Ep5:ធ្វើបាបក្មេង


បន្ទាប់ពីអង្គុយក្ដៅក្រហាយកើតទុកមិនសុខ
ចិត្តអស់ប្រហែលកន្លះម៉ោងក្រោយមកពេល
នេះvegasគេមិនខ្ចីញាំុបាយស្អីទៀតទេ ទៅ
ធ្វើការវិញល្អជាង ។

គួបញ្ជាក់ដែលថា វេស៍ហ្គាស ព្រីនគ្រ្តីស គឺជា
កូនកាត់អាមេរិកនឹងថៃ នាយជាអ្នកជំនួញវៃ
ក្មេងដែលបន្តស្នងកេរ្តិ៍មរតករបស់ឪពុកគេគឺ
លោក ព្រីនគ្រ្តីស ។ Vegas មានជំនួញធំៗនៅក្នុងដៃចំនួនបី គឺ ហាងលក់ទឹកអប់ជាច្រើន
សាខាទាំងស្រុកនឹងក្រៅប្រទេស នឹង ក្រុមហ៊ុន
ស្រាក្រហម & សម្លៀកបំពាក់ សុទ្ធតែជាប្រេន
ល្បីៗ។

បន្តសាច់រឿង:

<យ៉ាងមិចហើយកូនភីត?> អ្នកដែលត្រូវជា
ម្ដាយសួទាំងព្រួយបារម្ភព្រោះឃើញភីតនៅតែ
ផិតភ័យនៅឡើយ

<ខ្ញុំមិនអីទេ!អ្នកម៉ាក់>ភីតដែលធ្វើពុតជាយំនឹងភ័យនោះក៏ហា៎ស្ដីទាំងមុខញញឹមមិនសូវ
សម នេះគេបោកសោះលោកស្រីភីនណាក៏
បារម្ភគេស្ទើស្លាប់ទៅហើយ បើដឹងការពិតវិញ
នោះប្រាកដជាយ៉ាប់មិនខានទេ

<ម៉ាក់មិនគួណាឲកូនមកចុះអុីតាសុីវិលជាមួយ
កូនប្រុសម៉ាក់ទេ ម៉ាក់សុំទោសណាកូន>លោក
ស្រីភីនណាចាប់ប្រអប់ដៃភីតផ្កុំចូលគ្នា ហើយ
និយាយអំពីកំហុសខ្លួនឯង មិនគួណាឲភីតមក
ចុះអុីតាសុីវិលទាំងដែលមិនបានស្រលាញ់គ្នា
ណាមួយគាត់គិតថាvegasនឹងធ្វើបាបភីត

<កុំបន្តោសខ្លួនឯងអីអ្នកម៉ាក់ មកពីកូនដែល
យល់ព្រមខ្លួនឯងទេ>ភីតរៀងរអៀសចិត្តបន្តិច
ដែលកាលបើឃើញលោកស្រីភីនណាខ្វាយ
ខ្វល់នឹងគេខ្លាំងដល់ថ្នាក់នេះ ចុះបើសិនជាគាត់បានដឹងថា Vegasមិនដែលធ្វើបាបខ្លួន
វិញនោះគាត់គិតយ៉ាងណា??

<ចាំណា!បើសិនជាvegasធ្វើបាបកូន កូន
ត្រូវតែប្រាប់ដល់ម៉ាក់ឮទេ??>គាត់សួផ្ទួនសំនួរ
ហើយទាញក្បាលភីតមកអោបផ្អឹបជាប់នៅ
ដើមទ្រូង

<បាទម៉ាក់>ភីតឆ្លើយព្រមទាំងតបស្នងនៅការ
អោបមួយនោះផងដែរ

Skip _

ឡានសេរីទំនើបបានឈប់សំចតនៅពីខាងមុខ
ក្រុមហ៊ុនដ៏ល្បីល្បាញមួយកន្លែងក្នុងទីក្រុងបាំ
ងកក បុរសសង្ហាគ្រងឆុត ក្លសេគ្រ័ គេនេះគ្មាន
អ្នកណាក្រៅពី វេស៍ហ្គាស ព្រីនគ្រ្តីស នោះទេ
CEO ក្រុមហ៊ុនវ័យក្មេង 24ឆ្នាំ។

ព្រូស ..

<អួយយ..>នារីរូបស្រស់បបូរមាត់ក្រហមឆេះ
ឆ្អិនឆ្អៅកំពុងតែដើក្នុងដៃមានកាន់ឯកសារជា
ច្រើននេះប្រហែលជាបុគ្គលិកនៅក្នុងក្រុមហ៊ុន
នេះហើយ នាងបានដើមកបុកគ្នាជាមួយនឹង
បុរសម្នាក់ មុននេះនាងរវល់តែឈ្ងោកមុខពេក
ទើបថ្វេសប្រហេសបុកគេបែបនេះ

<យ៉ាងមិច?មិនអីទេឬ?> សម្លេងមាំរឹងថ្កល់
និយាយស្ដីសួទៅកាន់អ្នកដែលដួលនៅនឹងការ៉ូ
ទាំងមុខស្មើធេង

<ខ្ញុំមិនអីទេ! លោកអគ្គនាយក>នាងងើយមុខ
មើលទើបដឹងថានោះគឺជាvegasជាCEOក្រុម
ហ៊ុនដែលនាងកំពុងធ្វើការនេះឯង

<ហឹម..នាងទើបមកថ្មីឬ??>

<ចាស៎ >នាងនិយាយទាំងអោនមុខចុះខ្លាចថា
Vegasនឹងដេញនាងចេញឬអត់?

<ទៅធ្វើការរបស់នាងទៅ ថ្ងៃក្រោយប្រយ័ត្នប្រយ៉ែងផង> បញ្ចប់ប្រយោគvegasក៏ដើចេញ
ទៅចូល Officeរបស់គេបាត់

<ហ្ហើយ!!..បិសតែអត់ការងារធ្វើទៅហើយនាង
ជីណា អើយ..> ជីណាលើកដៃទះថ្ងាស់ខ្លួនឯង
មួយដៃអារម្មណ៍ដែលភ័យខ្លាចមុននេះក៏រសាត់
បាត់ពីក្នុងខ្លួន នាងបន្តទៅធ្វើការរបស់នាងវិញ

Office..

ការងារជាច្រើនគរដូចភ្នំ Vegasអង្គុយពិនិត្យ
នឹងសេញ្ញេរឡើងញាប់ដៃ ស្ទើតែរកពេលាម្រាក
ដៃបន្តិចមិនចង់បានផង ។

ព្រះអាទិត្យលិចកន្លងផុតទៅជំនួសឲព្រះច័ន្ទ
រះបំភ្លឺរាត្រីកាលអមជាមួយនឹងផ្កាយជាច្រើន
ដួងអញ្ចឹងហើយទើប រាត្រីមួយនេះវាមើលទៅ
ស្រស់ស្រការខ្លាំងណាស់។

ម៉ោង10យប់ទៅហើយVegasនៅមិនទាន់ត្រឡប់មកពីធ្វើការទៀត ភីតកំពុងតែឈរអន្ទះ
អន្ទែងនៅក្នុងបន្ទប់អើតលើបៗនៅមុខបង្អូច
សម្លឹងមើលចុះទៅខាងក្រោម

<ហេតុអីក៏នៅមិនទាន់មកទៀត រាល់ថ្ងៃគេមិន
ដែលនៅដល់យប់ដល់ថ្នាក់នេះទេ> ភីតអោប
ដៃចូលគ្នានិយាយដោយមិនភ្លេចអើតមើលតាមបង្អួចក្រែងលឃើញដំណើគេមក តែគ្មាន
សូម្បីស្រមោល

<ហឹមម...មិចក៏យូម្ល៉េះថ្ងៃនេះ??> ភីតដើទៅអង្គុយនៅសាឡុងទាំងមិនស្រណុកចិត្ត

ក្រាក៚...ក្រឹម៚.. កំពុងតែអង្គុយអន្ទះ
អន្ទែងនៅមិនសុខផង ស្រាប់តែឮសម្លេងទ្វារ
បើកឡើង ភីតប្រញាប់ងាកមុខទៅទ្វារហើយ
សួ..

<មកហើយឬ??>ភីតងាកមុខទៅសួទាំងសម្លេងមាំនេះប្រហែលជាគេខឹងដែរហើយ

<យ៉ាងមិច?? ហេតុអីមិនគេងទៀត?>មិនឆ្លើយ
តបបែជាសួត្បកពាក្យទៅភីតវិញទៀត

<គេងមិនលក់ > ភីតរហ័សងាកមុខចេញក្រឡាប់កែវភ្នែកចុះឡើងៗនេះគេខ្លាចតែ
vegasដឹងថាគេចាំនាយទេ

<ចាំយើងឬ??>សម្ដីរឹងកំព្រឹស ក៏បន្លឺចេញពី
ក្រអូមមាត់នាយនិយាយដោយញោចស្នាម
ញញឹមចុងមាត់

<ឆ្កួត! អ្នកណាចាំលោកនោះ គឺមកពីខ្ញុំ..ខ្ញុំគេង
មិនលក់ទើបមកអង្គុយធ្វើការងារបង្ហើយ>ភីត
ប្រញាប់រកពាក្យដោះសារកែវភ្នែកវិញគឺនៅតែ
វិលចុះឡើងៗចំណែកឯដៃវិញទាញជាយអាវ
ស្ទើតែរហែកអស់ទៅហើយ

<ពិតឬ?មិនបានចាំយើងមែនហេស៎?>Vegas
ឈានជើងទៅមុខម្ដងមួយជំហានៗស្របនោះ
ភីតក៏ឈានជើងថយក្រោយតាមជំហានរបស់
បាយក្រាស់ផងដែរ

ភឹប៚

រាងកាយស្រលូនក៏ទល់ខ្លួនផ្អឹបនឹងជញ្ជាំងផ្ទះ
ដៃក្រាស់លើកទៅទល់នឹងជញ្ជាំងបង្កើតជារនាំងបង្ខាំងរាងតូចមិនឲចេញបាន ផ្ទៃមុខសង្ហា
ក៏ឈ្ងោកទៅស្ទើរែដល់មុខរបស់ភីតទៅហើយ

<អាយយ!!..ចេញទៅលោកធ្វើស្អី??>ភីត
រហ័យប្រើដៃស្រឡូនរុញច្រានទ្រូងហាប់ណែន
ឪចេញឆ្ងាយរួចខ្លួនចូលមកអង្គុយនៅលើគ្រែ
ទាញភួយមកគ្របត្រឹមដើមទ្រូង ទាំងភ័យញាប់ញ័រ

<ន៎ែ!លោកឯងកុំចូលមកឲសោះណា បើមិន
ចឹងខ្ញុំនឹងស្រែក> ភីតក្ដាប់សាច់បបូរមាត់ទង
ញ័រខ្លួនតាតាត់ ព្រោះខ្លាចថាvegasនឹងធ្វើអ្វី
ផ្ដេសផ្ដាសមកលើខ្លួន (រំលោភអីចឹងហា៎)

<ស្រែកទៅ មិចមិនស្រែក? យើងក៏ចង់ដឹងដែរ
ថាពេលឯងស្រែកនឹងមានរឿងអីកើតឡើង ឬ
ឯងចង់ឲគេដឹងថាយើងទាំងពីកំពុងតែ...>
Vegasឡើងទៅទ្រោបពីលើភីតសាជាថ្មីព្រម
ទាំងនិយាយគម្រាមភីតថែមទៀត តែនិយាយ
មិនទាន់ផុតមាត់ផងក៏..

<បិទមាត់ ដ៏សែនកម្រួករបស់លោកភ្លាមទៅ
វេស៍ហ្គាស៍ ព្រឺនគ្ត្រីស!!> ភីតច្រលោតខឹងស្រែកសម្លុតទៅអ្នកនៅពីលើ ទាំងពេញនាម
ត្រកូល គេក៏ភ័យខ្លះដែរតែខំប្រមូលភាពខ្លាហានមិនព្រមចុះចាញ់ជាមួយនាយក្រាស់ជា
ដាច់ខាត

<បន្តិចទៀត មាត់គម្រួកមួយនេះនឹងបិទមាត់
ដ៏សែនឆ្នាស់ឆ្នើមរបស់ឯងហើយ>

Tu be continues 👋

Top fan ខ្ញុំនឹងបន្តសរសេររឿងនេះ ហើយខ្ញុំ
សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តវា

ខមិន& voteចៀសវាង នាងខ្ញុំរត់ចោលបាទ☺️





Comment