ភាគទី 50

               
     ៚ ថ្ងៃថ្មី
   ប្រាវ~~~
   «តេីឯងកេីតឆ្គួតស្អីហាស៎?»លោកដាងហូ គ្រវាសថូផ្កាក្នុងផ្ទះឲ្យបែកខ្ចាយឯអ្នកកម្លោះក៏ឈរគេចទៅម្ខាង យកដៃអង្អែលថ្ពាល់ដែលមានរបួសកាលពីម្សិលមិញ
   «លោកប៉ាខ្ញុំធ្វេីនេះក៏ជួយអាយមីដែល ប៉ាឃេីញទេបន្តិចទៀតវានឹងបាត់បងប្រពន្ធវាហេីយ»ដុងហ្យុន
   «ឲ្យអាយមីដាក់ថ្នាំបំពុលប្រពន្ធវា បន្ទាប់វាក៏ចាប់ប្អូនឯងទៅសម្លាប់ហេស៎?ដឹងថាខ្លួនធ្វេីស្អីទេ
ដុងហ្យុម បេីវាសម្លាប់ប្អូនឯងតេីគិតយ៉ាងមិច?»
  «វាមិនសម្លាប់ទេ!! ថ្នាំបន្សាបនៅនឹងខ្ញុំ ពួកយេីងនឹងដោះដូរគ្នា»
   «ឯងចង់លេងស្អី ប្អូនឯងនៅក្នុងកណ្តាប់វា វាចង់សម្លាប់អាយមីពេលណាក៏បាន ឥឡូវនេះវាកាន់តែក្អេងក្អាងអំណាចរបស់វាស្ទេីរតែគ្របដណ្តប់លេីទីក្រុងទៅហេីយ យេីងធ្វេីស្អីបាន? អាកូនចង្រៃ៎ឯងនេះនាំទុកដល់យេីងគ្រប់យ៉ាង»
  «សម្លាប់វាមុនទៅលោកប៉ា…បេីវាដឹងថាលោកប៉ាជាអ្នកសម្លាប់លោកអ៊ុំចនតេីគិតយ៉ាងមេច?»
  «ឯងចង់យេីងធ្វេីយ៉ាងមិច? កូនចៅរបស់វារាប់រយនាក់បូករួមជាមួយកូនអាកញ្ចាស់មីនទៀតវាឡេីងជាមេម៉ាហ្វៀរ ជ្រៀតជ្រែកទឹកដីយេីងឡេីងអស់ទៅហេីយ»
  «សឺត…..ខ្ញុំមានវិធីមួយ!!»
  «ជួយតែប្អូនស្រីឯងឲ្យបានសិនទៅដុងហ្យុន»
«ខ្ញុំនឹងដោះដូរជាមួយវា ឲ្យវាទៅឃ្លាំងទំនិញចាស់របស់យេីងបន្ទាប់មកឲ្យវាយកអាយមីទៅជាមួយ ខ្ញុំឲ្យថ្នាំបន្សាបទៅវា វាឲ្យអាយមីមកពួកយេីងវិញ!! ហេីយថ្ងៃនោះសម្លាប់វាតែម្តងទៅ ខ្ញុំនឹងប្រមូលកូនចៅមក
វិញ»ដុងហ្យុន
    «នៅមានមីន យ៉ុនគីឯងគិតថាវាមានគ្នាតិចហេស៎
ប្រៀបនឹងពួកយេីង គ្នាពួកវាច្រេីនខ្លាំងណាស់»លោកដាងហូ
   «លោកប៉ាគិតថាវាគ្មានចំណុចខ្សោយដូច ចន ជុងហ្គុក ហេស៎?»ដុងហ្យុន
  «អ្នកណា?»
   «ផាក ជីមីន!!»
        - SKIP -
   ឆ្វាច់~ឆ្វាច់~ឆ្វាច់
  «អ្ហាយៗ….ហុឹក..អ្ហា៎»នាងក្រមុំខ្ទប់ខ្លួនយំស្ទេីរ
ខ្សោះពីខ្លួន ខណៈត្រូវគេវ៉ៃនឹងខ្សែឆ្វាច់ៗឈឺស្ទេីរតែសន្លប់ទៅហេីយ
  «យេីងនិយាយម្តងទៀត នាងឲ្យថ្នាំបន្សាបមកយេីងទេ?»រាងក្រាស់សម្លុតសង្កត់សំឡេងខ្លាំងៗដាក់នាង
ទាមទាឲ្យប្រគល់ថ្នាំបន្សាបមកគេ
   «អ្ហា៎ៗ…ទេ!! ហុឹក…..វានឹងងាប់»
  ឆ្វាច់~ឆ្វាច់ៗៗ~~
   «អ្ហាយយ….ឈឺណាស់..ហុឹក ឈប់វ៉ៃខ្ញុំទៅបងជុង»អាយមីន ហំអង្វរព្រមលេីកដៃសំពះរាងក្រាស់
     ឆ្វាច់~ឆ្វាច់ៗៗ~~
  «អ្ហាយយយយយ.……..»
  «ឈប់ទៅ!!»ជុងហ្គុក ក្រោករួចដេីរទៅជិតនាងក្រមុំ បន្ទន់ជង្គង់ចុះសួរនាង ប្រេីសំឡេងរាបស្មេីត្រជាក់ដូចទឹកកកទៅកាន់នាង
  «ឲ្យតែនាងឲ្យថ្នាំបន្សាបមកយេីង យេីងនឹងដោះលែងនាងមិនសម្លាប់នោះទេ!!»
  «ហុឹកៗ….ហុឺ !!! »
       ឆ្វាច់~
  «អ្ហាយយ…ហុឺៗ»
  «និយាយភ្លាម!»ជុងហ្គុក
  «វានឹងស្លាប់…វាឆ្លងមិនផុតថ្ងៃនេះទេ!!គីម ថេយ៉ុងឯងនឹងស្លាប់»អាយមី
  «ចង្រៃ៎!!»
       ឆ្វាច់ៗៗ~~~
  «អ្ហាយយៗ…បងជុង...ឈឺ !! អ្ហា៎..»អាយមី
  «និយាយតាមសម្រួលក៏មិនឈឺខ្លួនដែល»ជុងហ្គុក
       ឆ្វាច់~
  «ថ្នាំបន្សាបមិននៅនឹងខ្ញុំ..ទេ អ្ហា៎ៗ»អាយមី
  «នៅកន្លែងណា៎…នាងទុកនៅឯណា?»ជុងហ្គុក
  «នៅ..នឹងបង.ដុងហ្យុន ហុឺៗ!ដោះលែងខ្ញុំទៅបងជុង»
  «នៅស្ទេីរណាស់ដែលធ្វេីទៅលេីថេយ៍ហូ អាយមី»
ជុងហ្គ្ក ដោះកាំភ្លេីងចេញពីចង្កេះរួចតម្រង់ទៅរកនាង ចំណែកឯអាយមីឃេីញហេីយក៏ភ័យញ័រតតាត់សម្រក់ទឹកភ្នែកដោយក្តីឈឺចាប់នៅលេីមុខរបួស
   «ហុឺៗ…កុំសម្លាប់ខ្ញុំអីបងជុងទុកជីវិតឲ្យខ្ញុំផង..ហុឺៗ
បងជុង..»នាងអោនមុខចុះលេីកដៃញញីញញ័រ
សំពះបាត់ជេីងរាងក្រាស់
       ផាំង'~~~
  «ហុឺៗ……..»នាងក្រមុំងេីបមុខឡេីងយឺតៗ សម្លឹងមេីលខ្លួនប្រាណខ្លួនឯង  ឃេីញថាមិនបានត្រូវកាំភ្លេីងទេ នាយគ្រាន់តែបាញ់បញ្ឆិតនាងតែប៉ុណ្ណោះ
   «យកបាយឲ្យនាងទៅ ហាមលាបថ្នាំឲ្យ !! កុំឲ្យនាងស្លាប់មុនពេលទៅជួបប៉ារបស់នាងឲ្យសោះ»
ជុងហ្គុក ប្រាប់កូនចៅរួចក៏បោះជំហានចេញពីបន្ទប់ងងឹតនោះជាមួយមនុស្សជំនិតទាំងពីរ
   «គីម ថេយ៉ុងនឹងស្លាប់!! បងប្រុសគ្មានថ្ងៃឲ្យថ្នាំ
បន្សាបទៅវាទេ ហុឺៗ…»អាយមី
     ឆ្វាច់~~~
  «អ្នកណាឲ្យនាងប្រមាថចៅហ្វាយតូច?;
   «អ្ហាយយយយយ…!!»
        ៚ វីឡា ចន
        ជំហានជេីងវែងៗបោះសម្តៅយ៉ាងលឿនចូលមកក្នុងផ្ទះ ដៃមាំក្រាស់ក៏រហ័សស៊កកាំភ្លេីងនឹងចង្កេះវិញខ្លាចរាងតូចជាប្រពន្ធឃេីញ ជុងហ្គុកជ្រួលចិញ្ចើមចូលគ្នាពេលមិនឃេីញប្រពន្ធនៅក្នុងផ្ទះក៏ប្រញាប់សួរអ្នកបម្រេីនៅផ្ទះបាយ។
    «ឯណាថេយ៉ុង»សម្លេងគ្រលធំបន្លឺឡេីងខ្លាំៗ ធ្វេីឲ្យយូយីងរហ័សងាកមកយ៉ាងលឿនមុននឹងជម្រាបប្រាប់ម្ចាស់របស់ខ្លួន
   «គឺ...មិនទាន់ឃេីញអ្នកប្រុសចេញមកពីបន្ទប់ទេចៅហ្វាយ»យូយីង
   «ពីពេលណា?»
  «តាំងពីចៅហ្វាយចេញទៅ»យូយីង អោនមុខចុះ រាងក្រាស់មិនហាស្តីក៏ប្រញាប់ចូលទៅក្នុងបន្ទប់ដេីម្បីមេីលរាងតូច។
      ក្រាក~~
       ជុងហ្គុក បេីកទ្វារចូលក្នុងបន្ទប់យ៉ាងលឿនដេីម្បី
មេីលថារាងតូចនៅទីនោះក៏អត់ ប៉ុន្តែសូម្បីតែស្រមោលក៏អត់ឃេីញដែល រាងក្រាស់រេលភ្នែកទៅទ្វារបន្ទប់ទាំងសង្ស័យ ក្នុងចិត្តភ័យមិនស្ទេីរទេខ្លាចរាងតូចដួលឬក៏ខ្យល់គក្នុងនោះ ព្រោះប៉ុន្មាថ្ងៃនេះថេយ៉ុងខ្សោយៗ សូម្បីនិយាយក៏ស្តាប់មិនចង់ឮ ចំណែកឯបាយទឹកក៏មិនព្រមញុាំ ។
   «ថេយ៍!»ជុងហ្គុក ចូលទៅបេីកទ្វារបន្ទប់ទឹកយ៉ាងកម្រោល ទ្រូងស្ទេីរប្រេះពេលឃេីញរូបភាពនៅចំពោះភ្នែក រាងតូចកំពុងដេកក្នុងអាងងូតទឹក មុខស្លេកៗ បបូរមាត់ពណ៍ស្វាយអាចឲ្យគេដឹងភ្លាមថារាងតូចមិនមែនគេងលក់ពេលកំពុងងូតទឹក ប៉ុន្តែរាងតូចកំពុងមានបញ្ហា
    «ចង្រៃ៎....ថេយ៍!!ថេយ៉ុង»ជុងហ្គុក រត់ទៅលេីករាងកាយតូចចេញពីទឹក ប្រអប់ដៃក្រាស់ខ្មឹកលេីកក្រសោបមុខរាងតូចមេីល ឯខ្លួនប្រាណក៏ត្រជាក់ដូចត្រាំទឹកកក
  «កុំកេីតអីឲ្យសោះណា៎....»រាងក្រាស់ប្រញាប់បង្ហូរទឹកត្រជាក់ចេញរួចក៏បង្ហូរទឹកក្តៅឧណ្ហៗបញ្ចូលវិញ មុននឹងដោះខោអាវចេញពីខ្លួនអស់រួចលេីកបីរាងកាយតូចចូលទៅក្នុងអាងងូតទឹកជាមួយ
   «ទ្រាំបន្តិចណា៎..អូនមិនកេីតអីទេ!!»ជុងហ្គុក ចាប់ក្បាលរបស់រាងតូចឲ្យផ្អែកនឹងទ្រូងរបស់គេ ដៃទំនេរក៏ក្បង់ទឹកដាក់លេីសាច់ត្រជាក់របស់រាងតូចដេីម្បីឲ្យគេឆាប់វិលត្រឡប់មករកសីតុណ្ហភាពដេីមវិញ មុននឹងអោបខ្លួនតូចនោះជាប់ដេីម្បីបង្ថែមភាពកក់ក្តៅឲ្យប្រពន្ធ
  «ជុងហ្គុក….»ថេយ៍ បេីកភ្នែកឡេីងព្រឹចៗ បបូរមាត់ខំបង្ហេីបហៅរាងក្រាស់
  «មិចក៏អូនមកនៅបន្ទប់តែម្នាក់ឯង?»
  «………….»ស្ងាត់
  «ទ្រាំបន្តិចអូន ខ្លួនអូនត្រជាក់ណាស់»
       បន្ទាប់ពីត្រាំទឹកនៅយ៉ាងយូរ ពេលដឹងថារាងតូចត្រឡប់វិលមកសីតុណ្ហភាពដេីមវិញហេីយមក នាយក៏បីថេយ៍ចេញពីអាងងូតទឹករួចបីគេដាក់ឲ្យនៅលេីពូក ជូតខ្លួនរួចមុននឹងទាញអាវសាច់ក្រណាត់ពណ៍.ស.ដៃវែងហួសដៃមកពាក់ឲ្យរាងតូចមុននឹងដេីរទៅផ្លាស់ខោអាវថ្មីរួចចេញមកមេីលរាងតូចវិញ។
   «ក្តៅណាស់!!»រាងក្រាស់ស្ទាបថ្ងាសប្រពន្ធរួចទេីបប្រញាប់រួសរន់ចេញពីបន្ទប់ដេីម្បីយកអាហារឲ្យរាងតូចញុាំនឹងបានលេបថ្នាំបញ្ចុះកម្តៅ
        ជុងហ្គុកក៏ចូលមកវិញនូវថាសបបរនៅក្នុងដៃមានទឹកមួយកែវដេីទៅវេរ៉ងដានៅខាងមុខបន្ទប់ដាក់ថាសអាហារនៅលេីតុ មុននឹងដេីរទៅរករាងតូចដែលនៅលេីគ្រែលេីកបីគេថ្នមៗតម្រង់ទៅកៅអីដែលមានជាស្រេចដាក់ខ្លួនតូចឲ្យអង្គុយពីលេីភ្លៅ ។
   «អូនរាងស្រឡះខ្លួនបន្តិចទេ?»ជុងហ្គុកសួ រាងតូចមិនមាត់ក៏សម្លឹងមេីលទេសភាពនៅខាងក្រៅមានអារម្មណ៍ថាស្រឡះមុខមាត់បន្តិចពេលអង្គុយនៅខាងក្រៅបែបនេះ
   «ញុាំបន្តិចទៅ!!»រាងក្រាស់ដួសបបរផ្លុំឲ្យត្រជាក់រួចភ្ជុងមាត់រាងតូចឲ្យញុាំ
  «អុឹមម….»រាងតូចងាក់ក្បាលតិចៗ ព្រមហាមាត់ញុាំបបរដែលរាងក្រាស់បញ្ចុកលេបទាំងពិបាកព្រោះឈឺបំពង ក ស្ទេីរស្លាប់
  «ហុឹម..ខិខិ..»ថេយ៉ុង លេបបរចូលអស់រួចក៏ក្អក
ខេះៗ ប្រអប់ដៃស្រឡូនក៏ខ្ញាំដៃរាងក្រាស់យ៉ាងខ្លាំង
  «ញុាំទឹកសិនទៅ!!»រាងក្រាស់និយាយទាំងបារម្ភលេីកទឹកឲ្យរាងតូចជាប្រពន្ធផឹក គេទ្រាំឃេីញថេយ៍បែបនេះមិនបានទេប៉ុន្តែបេីរាងតូចនូវតែបន្តមិនញុាំអីចូលពោះបែបនេះទៀតនឹងរឹតតែខ្សោយជាមួយមិនខានទេ
   «ឈឺណាស់..ជុង»ថេយ៉ុង គ្រវីក្បាលតិចៗ លេីកដៃតោង.ក.ជ្របមុខនឹងប្រលោះ.ក.មនុស្សមាឌធំនាយក៏អង្អែលក្បាលគេថ្នមៗ
   «មួយម៉ាត់ទៀតទៅ…អូនមិនបានញុាំអីច្រេីនថ្ងៃហេីយ»
   «……..»រាងតូចងេីបមុខចេញពីប្រលោះ.ក.មនុស្សមាឌធំ ជុងហ្គុកក៏ដួសបបរមកផ្លុំរួចបញ្ចុកមាឌតូច
   «ហុឹមម.….»ថេយ៍ ធ្មិចភ្នែកខំលេបបបរចូលក្នុងមាត់ទាំងពិបាក រាងក្រាស់បញ្ចុករាងតូចបាន4-5ម៉ាត់..រាងតូចក៏លែងញុាំព្រោះគេទ្រាំមិនបានឲ្យតែញុាំដឹងតែឈឺបំពង.ក.ពិបាកទ្រាំស្ទេីរស្លាប់ទៅហេីយ
   «ញុាំថ្នាំ!!»ជុងហ្គុក
  «ទេ….មិនលេបទេ!! ហុឹកៗ…»
  «លេបទៅណា៎…បេីអូនមិនលេបធ្វេីមិចនឹងជា?»
  «ឈឺ.ក….ខិខិ…មិនលេបទេ»ថេយ៍ គ្រវីក្បាលតតាត់ជ្រប់មុខនឹងប្រលោះ.ក.រាងក្រាស់ម្តងទៀតគេចពីមុខ
អ្នកជាប្តីដែលបង្ខំឲ្យលេបថ្នាំ
  «មិនបានទេ!!»រាងក្រាស់ អស់ជម្រេីទេីបយកថ្នាំដាក់នៅក្នុងមាត់រួចទាញមាឌតូចចេញពីប្រលោះកក្រសោបមុខមាឌតូចចាប់ថេីបមាត់បញ្ចូលថ្នាំពីមាត់
របស់ខ្លួនទៅរាងតូច
   «ហុឹមម….»មាឌតូចគ្រហឹមតិចៗ ពេលរាងក្រាស់រុលអណ្តាតរុញថ្នាំនោះចូលមកមាត់ខ្លួនឯង ពិបាកទ្រាំទេីបគេលេបថ្នាំនោះចូលមួយរំពេច ពេលរាងតូចលេបថ្នាំចូលហេីយរាងក្រាស់ក៏ដកមាត់ចេញ
  «ខិខិ…ល្វីងណាស់»ថេយ៉ុង លិទ្ធបបូរមាត់ក្រោម ធ្វេីមុខយ៉ាប់ដាក់ជាប្តី
   «ញុាំទឹកទៅ»ជុងហ្គុក យកទឹកបញ្ចុករាងតូចឲ្យផឹកទឹកទេីបគឹផឹកក្រោយ
   «មិនសូវក្តៅទេ!!»រាងក្រាស់ស្ទាបក្បាលរាងតូចម្តងទៀត ចង់ដឹងថាកម្តៅចុះហេីយរឺនៅ?
  «សុំទោស!!»ថេយ៉ុង អោនមុខចុះរួចនិយាយខ្សាវៗ មានអារម្មណ៍ថាខ្លួនជាបន្ទុកប្តី គេធ្វេីឲ្យជុងហ្គុកបារម្ភណាស់ហេីយ មេីលថែគេប្រាកដជាហត់…គេខ្លួនឯងក៏ចង់ជាដែលប៉ុន្តែពីមួយថ្ងៃទៅមួួយថ្ងៃដូចជាមិនធូរ
ស្បេីយសោះ ព្រឹកមិញគេគ្រាន់តែចូលទៅងូតទឹកម្នាក់ឯង បំណងចង់ត្រាំខ្លួននៅក្នុងអាងងូតទឹកឲ្យស្រឡះខ្លួនបន្តិច អ្នកណាទៅដឹងគេគ្រប់គ្រងខ្លួនឯងមិនបានល្វេីយ ហត់ កម្លាំង រហូតដល់សន្លប់ក្នុងអាងទឹក សំណាងហេីយដែលរាងក្រាស់មកទាន់ មិនអញ្ចឹងទេប្រាកដជាស្លាប់បាត់ហេីយ!!
  «ហេតុអីសុំទោសបង ? បងសុំទោសអូនទេីបត្រូវ បងការពារអូនមិនបានល្អ អូនឈឺបែបនេះក៏ព្រោះតែបង»ជុងហ្គុក ចាប់ថ្ពាល់រាងតូចអង្អែលតិចៗរួចងេីយទៅថេីបថ្ងាសរាងតូចមួយដង្ហេីម……ចំណែករាងតូចក៏បិទភ្នែកសម្រក់ទឹកភ្នែកចេញមក
       ក្រាក~~~
       សម្លេងទ្វារបានបន្លឺឡេីងធ្វេីឲ្យជុងហ្គុករហ័សងាកទៅមេីល ចំណែកឯរាងតូចមិនចាប់អារម្មណ៍អ្វីទាំងអស់ដឹងត្រឹមថាពេលនេះគេចង់អោបរាងក្រាស់ទទួលយកភាពកក់ក្តៅវិញ។
    «ថេយ៉ុង!»ជីមីន រត់ទៅរកមាឌតូចយ៉ាងលឿន ចំណែកឯយ៉ុនគីក៏បិទទ្វារយឺតៗស៊កដៃចូល
ហ៊ោបៅខោដេីរទៅរកពួកគេ
   «ថេយ៍គឺយេីងជីមីនណា៎!!»ជីមីន ចងចិញ្ចេីមពេល
គេខំរត់ចូលមកហេីយហៅឈ្មោះរាងតូចឡេីង2ដងហេីយ ប៉ុន្តែថេយ៉ុងនៅតែមិនងេីបមុខមេីលសោះគេអោបរាងក្រាស់មិនលែង
  «គឺជីមីននឹងយ៉ុនគីមេីលអូន»ជុងហ្គុក អង្អែលសក់រាងតូចថ្នមៗ មាឌតូចឮដូច្នេះហេីយក៏ខំងេីបមុខឡេីងញីភ្នែកតិចៗសម្លឹងមេីលពួកគេ
   «ជីមីន»Teaនិយាយខ្សាវៗស្តាប់មិនចង់ឮ  មានតែរាងក្រាស់ទេដែលស្តាប់ឮព្រោះគេនៅជិតរាងតូច
  «ថេយ៍…ឯងខ្សោយខ្លាំងបែបនេះហេស៎?»ជីមីនចាប់
ដៃរាងតូចទាំងបារម្ភព្រោះរាងតូចនិយាយមិញនេះគេស្តាប់ឡេីងមិនចង់ឮទៅហេីយផ្ទៀងត្រជាក់ខ្លាំងទេីបដឹង
   «ឯងស្គមណាស់!!»ជីមីន និយាយបន្តទៀតភ្នែក
សម្លឹងមេីលរាងតូចឥតឈប់
  «……………….»មាឌតូចក្រលាសភ្នែកមេីលយ៉ុនគីបន្តិចមុននឹងងាកមុខទៅរកជុងហ្គុកវិញអោបរាងក្រាស់យ៉ាងណែនដូចខ្លាចអ្នកណាអញ្ចឹង
   «ថេយ៍ឈឺបំពង់.ក. គេនិយាយមិនបានទេ ទោះជានិយាយបានក៏ឈឺខ្លាំងដែល»ជុងហ្គុក ដៀងភ្នែកមេីលយ៉ុនគីដែលឈរអោបដៃធ្វេីមុខរាបស្មេីដាក់
   «ព្រះអេីយថេយ៍!!……»ជីមីនមេីលទៅរាងតូចទាំងអាណិត តាមពិតមិនមែនមកពីមាឌតូចមិនចង់និយាយជាមួយគេទេប៉ុន្តែមកពីគេឈឺទេីបមិនចង់និយាយ។


            To be continued……………….…………..






















Comment