ភាគទី29 : ខ្លួនបងជាឡកម្តៅមែនទេ?

     បន្ទាប់ពីញាំុរួមពួកគេក៏អង្គុយលើឆ្នេរសម្លឹងមើលទៅថ្ងៃលិចជាមួយគ្នាដោយរាងតូចដាក់ក្បាលលើស្មារបស់រាងក្រាស់ ។


     « បងថាទៅមើលតើពេលនេះមីនមីននិងបងប្រុសយ៉ុនប្រហែលជាកំពុងតែតាមរកយើងមែនទេ? »


     « បងគិតថាពួកគាត់គឺកំពុងតែតាមរកយើង គ្រាន់តែថាកោះនេះអាចនឹងនៅឆ្ងាយពីគេទើបមិនងាយនឹងរកឃើញ! »


     «តើយើងត្រូវនៅទីនោះយូរប៉ុណ្ណាទៅ?»


     «យ៉ាងមិច អូនខ្លាចមែនទេ?? » រាងក្រាស់សួរទាំងឈ្ងោកមើលមុខរបស់គេ ។


     « អត់ទេ!! អោយតែមានបងនៅក្បែរ ទោះត្រូវរស់នៅទីនេះយូរយ៉ាងណាក៏បាន!! » រាងតូចងើយមុខឡើងញញឹមដាក់គេ ។


     «ប្រាកដទេ? »


     «ប្រាកដណាស់!! ហិហិ!! » ថេយ៍សើចស្រស់មុននឹងងើយទៅថើបមាត់របស់ប្តីយ៉ាងផ្អែមល្ហែមក្រោមពន្លឺព្រះអាទិត្យដែលកាន់តែងងឹតទៅៗរហូតដល់លិចបាត់ស្រមោល ។


ទីក្រុងសេអ៊ូល..


     « ប៉ាគិតថាពួកវានៅមានទាន់ស្លាប់នោះទេ!»


     « កូនខំរៀបចំល្បិចសម្លាប់អាក្មេងនោះស្ទើរតែបាត់បង់ទាំងជីវិតខ្លួនឯងទៅហើយ តែគេមិនគួរណាបកទៅជួយវាវិញសោះ!! »ស្រីស្រស់ក្នុងឈុតគេងពណ៌ក្រហមធ្វើមុខមិនពេញចិត្តនឹងរឿងដែលកំពុងតែកើតឡើង ។


     « កូនគិតយ៉ាងមិចបន្តលើរឿងនេះ? » អ្នកជាឪពុកនិយាយទាំងលើកាហ្វេក្រេបបន្តិច ។


     « មើលទៅគេដូចជាចាប់អារម្មណ៍នឹងអាក្មេងនោះហើយ!! » ស៊ូមី ។


     « ចឹងក៏លេងផ្លូវកាត់ទៅ! សំខាន់ប៉ាចង់អោយកូនចូលទៅជិតគេដើម្បីលួចយកឯកសារសំខាន់នោះមក ហើយគ្រប់យ៉ាងនឹងក្លាយទៅជារបស់យើង!! »


     « បើចឹងមែនចុះជុងហ្គុកនោះប៉ា?? »


     « កូនក៏ដឹងថាប៉ាព្រមអោយកូនទាក់ទងជាមួយវាព្រោះតែអ្វី? ប៉ាហាមម្តងទៀតណា ថាកុំទៅចាប់អារម្មណ៍វាអោយសោះ! ! »


     « ចា៎ប៉ា!! » ស៊ូមីអោនមុខទទួលអោយនាងធ្វើមិចទោះនាងចង់ចាប់អារម្មណ៍គេក៏មិនបានព្រោះវាជាគុំនំគ្រួសារ ។


     តាមការពិតលោកចាងគឺជាអតីតអ្នកធ្វើការក្នុងក្រុមហ៊ុនរបស់លោកចនកាលពីមុនដែលមានឈ្មោះពិតថា កាង សុង តែដោយសារតែគាត់មានគំនិតមិនល្អលួចលុយក្នុងក្រុមហ៊ុនអស់ជិត100លានដុល្លារយកទៅលោះបំណុលដែលខ្លួនបានជំពាក់គេព្រោះតែលេងល្បែង ហើយលោកចនក៏ចាប់បានតែក៏មិនបានប្តឹងផ្តល់អ្វីដែរគ្រាន់តែបញ្ឈប់ពីការងារប៉ុណ្ណោះ ។ លោកចាងក៏ក្លាយជាមនុស្សទាត់ខ្យល់គ្រួសារចាប់ផ្តើមដុនដាបឯប្រពន្ធរបស់គាត់ដោយសារពិបាកចិត្តផងខ្មាស់អ្នកជិតខាងផងព្រោះរឿងលោក លួចលុយរបស់លោកចនត្រូវបានចុះផ្សាយពេញទូទាំងប្រទេស គាត់ក៏បានធ្វើអត្តឃាតខ្លួនឯង ទាំងបន្សល់ទុកស៊ូមីដែលមានអាយុទើបតែ8ឆ្នាំ អោយរស់នៅជាមួយលោក ។


     គាត់បានទម្លាក់កំហុសគ្រប់យ៉ាងទៅលើគ្រួសារចន ដែលជាដើមហេតុនៃការស្លាប់របស់ប្រពន្ធគាត់និងបណ្តុះគំនិតសងសឹកអោយកូនស្រីរបស់គាត់ស្អប់ពួកគេ ចាប់ពីពេលនោះមកពួកគេបានរស់នៅដូរឈ្មោះដូរត្រកូល និងរកគ្រប់វិធីដើម្បីអោយក្លាយជាអ្នកមានទោះត្រូវអោយកូនស្រីទៅដេកជាមនុស្សប្រុសអ្នកមានៗរាប់មិនអស់ក៏ដោយ ហើយក៏អោយនាងមកទាក់ទងជាមួយនិងជុងហ្គុកព្រោះតែចង់ប្រើគេជាឈ្នាន់ហើយដណ្តើមគ្រប់យ៉ាងដែលជារបស់គ្រួសារ ចនអោយអស់ ។


លើកោះ..


     « ជុងហា៎!! អូនរងារណាស់!! » រាងតូចត្អូញដាក់រាងក្រាស់ដែលគេជិតព្រោះតែអាកាសធាតុចាប់ផ្តើមចុះត្រជាក់កាន់តែខ្លាំងនៅពេលយប់ ។


     « បែបនេះបានកក់ក្តៅដែរទេ? » នាយទាញគេមកអោបរឹតក្នុងរង្វង់ដៃដើម្បីផ្តល់កម្តៅអោយគ្នាទៅវិញទៅមក ។


     « ហុឹម!! ខ្លួនបងដូចជាឡកម្តៅចឹង!! » គេនិយាយទាំងបិទភ្នែកត្បុលក្បាលក្នុងទ្រូងរបស់ប្តី ។


     « ប្រហែលបែបនេះហើយ!! »


     « ចឹងបងត្រូវតែជាឡកម្តៅរបស់អូនតែម្នាក់!! »


     « ប្រាកដហើយ!! » រាងក្រាស់សើចនឹងសម្តីហួងហែងរបស់ប្រពន្ធដែលចង់ធ្វើជាម្ចាស់របស់គេផ្តាច់មុខបែបនេះ ។


     «Good night!! លោកប្រុស ចន !! »


     «បាទ!! Good night លោកស្រី ចន !! » រាងសង្ហាអោនថើបសក់របស់គេបន្តិចមុននឹងបិទភ្នែកគេងទាំងពីរនាក់រហូតដល់លក់រៀងៗខ្លួន ។


     « មីន!! អូនឈប់យំទៅ ពួកគេមិនអីទេ!! » ងាកមកមើលយ៉ុនហ្គីឯណេះវិញកំពុងអង្គុយលួងប្រពន្ធអោយឈប់យំ ពេលនេះគេក៏បានត្រឡប់មកសណ្ឋាគារវិញដែរព្រោះថាយប់ហើយម្យ៉ាងគេចង់អោយរាងតូចបានសម្រាកខ្លះដោយទុកអោយកូនចៅក្រោមបង្គាប់ជាអ្នកតាមរកជំនួស ។


      « អូនខ្លាចណាស់យ៉ុននេះពីរថ្ងៃហើយនៅតែរកពួកគេមិនទាន់ឃើញទៀត ហុឹកៗ.....! »


     « កុំបារម្ភអីណា!! ស្តាប់បងឈប់យំទៅ! » រាងក្រាស់ក្រសោបថ្ពាល់ដែលក្រហមព្រោះតែយំច្រើនម៉ោងនោះ ជូតទឹកភ្នែកអោយគេ ឃើញគេយមបែបនេះខ្លួនក៏មិនស្រណុកក្នុងចិត្តដែរ  ។ រាងតូចស្រវាអោបកករបស់នាយដោយដាក់ក្បាលលើស្មារបស់គេយំរហូតដល់គេងលក់ ទើបរាងក្រាស់ដាក់អោយគេគេងអោយបានស្រួលបួលមុននឹងដាក់ខ្លួនគេងជិតរាងតូចទាំងមិនភ្លេចទាញគេមកអោបជាប់ក្នុងរង្វង់ដៃ ។


     ព្រឹកនេះថេយ៍ក៏ទៅចាប់ត្រីជាមួយជុងហ្គុកដែរ ពួកគេទាំងពីរកាន់ឈើស្រួចម្នាក់មួយសម្រាប់ចាក់ត្រី រាងក្រាស់ចាក់បានត្រីពីរបីហើយតែរាងតូចនៅមិនទាំងចាក់បានមួយផង នេះមួយព្រឹកធំទៅហើយ ។


     « បងគិតថាអូនឡើងទៅលើគោកវិញទៅ!! » នាយតឿនគេអោយឡើងទៅលើវិញព្រោះថានៅក៏ចាក់មិនបានត្រីដែរបើគ្រាន់តែដើរចូលទៅត្រីផ្អើលបាត់អស់ហើយហ្នឹង ម្យ៉ាងខ្លាចថាគេនឹងរងារ ក្លាយទៅជាឈឺស្កាត់អីបែបហ្នឹង ។


     « អត់ទេជុង!! អូនចង់ចាក់វាអោយបាន! » រាងតូចគ្រវីក្បាលបដិសេដទាំងកំពុងដើរលបៗទៅជិតត្រីដែលកំពុងតែនៅស្ងៀមក្នុងទឹក ។


គឹប..........


      ឈើស្រួចត្រូវបានចាក់ទៅក្នុងទឹកម្តងទៀតដោយស្នាដៃរបស់ថេយ៍ គេញញឹមស្រស់ព្រោះគិតថាគេចាក់ជាប់ត្រីនោះ ។


     « បងមើលទៅថាអូនក៏អាចធ្វើបានដែរមិនមែនមានតែបងទេ!! អម្បាញ់មិញនេះអូនតអោយបងមុននោះទេ!! » រាងតូចធ្វើមុខមានអំនួតឯដៃក៏នៅកាន់ឈើដែលចាក់ទៅក្នុងទឹកនោះជាមិនទាន់ដកឡើង ។


     រាងក្រាស់មិនមាត់ហើយឈរស្ងៀមចាំមើលលទ្ធផលរបស់ប្រពន្ធដែលកំពុងតែអួតខ្លួនថាតអោយគេមុន ថេយ៍ចាប់ដកឈើនោះឡើងទាំងស្នាមញញឹម តែលទ្ធផលនៅពេលដែលឈើឡើងផុតពីទឹកនោះគឺ...៖


     «ហាស៎ៗៗៗៗ.......!! » ជុងហ្គុកស្រាប់តែធ្លាយសំណើចមកភ្លាមនៅពេលដែលឈើរបស់រាងតូចលើកឡើងមកលទ្ធផលនោះគឺស្លឹកឈើមួយសន្លឹកដែលជាប់នៅចុងឈើ ឯត្រីក៏មិនដឹងថាផ្អើលតាំងពីពេលណា ។


     « បងសើចស្អី?? » ថេយ៍ងាកមកសម្លក់រាងក្រាស់ដែលនៅមិនឆ្ងាយគ្នាប៉ុន្មាននោះ ចេះមកសើចទៅកើតមនុស្សកំពុងតែខឹងផង ។


     « ពេលនេះអូនកំពុងតែតអោយបងម្តងទៀតមែនទេអូនសម្លាញ់? ហាស៎ៗ....! » រាងក្រាស់សើចកាន់តែខ្លួននៅពេលដែលឃើញទឹកមុខគួរអោយអស់សំណើចរបស់ប្រពន្ធ ។


     «បងចង់ចម្អកអូនហ៎? »


     « អត់ទេៗ!! បងឈប់សើចហើយ » នាយប្រញាប់ប្រកែកហើយឈប់សើចបន្តទៀតនៅពេលឃើញមុខចង់ពេបតិចអីតិចរបស់រាងតូច ។


     « អូនស្មានតែចាក់វាជាប់ហើយអម្បាញ់មិញនេះ តែបែជាមកជាប់អាឆ្កួតនេះវិញ !! » រាងតូចធ្វើមុខស្អុយទាំងលូកដៃបេះស្លឹកឈើនោះគ្រវែងចោលទៅក្នុងទឹកវិញ ។


     « បងប្រាប់អូនហើយថាមិនបាច់ធ្វើវាទេនៅតែលើគោកបានហើយ តែបើអូនចង់តអោយបងចាំយប់នេះចាំតក៏បានតទាំងលើតទាំងក្រោមតែម្តង!» នាយនិយាយទាំងធ្វើមុខខិលដាក់រាងតូច


     « ចាក់ខ្វាក់ភ្នែកឥឡូវ និយាយស្អីអត់អនាម័យបែបនេះ! »រាងតូចជ្រលរឈើដាក់រាងក្រាស់មាត់រអិល ដែលកំពុងឈរញាក់ចិញ្ចើមផ្គឺនមកគេវិញ ។ មួយសន្ទុះក្រោយមកពួកគេក៏ត្រឡប់មកកន្លែងវិញ ដោយរាងក្រាស់អៀវរាងតូចដូចពីម្សិលមិញព្រោះត្អូញប្រាប់គេថាហត់ដើរមិនរួចទើបអោយជិះខ្នងមកវិញបើមិនចឹងខ្លាចថាក្មេងនិងខឹងដាច់ក្បាលដាច់កន្ទុយហើយ  ។


+ Vote for next episode


To be continue.............

Comment