BIBLEBUILD 17(អាហួរអាជីង)

សម្លេងមនុស្សម្នានិយាយគ្នាអ៊ូអរនាព្រលានយន្ត ហោះដាស់សតិអ្នកដែលអង្គុយភ្លាំងភ្លឹកតែម្នាក់ឯងនៅកៅអីរង់ចាំឱ្យបញ្ឈប់ការគិតដ៏រញ៉េរញ៉ៃដែលមិនទាន់អាចសម្រេចបានថាគួរទៅតាមអ្នកដែលបម្រុងនឹងចាកចេញឬក៏ដោះលែងឱ្យគេចាកចេញទៅដោយអស់ចិត្ត ខណៈក្នុងចិត្តនៅមិនទាន់សម្រេចបានច្បាស់ថា ត្រូវជម្រើសមួយណារវាងមនុស្សដែលនាយត្រូវការនិងរីករាយទទួលយក វាជាការសម្រេចចិត្តដែលស្រពិចស្រពិលពិបាកសម្រេចខ្លាំងបំផុតតាមដែលគេធ្លាប់ជួប

Bible ដកដង្ហើមធំជាច្រើនដងសម្លឹងនាឡិកាលើដៃជិតដល់ម៉ោងហើយ នៅមិនដល់ 20នាទីទៀតទេ ពេលនេះប្រហែលជាដល់ពេលអ្នកដំណើរត្រៀមឡើងយន្តហោះហើយ អ្នកកម្លោះក្រោកដើរចេញពីត្រង់នោះសម្តៅទៅកន្លែងឆែកឆេរ ហើយពួនក្រោយសរសរធំនៅម្ខាងសម្លឹងមើល Biu ដែលទើប នឹងឆែកវ៉ាលីហើយតែបែរជានៅឈរសម្លឹងទូរស័ព្ទងាកមើលឆ្វេងស្តាំមិនឈប់ តើ Biu កំពុងរង់ចាំគេឬ?

«Biu ដល់ពេលហើយកូន!» អ្នកជាឪពុកឈរហៅកូនប្រុសដែលឈរធ្មឹងត្រង់នោះមិនព្រមកម្រើកប្រអប់ជើងតាមអ្នកជាឪពុកដែលដើរទៅមុន

«លោកប៉ា...កូនចង់នៅចាំបងប្រុសបន្តិចទៀត»
«ប៉ាថា ទោះកូននៅរងចាំគេដល់ព្រឹកស្អែកទៀតក៏គេមិនបង្ហាញខ្លួនមកដែរ» លោក Cha លើកដៃអង្អែលសក់ក្បាលកូនប្រុសដើម្បីលួងលោមគេ ទោះគាត់មានឋានៈត្រឹមជាឪពុកចុងរបស់ក្មេងម្នាក់ក្តី ក៏ប៉ុន្តែការស្រឡាញ់របស់គាត់ចំពោះគេលើសពីទំហឹងនៃក្តីស្រឡាញ់របស់ឪពុកបង្កើតគេទៅទៀត

«តែ Biu ចង់រងចាំបន្តិចទៀត អ្នកម៉ាក់...បាទ៎!សុំឱ្យកូននៅចាំគាត់រហូតអស់ចិត្តសិនទៅណា៎....» Biu លើកដៃសំពះអង្វរអ្នកម្តាយឱ្យផ្តល់ពេលវេលាដល់គេបន្តិចទៀត

«ក៏បាន....!ម៉ាក់នឹងឱ្យកូននៅចាំរហូតដល់កូនដឹងថាខ្លួនឯងគ្មានតម្លៃក្នុងកែវភ្នែកគេសូម្បីបន្តិច កុំភ្លេចសន្យាជាមួយម៉ាក់ឱ្យសោះ» អ្នកស្រី Rita រហ័សប្រាស់ខ្លួនដើរទៅតាមស្វាមីទាំងខាំបបូរមាត់ទប់ទឹកភ្នែក ហេតុអ្វីកូនរបស់គាត់ប្រែជាមនុស្សចិត្តទន់និងមានមេត្តាខ្លាំងបែបនេះ?ចិត្តទន់ជ្រាយខ្លាំងពេក មានតែឈឺចាប់ខ្លួនឯងប៉ុណ្ណោះ ហេតុអ្វីគេនៅតែមិនចងចាំរឿងដែល Bible ធ្លាប់ធ្វើខ្លះ?

Biu ឈរស្ងៀមសម្លឹងមើលទៅផ្លូវចូលខាងមុខ តើ Bible របស់គេនឹងមកទេ?គាត់ពិតជាដាច់ចិត្តមែនអ្ហេស៎?គេសន្យានឹងប៉ាម៉ាក់របស់គេថានឹងលែងត្រឡប់មកប្រទេសថៃវិញហើយ បន្ទាប់ពីចាកចេញនៅយប់នេះ ហើយផ្តាច់ខ្លួនចេញ បំភ្លេចគ្រប់យ៉ាងទាក់ទងនឹង Bible ជួបគ្នាលើកក្រោយត្រឹមជាអ្នកដទៃ គេមិនចង់បញ្ចប់ទៅដោយបែបនេះទេ គេចង់ក្រសោប Bible ឱ្យជាប់ ហើយខ្សឹបប្រាប់ថាកុំបំភ្លេចគេ កុំបំភ្លេចគ្រប់យ៉ាងដែលធ្លាប់ធ្វើជាមួយគ្នា កុំបំភ្លេចអារម្មណ៍ដែលធ្លាប់ឱ្យគ្នា តែហេតុអីគេរឹងមាំដល់ថ្នាក់នេះ?ហេតុអីបំភ្លេចគ្រប់យ៉ាងបានងាយខ្លាំងម្លេះ?

រាងតូចក្តាប់ដៃជាប់នឹងទ្រូងទប់អារម្មណ៍ឈឺចាប់និងសម្លេងអណ្តឺតអណ្តក នៅសល់ពេលមិនប៉ុន្មាននាទីទៀតនោះទេ សូមអង្វរ Bible ឆាប់បង្ហាញខ្លួនមក កុំបោះបង់គេចោលដោយបែបនេះអី

«សុំអភ័យទោសផងក្មេងតូច!!ដល់ពេលឡើងយន្តហោះហើយ អញ្ជើញផ្លូវខាងនេះ!» អ្នកបម្រើការតាមយន្តហោះងារដៃទៅផ្លូវចូលក្បែរនោះ ទើបអ្នកដំណើរដែលនៅក្រោយគេងាកមុខឆ្វេងស្តាំរកមើលមនុស្សដែលកំពុងរង់ចាំតែមិនឃើញគេមកទើបដាច់ចិត្តដើរទៅតាមអ្នកនាំផ្លូវ។

« ... » Bible នៅឈរត្រង់នោះសម្លឹងមើលរហូតដល់ Biu ចាកចេញទៅផុត ពេលឃើញ Biu អង្គុយចាំគេរហូតដល់ម៉ោងកំណត់បែបនេះ គេស្ទើរតែហាមខ្លួនឯងមិនឱ្យបង្ហាញខ្លួនមិនជាប់ គេថប់ក្នុងទ្រូងបំផុតដែលមិនអាចសូម្បីតែដើរចូលទៅឱប Biu គេសម្រេចចិត្តហើយថានឹងឱ្យ Biu ទៅ ដូច្នេះឱ្យគេចាកចេញដោយអស់ចិត្តចុះ ទោះបីត្រូវឈឺចាប់ខ្លាំង យ៉ាងហោចណាស់ក៏ជាងពាក់កណ្តាលជីវិតក្រោយ គេអាចរស់នៅដោយភាពរីករាយដែរ

«ទៅបាត់ក៏ល្អ!»

Ring... Ring...!
«Si!» Bible លើកទូរស័ព្ទនិយាយពេលឃើញថាជា  Si

(Bible ជួយខ្ញុំផង) សម្លេងស្អកៗនិងដង្ហក់ដូចជាកំពុងយំរបស់អ្នកម្ខាងទៀតបន្លឺឡើងឱ្យអ្នកកម្លោះដែលអួលដើមក រកយំមុននេះកើតក្តីបារម្ភឡើងមក

«នាងកំពុងយំឬ? Si មានអ្វីកើតឡើង?ឆាប់ប្រាប់ខ្ញុំមក!!»
(Bible ខ្ញុំខ្លាចណាស់!អ្ហឹកអ្ហឹកអ្ហឹក)
«កុំយំអី នាងនៅឯណា?ខ្ញុំទៅរកនាងឥឡូវនេះ»
(នៅផ្ទះតូចរបស់ខ្ញុំ)
«បន្តិចទៀតខ្ញុំទៅដល់»

Bible ចុចផ្តាច់ទូរស័ព្ទហើយងាកក្រោយមើលកន្លែងដែល Biu ទើបនឹងចាកចេញបន្តិច មុននឹងរត់ត្រឡប់ទៅផ្លូវចេញវិញ វាចប់ហើយ គេនិង Biu គ្មានថ្ងៃដូចដើមឡើយ ដូច្នេះគេគួរតែកាត់ចិត្តត្រឡប់មកមើលថែ Si ឱ្យបានល្អដូចមុន ថាមិនត្រូវគេអាចនឹង មានឱកាសនៅក្បែរខ្លួន Si ក្នុងនាមមនុស្សសំខាន់ក៏ថាបាន

«បងពិតជាមករកខ្ញុំពិតមែន...!» Bible គ្រាន់តែបែរខ្លួនបម្រុងនឹងរត់ទៅរកនាងក្រមុំក៏លេចនូវវត្តមានក្មេងតូចដែលនាយបានគិតថាគេឡើងលើយន្តហោះបាត់ទៅហើយ តែនេះ ហេតុអីបានជាគេនៅឈរយំនៅត្រង់នេះទៀតចឹង?

«បង.....!» Bible តបមិនរួចភ្នែកសម្លឹងមើលផ្ទៃមុខក្មេងម្នាក់ប្រុសដែលតែងតែទទួលរងកំហឹងរបស់នាយគ្រប់វិនាទី ឯមនុស្សម្នាក់ទៀតកំពុងតែរងចាំនាយនៅឯងផ្ទះ

«បងទៅសិនហើយ!» Bible រៀបឫកអ្វើខ្លួនដូចគ្មានអ្វីកើតឡើង ហើយដើរចេញទៅ តែមិនបានប៉ុន្មានជំហានផងគ្រប់យ៉ាងក៏ត្រូវផ្អាក

«បងប្រុស...លែងត្រូវការ Biu ហើយអ្ហេស?អ្ហឹកអ្ហឹក បងប្រុសចង់ទុកឱ្យ Biu ទៅនៅទីនោះម្នាក់ឯងទៀត មែនទេ?» Biu បង្ហើបសម្លេងនិយាយតិចៗនៅពីខាងក្រោយខ្នងរបស់ Bible មុននេះសប្បាយចិត្តណាស់ដែល Bible បង្ហាញខ្លួនប៉ុន្តែគ្រប់យ៉ាងត្រូវរលាយអស់ព្រោះនាយមិនបានចង់នៅទីនេះបន្តទៀតនោះទេ មើលទៅគាត់មិនបានមកដើម្បីអង្វរឱ្យគេបន្តនៅប្រទេសថៃដូចគេគិតឡើយ ប្រហែលគាត់មកទីនេះព្រោះចង់ប្រាកដចិត្តថាគេបានចាកចេញពីជីវិតគាត់ឬនៅ នោះទេ!

«...» Bible ឈរស្ងៀមមិនបានតបអ្វីទៅកាន់រាងតូចវិញនោះទេ ពេលនេះនាយកំពុងគិតថានាយមកឈរនៅទីនេះក្នុងគោលបំណងអ្វី ហេតុអីក៏នាយវិលវល់យ៉ាងនេះ?

«សុំអង្វរណា...!លើកនេះ អ្ហឹកអ្ហឹក បងរើសយក Biu ម្តងទៅបានទេ?» មុននេះសម្តីគ្រប់ម៉ាត់ដែល Bible នឹង Si បានឆ្លើយឆ្លងជាមួយគ្នាគេបានឮទាំងអស់ ចឹងហើយ លើកនេះសុំឱ្យនាយក្រាស់រើសយកគេម្នាក់ បើមិនចឹងទេនៅថ្ងៃខាងមុខកុំឡើយជួបមុខទោះចង់និយាយរកគ្នាតាមទូរស័ព្ទក៏ពួកគេគ្មានសង្ឃឹមដែរ

«...» Bible ឈរស្ងៀមខាំមាត់ទាំងអារម្មណ៍វិលវល់មិនយល់ពីខ្លួនឯង តើគេគួរជ្រើសយកអ្នកណា?Biu ឬក៏ Si?

«ណា៎....អ្ហឹកអ្ហឹកទុកឱកាសឱ្យ Biu ម្តងទៀតណា៎ លើកនេះ Biu នឹងមិនក្បត់ពាក្យសន្យាទៀតទេ អ្ហឹកអ្ហឹកកុំរើយកនាងអី» Biu ចូលទៅឱបចង្កេះរបស់ Bible ពីក្រោយយ៉ាងណែនតាមចិត្តដែលប្រាថ្នាចង់បាននៅពេលនេះ គេនៅរង់ចាំចម្លើយពីបុរសម្នាក់ វាពិតជាសំខាន់ណាស់ថា គាត់នឹងជ្រើសយកអ្នកណារវាងគេនឹង Si ក៏ប៉ុន្តែចម្លើយចុងក្រោយដែលគាត់រើនោះគឺ......

Skip
ក្រាក!
«Si...!!!នាងយ៉ាងម៉េចហើយ» នៅទីបំផុត Bible នៅតែជ្រើសយក Si មិនថានៅក្នុងកាលៈទេសៈណាក៏ដោយគ្មានអ្វីដែលអាចកែប្រែការតាំងចិត្តរបស់នាយបាននោះទេ

«Bible...អ្ហឹកអ្ហឹកលោកមកដល់ហើយ» នាងក្រមុំនៅពេលបានឃើញមនុស្សប្រុសដែលខ្លួនចង់ជួបបង្ហាញខ្លួននៅចំពោះភ្លាមនាងក៏ស្ទុះចូលទៅឱបទាំងមិនបានគិចច្រើនថានៅទីនេះមានមនុស្សចាស់នៅឬអត់នោះទេ

«នាងកើតអី?» Bible ទាញកាយនាងក្រមុំចេញពីខ្លួនមុននឹងសួរនាងម្តងទៀត

«គឺលោកប៉ា អ្ហឹកអ្ហឹក អ្នកម៉ាក់របស់ខ្ញុំពួកគាត់លែងស្រឡាញ់ខ្ញុំទៀតហើយ អ្ហឹកអ្ហឹកពួកគាត់បង្ខំឱ្យខ្ញុំរៀបការជាមួយមនុស្សប្រុសចាស់» Si

នៅពេលឮនាងក្រមុំនិយាយបែបនេះ Bible ក៏បាននាំនាងទៅក្នុងបន្ទប់ដើម្បីឱ្យយល់រឿងជាងនេះ Si និយាយប្រាប់រឿងរ៉ាវពីដើមដល់ចប់ដែលបានកើតឡើង Si នាងរៀបរាប់ប្រាប់ Bible អស់គ្មានសល់ ចំណែក Bible ក៏គ្មានអ្វីនិយាយក្រៅពីស្ងប់ស្ងាត់ចាំស្តាប់និងប្រាប់ថាគ្រប់យ៉ាង

«ខ្ញុំគិតថាគួរនាងគួរតែសម្រាកមួយថ្ងៃទៅ ហើយលាក់ខ្លួនពីពួកគាត់នៅទីនេះសិនចុះ!» Bible
«ក៏បាន» Si
«ចឹង! ចាំខ្ញុំប្រាប់គ្រូបន្ទុកថ្នាក់ឱ្យ តែនៅផ្ទះម្នាក់ឯងប្រយ័ត្នប្រយែងផង» Bible

Bible ដើរបណ្ដើរផ្តែផ្តាំ Si បណ្តើរស្របពេលមកដល់មាត់ទ្វារចេញល្មម មើលទៅ Si ដូចជាបានគ្រាន់បើបន្តិចបន្ទាប់ពីត្រូវគេបង្ខំឱ្យងូតទឹកនិងញ៉ាំអាហារពេលព្រឹកជាមួយគ្នា ម្យ៉ាង Si ជាមនុស្សចិត្តដាច់នៅពេលមានអ្នកឈរខាង

«Bye!»
«Emm bye» Si ឈរមើលរហូត Bible ចាកចេញទៅបាត់ តែមិនទាន់បានប៉ុន្មានផងប៉ាម៉ាក់របស់នាងក៏បង្ហាញខ្លួននៅចំពោះមុខនាងប្រៀបដូចជាបានរៀបចំទុកមុន

«ប៉ាម៉ាក់!»

Skip
Bible ត្រឡប់មកផ្ទះវិញទាំងអារម្មណ៍មិនសូវល្អប៉ុន្មាននោះទេ ពេលមួយថ្ងៃនេះមានរឿងកើតឡើងច្រើនសឹងតែធ្វើនាយភ្លេចទៅហើយថាវាកើតឡើងបានដោយរបៀបណា ហេតុអីគ្រប់យ៉ាងទៅជាចឹង?

«Bible មកវិញហើយមែនទេកូន?យ៉ាងម៉េចហើយ?កូនមិនស្រួលខ្លួនមែនទេ?» អ្នកជាម្តាយដើរចូលទៅសួរកូនទាំងបារម្ភព្រោះខ្លាចថាជំងឺកូនប្រុសនឹងរើឡើងវិញ

«កូនមិនអីទេអ្នកម៉ាក់!តែកូនសុំឡើងទៅបន្ទប់សិនហើយ»
«ចាស៎!កូន...»

ក្រាក
«នៅចាំបងយូរទេ?» ស្នាមញញឹមរបស់ Bible ក៏បានលេចឡើងនៅលើផ្ទៃមុខរបស់នាយបន្ទាប់ពីបានឃើញ....មនុស្សពិសេស...

សូរងចាំភាគបន្ត
SEUNEANG🥹
21/02/2024

Comment