Part 27

ភាគទី 27

<< ត >>

   “មកនេះ...”ក្រោយពីសូហ្វៀចេញទៅផុតហើយប៊ែលឡាក៏ងាកមកចាប់អូសទាញភីតឈីទៅជាមួយទាំងកម្រោល ។

   “លែងខ្ញុំទៅ!!ប៊ែលឡាលែងដៃខ្ញុំ!”ភីតឈីរត់តាមកម្លាំងអូសទាញនោះបណ្តើរព្យាយាមប្រើដៃម្ខាងដែរនៅសល់បេះដៃគេចេញបណ្តើរទាំងឈឺផ្សារព្រោះតែគេបានចាប់ចំដៃដែលរលាកទឹកក្តៅនោះ ។ ឯប៊ែលឡាវិញគេហាក់មិនបានខ្វាយខ្វល់អ្វីបន្តិចសោះគិតតែពីអូសនាងទៅទាំងមុខស្មើរលាយឡំនិងកំហឹងបន្តិចបន្តួច ។

   “នែ៎នេះឯងចង់ធ្វេីស្អីនាងហា៎ស?”ភ្លាមនោះអ៊ីងហ្វាក៏បានបង្ហាញខ្លួនដោយចាប់របេះដៃភីតឈីចេញពីប៊ែលឡានិងយកនាងបានលាក់ក្រោយខ្នងគេចវេសពីប្អូនចិត្តព្រៃផ្សៃធ្វេីអ្វីមិនគិតមុខគិតក្រោយមួយនេះ ។

   “នេះជារឿងខ្ញុំនឹងនាងកុំរវល់ម្តងបានទេ!”ប៊ែលឡា

   “រឿងស្អី..ដល់ថ្នាក់អូសទាញនាងដូចសត្វធាតុបែបនេះ”ហ្វាបង្ហាញទឹកមុខមិនពេញចិត្តចំពោះទង្វើរមុននេះរបស់ប៊ែលឡា ដំបូងគេថាមិនចង់ចេះដឹងដូចគ្នាតែឃើញហើយមិនចេះដឹងមិនបានព្រោះមើលទៅវាហួសហេតុពេកអូសទាញនាងទីណាត់ទីណែងមិនព្រមឲ្យនាងដើរទៅតាមសម្រួលសោះវាប្រៀបដូចជានាងគ្មានតម្លៃអ្វីបន្តិចសោះចង់អូសទៅណាក៏បាន ។

   “ស្រីពិសពុលដូចជានាងសមតែទទួលបែបនេះហើយ!ឥឡូវឆាប់ប្រគល់នាងមកឲ្យខ្ញុំមក..”ប៊ែលឡាស្តីថាប៉ាចៗនឹកឃើញដល់រឿងនាងធ្វេីបាបសូហ្វៀ រួចក៏ទទូចឲ្យហ្វាប្រគល់នាងមកវិញអាល៎គេបានចាត់ការកុំឲ្យក្មេងនេះចេះតែហ៊ានដើរធ្វេីបាបអ្នកដទៃផ្តេសផ្តាស ។

   “មិនបាន!លុះត្រាតែឯងប្រាប់យើងសិនថាមានរឿងអី!”ហ្វា

   “ល្អ!បើបងចង់ដឹងហើយខ្ញុំប្រាប់ទៅចុះនឹងបានស្គាល់ច្បាស់ពីសន្តានចិត្តរបស់នាងផង”រាងខ្ពស់អោបដៃញញឹមចុងមាត់ទាំងមានអំនួតបូករួមនិងគំនិតមិនល្អចង់ឲ្យហ្វាដឹងអំពីរឿងនោះហើយនិងបានឈប់ជាប់ចិត្តប្រតិពណ៌លើរូបនាងទៀត ទើបគេក៏ចាប់ផ្តើមរៀបរាប់គ្រប់រឿងរ៉ាវប្រាប់ទៅហ្វាទាំងអស់គ្មានចន្លោះសូម្បីមួយពាក្យមានតែបន្ថែម។

   “ហើយឯងជឿ?”ស្តាប់ការរ៉ាយរ៉ាប់របស់ប៊ែលឡារួចហ្វាក៏ចាប់ផ្តើមមានមន្ទិលឡើងមកចំពោះរឿងនេះទើបចងចិញ្ចើមសួរទាំងភាពមិនយល់ព្រម ។

   “ប្រាកដណាស់!ជាក់ស្តែងនៅនិងមុខបែបនេះហើយបងប្រុងមិនឲ្យខ្ញុំជឿ?”ប៊ែលឡា

   “ផ្ទះឯងមិនមែនមិនមានកាមេរ៉ាទេឬក៏មកពីឯងមានគំនិតចង់ធ្វេីបាបនាងដោយខ្លួនឯង??”ហ្វា

   “ហុឺ?”ប៊ែលឡា

   “ទៅស៊ើបមើលឲ្យច្បាស់សិនទៅចាំមករកនាង ឥឡូវយើងសុំយកនាងទៅសិននឹងរង់ចាំរហូតដល់ឯងរកឃើញការពិត..!!”ចប់សម្តីអ៊ីងហ្វាក៏ទាញដៃភីតឈីដើរចាកចេញទៅ តែមិនបានប៉ុន្មានជំហ៊ានផងក៏ត្រូវប៊ែលឡាមករារំាងមិនឲ្យបន្តដំណើរទៅមុខបានតទៅទៀត ។

   “មិនងាយដល់ម្លឹងទេបងស្រី!”អុស!គិតស្មានថាយកមនុស្សរបស់គេចេញទៅដោយងាយៗហេ៎សដេកចាំទៅ មនុស្សរបស់គេជារបស់គេមិនថាមានរឿងអ្វីក៏នៅតែជាមនុស្សរបស់គេគ្មានការអនុញ្ញាតគឺ..គ្មានសិទ្ធ ។

   “ខ្ញុំនឹងទៅស៊ើបឲ្យច្បាស់ពីរឿងនេះតែសុំបងទុកនាងនៅទីនេះ!កុំភ្លេចថាខ្ញុំជាម្ចាស់របស់នាងមិនមែនបងឡើយ!”ប៊ែលឡារក្សាទឹកមុខមាំសង្កត់ធ្ងន់រាល់ពាក្យពេចន៍គ្រប់ខ្យល់ដង្ហើមដែលបញ្ជាក់យ៉ាងច្បាស់ពីភាពជាម្ចាស់ រួចក៏កញ្ឆក់ដៃនាងដើរចាកចេញទៅ ។

   ប៊ែលឡាបានដឹកដៃភីតឈីមកដល់ខាងក្រោយផ្ទះដែរមានកញ្ចុះមួយនិងស្រះទឹកដ៏ធំពោលពេញទៅដោយត្រីតូចធំជាច្រើន ឯបរិយាកាសជុំវិញក៏សុទ្ធសឹងតែជាដើមឈើតូចធំពណ៌បៃតងខៀវខ្ចី ។

   “យើងមិនពេញចិត្ត”មកដល់កន្លែងសមគួរសម្រាប់ចរចារគ្នាហើយប៊ែលឡាក៏ចាប់ផ្តើមចេញអាការៈប្រចែប្រច័ណ្ឌចំពោះភីតឈីចេញមកស្តែងៗគ្មានការលាក់លៀមសូម្បីបន្តិច ។

   “ប៉ុន្តែខ្ញុំមិនបានធ្វេីពិតមែនណា៎!”ដោយនឹកគិតមិនដល់ថាប៊ែលឡានិយាយពីរឿងអ្វីភីតឈីក៏ចាប់អធិប្បាយពីភាពស្មោះត្រង់កែលម្អខ្លួនចំពោះរឿងដែលត្រូវសូហ្វៀចោទប្រកាន់ ។

   “យើងមិនបាននិយាយពីរឿងនោះ..”ប៊ែលឡា

   “អូ៎!!បើអ៊ីចឹងរឿងអ្វីទៅ?”ភីតឈី

   “នេះនាងមិនដឹងឬធ្វេីមិនដឹង”លឺនាងសួរសំណួរដ៏សែនឆោតល្ងង់ដូច្នោះប៊ែលឡាក៏ជ្រួញចិញ្ចើមសួរទាំងហួសចិត្ត ។

   “..........”ភីតឈី

   “គឺ..យើងមិនពេញចិត្តហើយក៏មិនចង់ឃើញនាងទៅស្និតស្នាលជាមួយហ្វាទេ!!”មិនចង់វែងឆ្ងាយច្រើនប៊ែលឡាក៏សម្រេចចិត្តបង្ហាញពីអារម្មណ៍របស់ខ្លួនចេញមកទាំងមិនស្ទាក់ស្ទើរ តែហេតុអី?ហេតុអី?គេត្រូវមិនពេញចិត្តឬមានអារម្មណ៍ឆ្កួតៗនៅពេលដែលឃើញនាងទៅនៅជិតកៀកកើយជាមួយហ្វា?គេវល់អស់ហើយខណៈពេលនេះដឹងត្រឹមម្យ៉ាងគឺគេមិនពេញចិត្តមិនចង់ឃើញនាងនៅជិតហ្វាឡើយ ។

(ប្រុសតូចបញ្ចេញអាការៈប្រច័ណ្ឌម៉ែតីយើងហើយ🗿)

   ~ចប់~

Comment