេយ៍! ឆាប់ដឹងខ្លួនឡើង!» នាយដាក់ដៃត្រួតលើគ្នាសង្កត់ទ្រូងរាងតូច មុខនឹងអោនទៅផ្លុំខ្យល់តាមមាត់អោយគេម្តង ។


     « ជុងហ្គុក! បងធ្វើអីនឹង? » ស៊ូមីដែលឈរមើលយូរហើយនោះរត់ទៅចាប់ទាញរាងក្រាស់ពេលឃើញគេបញ្ចូលខ្យល់អោយរាងតូច ។


     « បងកំពុងតែជួយគេ! » នាយបម្រុងនឹងអោនទៅផ្លុំខ្យល់ម្តងទៀតតែនាងនៅតែចចេសឃាត់គេ ។


     « អត់ទេ! បងចង់ថើបវាមែនទេ? »


     « លែងបង! ហើយឆាប់ចេញទៅ! » ដោយអត់ទ្រាំមិនបានគេស្រែកអោយនាងខ្លាំងៗ នាយកំពុងតែភ័យនឹងរាងតូចផងបែមកគិតរឿងឆ្កួតឡប់នេះចេញហេស៎?


     « បងស្រែកអោយអូន? បាន!! អូនស្អប់បង! » នាងខាំមាត់ទន្រ្ទាំជើងរត់ចេញទៅទាំងមុខក្រហមងាំង តែគិតថាជុងហ្គុកខ្វល់ឬ? ពេលនេះថេយ៍គឺសំខាន់ជាង ។


     «ថេយ៍!! សូមអង្វរឆាប់ដឹងខ្លួនមក!! » រាងក្រាស់អោនទៅបញ្ចូលខ្យល់អោយរាងតូចនឹងប្រឹងសង្កត់ទ្រូងរបស់គេម្តងហើយម្តងទៀត ។


     « ខិកៗៗ...! » រាងតូចក្អកក្អួតទឹកចេញមកក្រៅ ។


     « ថេយ៍! ដឹងខ្លួនហើយ ប្រសើរណាស់! » នាយលើកក្បាលរាងតូចមកអោបផ្ទុកនឹងទ្រូងដឹងទេថាអម្បាញ់មិញនេះគេភ័យប៉ុណ្ណាទេ? បេះលោតស្ទើរផ្ទុះចេញមកក្រៅទៅហើយ ។


     « ជុង..!ខ្ញុំរងារ! » រាងតូចនិយាយខ្សេវៗស្ទើរស្តាប់មិនចង់លឺ ព្រោះពេលនេះគេឡើងស្រង៉ល់ហើយគ្មានកម្លាំងសូម្បីតែបន្តិចនៅក្នុងខ្លួន ។


     « ចាំយើងនាំទៅបន្ទប់ណា៎ » ជុងហ្គុកលើកបីប្រពន្ធឡើងទៅដើម្បីងូតទឹកអោយរាងតូចនិងខ្លួនឯង ពេលរួចរាល់ក៏បីរាងតូចចេញមកវិញស្លៀកពាក់អោយគេរួចទើបចាត់ការខ្លួនឯងម្តង ។


     « ឆាប់គេងទៅនឹងអាលមានកម្លាំងមកឈ្លោះជាមួយយើងទៀត! » នាយដាក់រាងតូចអោយគេងរួចទាញភួយមកដណ្តប់ត្រឹមទ្រូងអោយគេ ។


     « គេងជាមួយគ្នាមក! »


     « បាន! ចឹងចាំបន្តិច! » ថាហើយគេក៏ចុះទៅក្រោម ដើម្បីយកឯកសារអោយបឺនដែលនៅចាំខាងក្រោមសឹមឡើងមកខាងលើវិញ ។ រាងក្រាស់បើកទ្វាចូលឃើញថាប្រពន្ធមិនទាន់គេងគឺនៅចាំពិតមែន នាយឡើងទៅគេងជិតរាងតូចនឹងទាញគេមកអោប ថេយ៍ឈ្មុលក្បាលចូលក្នុងដើមទ្រូងកក់ក្តៅរបស់ប្តីមុននឹងលើកដៃអោបចង្កេះរាងក្រាស់ ។


     « សម្រាកទៅ! »


     « ហុឹម......! »


     នាយអោនថើបសក់ក្រអូបប្រហើររបស់ប្រពន្ធថើរៗ ចិត្តរំពៃរកនឹកមូលហេតុដែលធ្វើអោយប្រពន្ធត្រូវធ្លាក់ទឹកបែបនេះ គេមិនចង់សួររាងតូចពេលនេះព្រោះមើលទៅគេមិនទាន់បាត់ភ័យនៅឡើយទេ ។


     « សុំទោស! » នាយពោលខ្សឹបៗជិតត្រចៀកប្រពន្ធពេលដែលគេគេងលក់ហើយ សុំទោសដែលមើលថែមិនបានល្អ ចុះបើប្រពន្ធមានរឿងធ្ងន់ធ្ងរជាងនេះតើគេនឹងគិតយ៉ាងមិច? តើត្រូវដោះស្រាយជាមួយម្តាយឪពុកក្មេករបៀបមិច ដែលមើលថែកូនគេមិនបានល្អទាំងខ្លួនបានសន្យាជាមួយពួកគាត់ពេញៗមាត់ថានឹងថែទាំគេនោះ?


     « សឺត.....! » គេចាប់ដៃរាងតូចដែលអោបចង្កេះខ្លួនមកថើបយ៉ាងយូរ រួចយកមកមើល ឃើញថាម្រាមដៃស្រឡូនគេដូចមនុស្សស្រីមុននឹងយកមកថើបទៀត ហើយបិទភ្នែកគេងទាំងកាន់ដៃរាងតូចជាប់ ។


+ កុំភ្លេចចុចVoteម្នាក់មួយទៅអលណព្វ 😘

Comment