Part 7


  ភាគទី:7

   “អ្នកនាងមកហើយ!”អ៊ែមដែរឈរចាំមើលដំណើររបស់រាងស្តើងក៏បានស្រែកប្រាប់អ្នកនាងខ្លួនឲ្យបានដឹងពីការមកដល់របស់នាង ។

   “យឺតកន្លះវិនាទីហើយ..នាងគួរធ្វេីយ៉ាងមិច?”នៅពេលវត្តមាននាងបានបង្ហាញនៅចំពីមុខគេស្រួលបួលហើយប៊ែលឡាក៏សម្លឹងមើលនាឡិកាដៃហើយក៏ស្តីឡើងទាំងមុខស្មើរតែកែវភ្នែកបង្កប់ដោយការទារទាញចង់បានអ្វីមួយពីនាងសម្រាប់ការយឺតមួយនេះ ។

   “មិនមែនទេដឹង!កន្លះវិនាទីក៏គិតដែរហ្អេ៎?”រាងស្តើងស្តីឡើងទាំងជំហរមាត់ភ្ញាក់ផ្អើល នេះកន្លះវិនាទីក៏គិតបែបនេះនាងគួរធ្វេីយ៉ាងណាទើបល្អទៅបើនាងខ្លួនឯងក៏ខំប្រឹងណាស់ដែលថាមកឲ្យទាន់តែអ្នកណាទៅដឹងថាគេនេះក្រឹតក្រមដល់ម្លឹង ។

   
   “បើគ្មានវិនាទីក៏គ្មានមួយនាទីដែល”ពាក្យខ្លីតែខ្លឹមត្រូវបានជះចំកណ្តាលមុខភីតឈីផ្ទាំងៗឲ្យនាងលែងមានពាក្យអ្វីមកប្រកែកយកឈ្នះជាមួយគេបាន ។

   “ឆាប់អង្គុយទៅ”ប៊ែលឡា

   “អូ!!ចាស៎!”លឺគេបញ្ជាដូចនេះភីតឈីក៏ប្រញាប់ធ្វើតាមសម្តីដោយទាញកៅអីដែរនៅជិតនោះមកអង្គុយ ។

   [...]អាហារពេលល្ងាចត្រូវប្រព្រឹត្តទៅយ៉ាងសោះកក្រោះព្រោះតែម្នាក់ៗគិតតែពីឈ្ងោកទៅនឹងចានអាហារធ្វេីឲ្យបរិយាកាសហាក់មានភាពស្ងាត់ជ្រងំគ្មានលឺសូរស័ព្ទរបស់នរណាម្នាក់ឡើយក្រៅពីសូរស័ព្ទរបស់ចានស្លាបព្រា...។មិនយូរអ្នកទាំងពីរក៏បានទទួលទានអាហាររួចរាល់ប៊ែលឡាក៏ឡើងទៅបន្ទប់របស់គេយ៉ាងប្រងើយ ឯភីតឈីក៏ចាប់ផ្តើមជួយរៀបចំទុកដាក់ចានអាហារទាំងនោះទុកតាមលំដាប់នឹងកន្លែងដែលត្រូវទុកបន្ទាប់ពីទទួលទានរួច ។

  
   ក្រាក...

  “ទើបមកពីណា?”ដោយដឹងពីវត្តមានរបស់រាងស្តើងត្រលប់ចូលបន្ទប់ហើយរាងខ្ពស់ដែលអង្គុយមុខកញ្ចក់ទូរទស្សន៍នោះក៏ស្តីឡើងទាំងមុខមាំ ។

   “ខាងក្រោម!”សំឡេងខ្សាវៗរបស់ភីតឈីបាននិយាយឆ្លើយតបទៅកាន់នារីមុខមាំនោះទាំងអោនមុខចុះហាក់កំពុងតែភិតភ័យចំពោះពាក្យសម្តីរបស់គេអញ្ចឹង ។

   “ការងារស្អីនាងនៅក្រោមរាប់ម៉ោងនឹង?”ប៊ែលឡាងាកមកមើលមុខភីតឈីបន្តិចមុននឹងស្តីឡើងដោយរក្សាសំឡេងស្មើរដដែល ។

   “ចុះក្រែងលោក...”ភីតឈី

   “ខ្ញុំដឹង!តែយ៉ាងហោចណាស់នាងគួរតែដឹងពីពេលវេលានៃការងាររបស់នាងផង”ប៊ែលឡាហាក់ដឹងច្បាស់ពីពាក្យសម្តីដែរភីតឈីរកនិយាយមកនោះទើបគេរហ័សនិយាយកាត់ពោលគឺគេបានបោះសម្តីដោយឲ្យនាងដឹងពីកិច្ចការងារតាមពេលវេលារបស់ខ្លួនមិនមែនឲ្យគេមកអង្គុយចាំអញ្ចឹងទេ ។

   “ខ្ញុំពិតជាមិនដឹងទេថាពេលវេលារបស់ខ្ញុំត្រូវចាយលើអ្វីខ្លះក្រៅពីកិច្ចការទាំងអស់នោះ”រាងស្តើងតបទៅវិញទាំងមិនយល់ពីពាក្យសម្តីរបស់គេអម្បាញ់មិញនេះ គេប្រាប់ឲ្យនាងធ្វេីការទាំងអស់នាងក៏ធ្វេីហើយនៅចង់ឲ្យនាងធ្វេីអ្វីទៀត ។

   “គឺ...បម្រើយើង!នាងគិតថាមានអ្វីដែរនាងអាចធ្វេីបានក្រៅពីនេះមែនទេ??”រាងខ្ពស់ងើបឈរអស់កម្ពស់នឹងបោះជំហានវែងៗសំដៅមករករាងស្តើងដោយចាប់ចង្ការងើយមុខនាងឡើងឲ្យមកប្រសព្វនឹងមុខរបស់ខ្លួនរួចក៏វាចាឡើងទាំងទឹកមុខស្មានមិនត្រូវរួមជាមួយកែវភ្នែកដ៏កំណាចមួយគូរ ។

   “ជ្រុលពេកហើយ!!”នៅពេលស្តាប់គេនិយាយចប់រាងស្តើងក៏ងាកមុខចេញគេចពីម្រាមដៃប៊ែលឡាដែរកំពុងចាប់កាន់ចង្ការនាងនោះ ហើយក៏តបទៅវិញទាំងមិនស្រួលក្នុងចិត្ត ។

   “ជ្រុល?ហាស...ហាស យូរហើយមិចនាងមិននិយាយបែបនេះទើបមកនិយាយស្អីនៅពេលនេះទៅ”ប៊ែលឡាសួរនាងបញ្ជាក់នៅត្រង់ពាក្យថា”ជ្រុល”រួចក៏សើចតិចៗមុននឹងចាប់ផ្តើមប្រយោគថ្មីផ្សេងទៀត ៖

   “អូ..ឬក៏នាងគិតថាធ្វេីបែបនេះនិងឲ្យយើងចាប់ចិត្តហើយឈប់ធ្វេីបាបរួចនាងក៏បោកយកទ្រព្យសម្បត្តិយើងទៅ!!ហិ...នាងគិតខុសហើយយើងមិនល្ងង់ឲ្យនាងបោកបានដោយងាយទេចាំទុកទៅ!!!”ភាពអវិជ្ជមាននៃការគិតរបស់គេជាច្រើនបានបង្ហាញឡើងធ្វេីឲ្យកំហឹងនៅក្នុងខ្លួនចាប់ផ្តើមដុតកម្តៅឡើងម្តងទៀតរួមដោយសម្តីដ៏សែនអាក្រក់ជាច្រើនដែរចោទទៅកាន់រាងស្តើងដែលកំពុងឈរត្រឹងមួយកន្លែងរកហារស្តីអ្វីមិនចង់ចេញព្រោះតែហួសចិត្តនឹងពាក្យដែលគេនិយាយថាឲ្យនាងទាំងប៉ុន្មាននេះ ។

   “ខ្ញុំកោតអ្នកនាងចេះនិយាយបែបនេះទៅរួច អ្នកនាងគិតថាមនុស្សគ្រប់គ្នាសុទ្ធតែដូចអ្នកនាងមែនទេ??”ដោយសារតែចិត្តដែលកំពុងតែហួសចិត្តនឹងសម្តីរបស់គេនោះវាក៏បានបង្កើតបានជាពាក្យដ៏ចាក់ដោតមួយឃ្លានសម្រាប់ឲ្យនាងយកទៅតបតនឹងគេ..តែអ្នកណាទៅដឹងទៅថាលទ្ធផលនោះទៅជាយ៉ាងណាសម្រាប់នាង ។

   “នេះនាង!!”ប៊ែលឡាខាំមាត់សង្កត់ចិត្តទប់កំហឹងរបស់ខ្លួនព្រោះគេខ្លាចបើគេខឹងខ្លាំងជាងនេះគេអាចនឹងសម្លាប់នាងចោលហើយបើនាងស្លាប់នោះគេប្រាកដជាស្តាយណាស់...ស្តាយដែរមិនទាន់បានឲ្យនាងស្គាល់ពីឋាននរកពិតរបស់គេ ។ ឯភីតឈីវិញក្នុងវិនាទីនេះនាងហាក់មិនបានខ្លាចរអានឹងគេអីបន្តិចសោះមិនដឹងថានាងបានអាភាពក្លាហាននឹងមកពីណាទេបានជាធ្វេីឲ្យនាងមានអារម្មណ៍ថាធម្មតាមួយរំពេចបែបនេះ ។

   “យប់នេះបើយើងធ្វេីឲ្យនាងអង្វរយើងមិនបានទេមិនបាច់ហៅយើងថា អុីសាប៊ែលឡា ទៀតទេ!!!”ដោយអត់ទ្រាំនឹងភាពប្រហើនរបស់នាងមិនបានប៊ែលឡាក៏អូសដៃនាងចេញទៅណាក៏មិនទៅយ៉ាងកម្រោល ។

   “អាយ៎!!!លែង...លែងខ្ញុំភ្លាមទៅ!!”ភីតឈី

(ខ្មីន : ចង់ធ្វេីអីគេទៀតហៃប្រុសតូចប៊ែលឡា💀)

     ~ចប់~

<សូមអធ្យាស្រ័យចំពោះពាក្យពេចន៍ដែលមិនល្អ មួយចំនួន❤️>

Comment