ភាគទី30 : លាហើយ!!

បីថ្ងៃកន្លងផុតទៅ~~~


     ថ្ងៃនេះយ៉ុនមីនជាមួយកូនចៅរបស់ពួកគេបានចេញដំណើរសំដៅទៅកោះមួយដែលនៅឆ្ងាយដាច់ពីគេ ព្រោះថានៅតែកោះមួយនេះទេដែលពួកគេមិនទាន់ទៅរក  ។


     « យ៉ុន បងគិតថាម្តងនេះយើងរកពួកគេឃើញទេ?»


     « បងក៏មិនប្រាកដចិត្តដែរ តែពួកយើងនឹងព្យាយាម!! » រាងតូចលែងមាត់គ្រាន់តែញញឹមបន្តិចមុននឹងផ្តេកក្បាលលើស្មារបស់រាងក្រាស់សម្លឹងទៅផ្ទៃទឹកល្ហល្ហេវមើលដាច់កន្ទុយភ្នែក ។


     ជុងហ្គុកដើរដឹកដៃរាងតូចមកពីងូតទឹកវិញទាំង ថេយ៍និយាយអោយប៉ប៉ោចមិនដឹងថាស្អីជាស្អី ឯគេបានត្រឹមតែសើចតាមនៅពេលដែលដល់ចំណុចដែលគួអោយអស់សំណើច ។


     « អីយ៉ា!! ហេតុអ្វីថ្ងៃនេះមេឃក្តៅយ៉ាងនេះ? » រាងល្អិតរអ៊ូរចុងមាត់ទាំងដាក់ខ្លួនអង្គុយក្រោមដើមដូងដែលដុះជិតមាត់ឆ្នេះ ចំណែករាងក្រាស់យកផ្លែឈើដែលគេបេះក្នុងព្រៃបានយកទៅទុកក្នុងខ្ទម ។   ថេយ៉ុងរេភ្នែកសម្លឹងមើលទៅទឹកសមុទ្រដែលមិនឃើញកោះត្រើយ មុននឹងដាក់ភ្នែកនៅទ្រឹងមួយកន្លែងនៅពេលដែលខ្លួនឃើញស្រមោលអ្វីម្យ៉ាងរហូតដល់ឃើញច្បាស់ថាវាជាកាណូតដែលកំពុងបើកសំដៅមកទីនេះ ។


     « ជុង!! ជុង!! បងមកនេះមក !! » មាឌល្អិតស្រែកហៅស្វាមីទាំងរត់ទៅជិតមាត់សមុទ្រ ឯរាងក្រាស់វិញកាលបើលឺបែបនេះក៏រត់ទៅយ៉ាងរហន់ព្រោះខ្លាចថាប្រពន្ធនឹងមានរឿងអ្វី ។


     « ថេយ៍! អូនកើតអ្វីមែនទេ? »រាងក្រាស់សួររាងតូចទាំងទឹកមុនកំពុងភិតភ័យ ។


     « អូនមិនកើតអីទេ តែបងមើលនោះទៅ ជុង! » នាយក៏ងាកតាមដៃដែលរាងតូចចង្អុលបង្ហាញ ។


     « កាណូត? »


     «អេ៎!! ពួកយើងនៅទីនេះៗ!! » រាងតូចស្រែកខ្លាំងហើយបោយដៃទៅមកៗបំណងចង់អោយច្បាស់កាណូតឃើញពួកគេ ។


     « យ៉ុនទីនោះមានមនុស្ស! »


     « បងគិតថាជាពួកគេហើយ! បើកទៅកន្លែងនោះទៅ!! » រាងក្រាស់ងាកមកបញ្ជារកូនចៅអោយតម្រង់ទៅកន្លែងដែលមានមនុស្សឈរជិតមាត់ឆ្នេរនោះ ។


     « បងយ៉ុន!! » រាងក្រាស់និយាយឡើងពេលឃើញច្បាស់ថាអ្នកនៅលើកកាណូតជាបងប្រុសរបស់ខ្លួន ។


     « មីនមីន ក៏មកដែរហិហិ!! » រាងតូចសើចស្រស់ដាក់អ្នកជាប្តីពេលនេះគេបានចេញពីទីនេះហើយ គ្រាន់តែម៉ាសុីនកាណូតរលត់ភ្លាមមីនយ៉ុនក៏រត់ចុះមកលើកគោកភ្លេតសំដៅមករកអ្នកជាមិត្តសម្លាញ់ ។


     « ថេយ៍ថេយ៍  ហា៎!! »


     « មីនមីន » រាងតូចទាំងពីររត់មកអោបគ្នាឡើងស្អិតទាំងទឹកភ្នែកទឹកសំបោររៀងខ្លួន ។


     « ឯងមិនអីទេមែនទេ? » យ៉ុនហ្គីលើកដៃទះស្មាប្អូនប្រុសតិច ។


     « ខ្ញុំមិនអីទេ! » រាងក្រាស់គ្រវីក្បាលបញ្ជាក់ថាមិនអី មុននឹងងាកទៅមើលរាងតូចដែលកំពុងចូលតួជាមួយបងថ្លៃរបស់គេ ។


     « ថេយ៍ហា៎!! យើងភ័យណាស់ឯងដឹងទេ? » ជីមីនលែងចេញពីការអោបទាំងពេបមាត់ពេបកដាក់រាងតូច ។


     « គេយំស្ទើរតែរាល់ថ្ងៃហើយ!! » យ៉ុនហ្គីជួយបន្ទរពីក្រោយ ។


     « មែនហ៎!! យើងសុំទោសណាដែលធ្វើអោយបារម្ភ!!»


     « មិនអីទេ!! អោយតែរកពួកឯងឃើញយើងសប្បាយចិត្តណាស់ទៅហើយ!! »


     « បងថាយើងឆាប់ចេញដំណើរទៅ! ព្រោះថាបើនៅយូរអាចហ្នឹងទៅដល់សណ្ឋាគារវិញនឹងយប់!! » យ៉ុនជុងអោយយោបល់ឡើងពួកគេក៏យល់ស្របតាម ។


     « ចាំមួយភ្លេត!! » រាងល្អិតឃាត់ដំណើរពួកគេដែលរៀបនឹងឡើងកាណូត រួចក៏រត់សំដៅទៅខ្ទមតូចរបស់ពួកគេ បន្តិចក៏ចេញមកវិញជាមួយផ្លែឈើដែលគេនិងជុងហ្គុកបានបេះព្រមទាំងកម្រងផ្កាដែលរាងក្រាស់ក្រងអោយគេថ្ងៃមុន ។


     « អ្វីនឹងថេយ៍? » ជីមីនសួរគេពីរបស់ក្នុងដៃ ។


     « របស់ដែលយើងស្រលាញ់!! »


     «តោះទៅ!! » យ៉ុនហ្គីក្រសោបស្មាភរិយាឡើងទៅលើកាណូតមុន ដោយឡែកជុងហ្គុកនៅចាំរាងតូចដែលចេះតែងាកក្រោយហាក់មិនដាច់អាល័យ ។


     « ហុឹក....ហុឹក!! »


     « ថេយ៍! អូនមានរឿងអី? » រាងក្រាស់ប្រញាប់សួរនៅពេលឃើញប្រពន្ធស្រាប់តែយំមកភ្លាមៗបែបនេះ ។


     «អូនដូចជាមិនដាច់ចិត្តពីទីនេះសោះ ជុង! ហុឹក....ហុឹក!! »


     « មិនអីទេណា បងសន្យាថានឹងនាំអូនមកម្តងទៀត! »


     « សន្យាណា! » រាងតូចងើយមើលមុខស្វាមីទាំងទឹកភ្នែករហាម ទឹកមុខទាមទារពាក្យដែលប្រាកដប្រជា ។


     «បងសន្យា!! តោះទៅ! កុំអោយពួកគេចាំយូរ! »


     « ហុឹម..! » រាងតូចងក់ក្បាលតិចៗមុននឹងងាកទៅមើលខ្ទមតូចរបស់គេដែរមានភ្នក់ភ្លើងដែលរលត់ហើយនៅពីខាងមុខ ជាកន្លែងដែលតូចស្ងប់ស្ងាត់តែពោរពេញដោយសុភមង្គលសម្រាប់ពួកគេ ។ កាណូតបើកចេញទៅ ឯរាងតូចនៅតែសម្លឹងមើលទៅកន្លែងរបស់គេដដែលដោយមានរាងក្រាស់ឈរអោបស្មារបស់គេ « លាហើយ! កន្លែងដែលមានក្តីសុខបំផុតរបស់ខ្ញុំទោះគ្មានទ្រព្យធន លាហើយ! ខ្ទមស្នេហ៍ លាគ្រប់យ៉ាងនៅទីនេះ ថ្ងៃក្រោយខ្ញុំនឹងមកម្តងទៀត!» រាងតូចបញ្ចប់ប្រយោគក្នុងចិត្ត ទឹកភ្នែកមួយដំណក់ស្រក់ចុះមក ជុងហ្គុកឃើញបែបនេះក៏ទាញក្បាលមកអោបក្នុងលង្វែកទ្រូងរបស់ខ្លួនដើម្បីលួងលោមគេកុំអោយយំ ។


.............


     គ្រាន់តែមកដល់សណ្ឋាគារវិញភ្លាមពួកគេក៏ឡើងទៅសេអ៊ូលវិញទាំងយប់ដោយធ្វើដំណើរដោយយន្តហោះផ្ទាល់ខ្លួនរបស់យ៉ុនជុងព្រោះមកក៏យូរថ្ងៃម្យ៉ាងការងារក៏មានគរដូចភ្នំរង់ចាំពួកគេដោយស្រាយ ។


     « ថេយ៍! អូនកើតអីមែនទេ? » រាងក្រាស់សួរឡើងនៅពេលឃើញរាងតូចដែលអង្គុយជិតគេស្ងៀមស្ងាត់ហើយភ្លឹកៗ ។


     « អូនគ្រាន់តែនឹកទីនោះ! » មាឌតូចងាកមកញញឹមស្ងួតដាក់គេ ។


     « មិនអីទេណាអូនកុំគិតច្រើនអីមិនមែនយើងមិនទៅទីនោះម្តងទៀតឯណា? »


     « ចុះបើមានគេទិញកោះនោះបាត់ហើយគេរុះរើខ្ទមរបស់យើងព្រមទាំងហាមមិនអោយចូលនោះ តើគិតយ៉ាងមិច? » រាងតូចនិយាយទាំងទម្លាក់ទឹកមុខ ឯនាយក៏ញញឹមបន្តិចតាមពិតខ្លាចគេទិញបាត់ហើយរើខ្ទមតូចនោះចេញសោះ ។


     « មិនអីទេបងហ៊ានធានា!! »


     « អ្វីៗមិនទៀងទាត់ទេ!! »


     « បានហើយ!! អូនសម្រាកទៅធ្វើដំណើរហត់មួយថ្ងៃហើយ!! »


     រាងតូចលែងតបមុននឹងបិទភ្នែកគេដោយរាងក្រាស់ទាញភួយមកដណ្តប់អោយគេ មុននឹងអោនទៅថើបសក់ទន់រលោងក្រអូបសាយភាយនោះថើរៗ ។ មូលហេតុដែលគេហ៊ានធានាជាមួយរាងតូចព្រោះគេបានទាក់ទងសុំទិញកោះនោះពីយ៉ុនហ្គីរួចហើយព្រមទាំងអោយកូនចៅរបស់គេនៅយាមទីនោះទៀតផង ។ ដំបូងក៏មិនដឹងថាទីនោះគឺជាកោះដែលមិនទាន់បានកែច្នៃរបស់លោកតាយ៉ុនហ្គីដែរសូម្បីតែម្ចាស់ខ្លួនផ្ទាល់ តែពេលសួរលោកមីនទើបដឹងថាជារបស់គ្រួសាត្រកូលមីនសោះ ម្យ៉ាងក៏ឃើញប្រពន្ធដូចជាពេញចិត្តទីនេះណាស់ ក៏ទិញយកទុកមករស់នៅៗថ្ងៃណាមួយឬក៏មកលេងកម្សាន្តលំហែចិត្តម្តងៗអីបែបហ្នឹង ។ មិនយូរប៉ុន្មានយន្តហោះក៏ចុះចត រាងក្រាស់ទាំងពីរក៏បីភរិយារបស់ខ្លួនដែលគេងលក់នោះចុះមករកឡានដែលមានកូនចៅមកចាំទទួលរួចជាស្រេច រួចក៏បើកចេញទៅ សំដៅទៅផ្ទះរបស់ពួកគេរៀងៗខ្លួន ។


+Vote for next episode


To be continue~~~~


+ត្រៀមខ្លួនទទួលភាគSweetហើយឬនៅReader?


ទឺុង.......!!


សម្លេងmessagerលោតចូលក្នុងទូរស័ព្ទដៃរបស់រាងតូច គេក៏លូកដៃទាញយកវាមកមើល


« ស្អី....ស្អីគេនេះ?? » រាងតូចចាប់ផ្តើមញ័រដៃញ័រជើង នៅពេលឃើញរូបភាពដែលផ្ញើរមកនោះ


« Jung!! ហុឹក....ហុឹក....! » គេស្រែកយំហូរ វាជារូបភាពរបស់Jungkook ដែលកំពុងតែដេកអោបកៀកកើយជាមួយ Sumi ខ្លួនរបស់ពួកគេអាក្រាតទាំងពីរនាក់ ដោយគ្រាន់តែគ្របភួយត្រឹមទ្រូងប៉ុណ្ណោះ ស្នាមក្រហមជាំលើ.ករបស់ពួកគេក៏អាចអោយរាងតូចដឹងភ្លាមៗថាពួកគេបានធ្វើរឿងនោះជាមួយគ្នា


Taehyungទម្លាក់ខ្លួនលើឥដ្ឋទាំងទឹកភ្នែកហូរដូចទឹកធ្លាយទំនប់ តើនេះមានរឿងអីទៅវិញ? ហេតុអ្វីគេធ្វើបែបនេះ?


ទឺុង.......!


សម្លេងសារលោតមកម្តងទៀត រាងតូចសម្រួលអារម្មណ៍បន្តិចមុននឹងលើកទូរស័ព្ទដែលកាន់ជាប់នឹងដៃនោះមកមើលសារជាថ្មី តែក៏ឃើញថាវាជា Voice chat ទើបចុចវាស្តាប់ដោយបើកសម្លេងលឺៗ


[ គេនៅតែជារបស់យើង ឯងឃើញទេ? ថ្ងៃនេះគេថ្ងួចថ្ងូរថាយើងធ្វើអោយគេមានក្តីសុខខ្លាំងណាស់ មិនដូចឯងនោះទេដែលគ្មានជាតិជៅស្អីនោះ!!! Kim Taehyung  ឯងគ្រាន់តែរបស់ជំនួសប៉ុណ្ណោះ ចាំទុក!!

Comment